អាហារនិងភេសជ្ជៈទាំង ៨ ខាងក្រោមនេះ មានផ្ទុកនូវសារធាតុចិញ្ចឹម រ៉ែ និងមានសមត្ថភាពពង្រឹងប្រព័ន្ធភាពសាំក្នុងរាងកាយ អាចការពារមិនងាយឲ្យអ្នកកើតជំងឺផ្តាសាយនៅក្នុងរដូវភ្លៀងធ្លាក់នេះ។ ដូច្នេះហើយអ្នកគួរតែប្តូរទម្លាប់មកទទួលទានវាឲ្យបានញឹកញាប់ តាមដែលអាចធ្វើទៅបាន៖
៨) ទឹកដោះគោជូរ
ទឹកដោះគោជូរឬយ៉ាអួរមានផ្ទុកនូវសារធាតុ Probiotics ដែលអាចពង្រឹងប្រព័ន្ធភាពសាំ ទ្រទ្រង់ដល់ពោះវៀន ជួយឲ្យមានតុល្យភាពក្នុងការប្រយុទ្ធនឹងបាក់តេរី។
៧) ផ្លែឈើសម្បូរវីតាមីន C
ផ្លែឈើដែលសម្បូរទៅដោយវីតាមីន C ក៏អាចបង្កើនសមត្ថភាពដំណើរការប្រព័ន្ធភាពសាំក្នុងរាងកាយបានដែរ។ ជាការពិតបើអ្នកមានកង្វះខាតវីតាមីន C នោះងាយនឹងឲ្យខ្លួនប្រាណចុះខ្សោយ ហើយងាយនឹងមានជំងឺមកបៀតបៀន។ ប្រភេទផ្លែឈើមានផ្ទុកវីតាមីន C មានដូចជាផ្លែប៉ោម ចេក ក្រូច ឪឡឹក បឺរ និងឆេរីជាដើម។
៦) ខ្ទឹមស
ជាថ្នាំទិព្វមិនអាចរំលងបាន ដោយអ្នកជំនាញមកពីប្រទេសណាក៏ណែនាំឲ្យប្រើប្រាស់ជាប្រចាំដែរនៅខ្ទឹមស។ ការសិក្សាបង្ហាញថា ការទទួលទានខ្ទឹមសច្រើន នឹងជួយឲ្យប្រព័ន្ធភាពសាំអ្នកខ្លាំង ហើយជំងឺល្មមៗលោតជាមួយអ្នកមិនរួចឡើយ ហើយបើឈឺក៏ងាយបាត់ដែរ។
អ្នកអាចប្រើវាជាគ្រឿងទេសលាយឡំជាមួយម្ហូបអាហារតាមរយៈការបរិភោគឆៅ ក៏បាន ឬចម្អិនក្នុងអាហារក៏បាន។
៥) ទឹកស៊ុបឆ្អឹងគោ
ការទម្លាប់ហុតទឹកស៊ុបឆ្អឹងគោ ពីរទៅបីដងក្នុងមួយសប្តាហ៍ជាទម្លាប់ដែលអ្នកជំនាញផ្នែកឱសថក្រៅស្រុកបានណែនាំា ថាវាក៏អាចពង្រឹងប្រព័ន្ធភាពសាំបានដែរ។ នោះក៏ដោយសារជាទូទៅយើងមិនអាចទៅបរិភោគឆ្អឹងទាំងមូលនោះទេ អ៊ីចឹងមានតែកម្តៅវាតាមរយៈការធ្វើជាស៊ុប ហើយឆ្អឹងគោ មានផ្ទុកនូវអាស៊ីតអាមីណូ គ្លីលីន អាហ្គីន និងប្រលេន ដែលវាសុទ្ធល្អសម្រាប់ប្រព័ន្ធភាពរាងកាយ។
៤) ស្ពៃខ្មៅ
ស្ពៃខ្មៅ ឬស្ពៃខៀវ គឺជាបន្លែដែលមានផលប្រយោជន៍ខ្លាំងដល់ប្រព័ន្ធភាពសាំ។ វាសម្បូរទៅដោយអាស៊ីតហ្វូលិក ដែលជួយបង្កើតកោសិកាឡើងវិញបានយ៉ាងល្អ។ ជាងនេះវាក៏មានផ្ទុកនូវប៉ូតាស្យូម ម៉ាញ៉េស្យូម បែបនេះអ្នកគួរទទួលទានវាយ៉ាងហោចណាស់ ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍។
៣) ផ្កាខាត់ណាខៀវ
ផ្កាខាតណាខៀវ មានផ្ទុកនូវអាស៊ីដអាមីណូ ដែលជួយឲ្យកោសិកាដំណើរការបានល្អ និងស្រទាប់ពោះវៀនមានសុខភាពល្អ ហើយក៏ជួយឲ្យរាងកាយធន់នឹងជំងឺ។
២) ក្រូចថ្លុង
ពេលមានជំងឺផ្តាសាយ មនុស្សភាគច្រើនផ្តោតលើការទទួលទានផ្លែក្រូច យ៉ាងណាអ្នកជំនាញបានណែនាំថា ក្រូចថ្លុងក៏ល្អដែរ ព្រោះវាមានជាតិស្ករតិចជាង។ វាក៏អាចជួយកាត់បន្ថយនូវអាការៈផ្តាសាយ ឬបញ្ចៀសនៅការកើតជំងឺផ្តាសាយបានដូចគ្នា។
១) អាហារហឹរ
អត់ហឹរចូលខ្លួនសោះមិនល្អនោះទេ ទោះអ្នកមិនចូលចិត្តក៏គួរតែរៀនទទួលទានខ្លះ ព្រោះវាអាចបញ្ចៀសការវិវត្តទៅរកអាការៈហៀរសំបោរ ការផ្តាសាយជាដើមបាន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក