Gareth Southgate មិនបានដាក់កីឡាកររបស់ Man Utd សូម្បីតែម្នាក់ក្នុងបញ្ជី១១នាក់ដំបូងសម្រាប់អង់គ្លេសប្រកួតបើកឆាកយូរ៉ូទល់នឹងក្រូអាតទេ ប៉ុន្តែដែលគួរឲ្យសង្ស័យក៏គ្មានឈ្មោះ Jadon Sancho ផងដែរ។
ទោះបីជាជម្រើសជាតិនីមួយក្នុងយូរ៉ូអាចចុះឈ្មោះកីឡាករចំនួន ២៦ នាក់ក៏ដោយ ក៏សារព័ត៌មាន Manchester Evening News បានរាយការណ៍ថា Southgate អាចបញ្ចូលកីឡាករបានតែ ២៣ នាក់ប៉ុណ្ណោះសម្រាប់ថ្ងៃប្រកួត។ ពួកគេបន្ថែមទៀតថាមូលហេតុដែលលោក Southgate មិនបានដាក់ឈ្មោះខ្សែប្រយុទ្ធស្លាបវ័យ២១ឆ្នាំរូបនេះដោយសារតែរូបគេបង្ហាញទម្រង់លេងមិនបានល្អក្នុងការប្រកួតមិត្តភាពនាពេលកន្លងមក។
លើសពីនេះទៀតលោក Southgate ត្រូវបញ្ចូលអ្នកចាំទីដល់ពីរនាក់ក្នុងបញ្ជីសម្រាប់ក្រុមប្រកួត តែយ៉ាងណានៅតែត្រូវទៅតាមច្បាប់នៃការប្រកួត ប៉ុន្តែគាត់អាចនឹងជួបហានីភ័យពេលដែលកីឡាករលេងក្នុងតំបន់ទូលាយ (កីឡាករក្រៅពីតំបន់អ្នកចាំទី)មានបញ្ហាណាមួយត្រូវការផ្លាស់ប្ដូរ។
ទន្ទឹមនឹងនេះដែរ! ការផ្សារភ្ជាប់រវាងUnited ទៅនឹងខ្សែបម្រើស្លាប Borussia Dortmund បានកើនឡើងកាន់តែខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយគេសន្និដ្ឋានថារកិច្ចព្រមព្រៀងជិតរួចរាល់ហើយ៕
ប្រភព៖ MEN
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក