Paul Pogba មិនសប្បាយចិត្តដែលបានឃើញដបស្រាបៀរ Heineken នៅចំពោះមុខគាត់តុសន្និសីទកាសែត ក្រោយការប្រកួតបន្ទាប់គាត់ក្លាយជាកីឡាករ Man-of-the-Match ក្នុងជ័យជំនះ ១-០ របស់បារាំងលើអាល្លឺម៉ង់កាលពីយប់មិញ។
ខ្សែបម្រើជម្រើសជាតិបារាំងបានដកដបស្រាមួយឡែក មុនពេលចូលរួមក្នុងសន្និសីទកាសែត បន្ទាប់ពីលោក Cristiano Ronaldo ដែលថ្មីៗនេះបានយកដបកូកា - កូឡាចំនួន ២ ដបទុកកន្លែងផ្សេង និងបានជំរុញឱ្យអ្នករាល់គ្នាផឹកទឹកវិញ។
Pogba ដែលជាអ្នកកាន់សាសនាមូស្លីមមិនអាចគោរព ឬគាំទ្រដល់អ្នកឧបត្ថម្ភគ្រឿងស្រវឹងបានទេ ទោះបី Heineken គឺជាអ្នកឧបត្ថម្ភធំម្នាក់ក្នុងចំណោមអ្នកឧបត្ថម្ភក្នុងព្រឹត្តិការណ៍យូរ៉ូ ២០២០ ។
ខ្សែបម្រើ Manchester United ម្នាក់នេះបានក្លាយជាកីឡាករនាំលេងក្នុងការប្រកួតជាមួយអាល្លឺម៉ង់ ហើយយប់មិញនេះគេឃើញថាគាត់ជាអ្នកបង្កើតឱកាសដែលបណ្ដាលឲ្យមានបាល់ចូលទីរបស់អាល្លឺម៉ង់ ពិសេសគ្រប់គ្រងក្នុងតំបន់បម្រើកណ្ដាល៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក