អតីតអ្នកចាំទី Peter Schmeichel អះអាងថាកីឡាកររបស់ដាណឺម៉ាកមិនចង់លេងឡើងវិញជាមួយហ្វាំងឡង់ទេ បន្ទាប់ពីការដួលសន្លប់ដោយការគាំងបេះដូងរបស់ Christian Eriksen ក្នុងការប្រកួតបើកឆាកពានរង្វាន់ Euro 2020 កាលពី២ថ្ងៃមុន។
Schmeichel ឪពុករបស់អ្នកចាំទី Leicester និងជម្រើសជាតិដាណឺម៉ាកកីឡាករ Kasper Schmeichel បានប្រាប់សារព័ត៌មាន Good Morning Britain ថាគាត់មិនគិតថាកីឡាករមានជម្រើសទេ។ នៅពេលត្រូវបានគេសួរថា តើវាជាការសម្រេចចិត្តរបស់កីឡាករសម្រាប់ការប្រកួតនេះត្រូវបានចាប់ផ្តើមឡើងវិញបែបណា បន្ទាប់ពី Eriksen ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ?
គាត់ក៏បាននិយាយថា៖ " ខ្ញុំពិតជាបានឃើញការដកស្រង់សម្ដីផ្លូវការពីសហព័ន្ធ(UEFA)កាលពីម្សិលមិញ ដោយនិយាយថាពួកគេធ្វើតាមដំបូន្មានរបស់កីឡាករដែលទទូចចង់លេង - ខ្ញុំដឹងថានោះមិនមែនជាការពិតទេ"។
Peter Schmeichel បានអះអាងថា UEFA បានផ្តល់ជម្រើស ៣ ដល់ដាណឺម៉ាកកាលពីថ្ងៃសៅរ៍ បន្ទាប់ពី Eriksen បានទទួលរងនូវការគាំងបេះដូង។ មួយក្នុងចំណោមនោះគឺត្រូវបោះបង់ការប្រកួតហើយចាញ់ ៣-០ ។
"ពួកគេបានបន្សល់ទុកជម្រើស៣ឲ្យមកពួកយើង។ មួយគឺលេងឡើងវិញភ្លាមៗហើយយ៉ាងហោចណាស់ទទួលបាន៥០នាទៅដែលនៅសល់ដើម្បីលេង។ ពីរៈគឺលើកមកលេងនៅថ្ងៃបន្ទាប់(ម្សិលមិញថ្ងៃអាទិត្យ)នៅម៉ោង១២ថ្ងៃត្រង់ហើយបញ្ចប់ក្នុងរយៈពេល៥០នាទី។ ទីបីៈគឺត្រូវចាញ់៣ទល់០ដោយស្វ័យប្រវត្តិដោយមិនចាំបាច់លេង"៕
'Please, this is not going to happen again!'
Christian Eriksen is in a stable condition after suffering a cardiac arrest during Denmark's Euros match on Saturday.
Fabrice Muamba, whose heart stopped beating for 78 minutes in an FA Cup quarter-final, praises the medical staff. pic.twitter.com/4tg7RRcmCW
— Good Morning Britain (@GMB) June 14, 2021
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក