ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ កុំធ្វើជាជនទីបីមកបំផ្លាញសុភមង្គលគ្រួសាររបស់នារីផ្សេង។ ព្រោះនៅទីបញ្ចប់ អ្នកនឹងបំផ្លាញខ្លួនឯងដូចគ្នា។ ទោះព្រោះតែក្តីស្រឡាញ់ដែលអ្នកមានចំពោះបុរសនោះ ឬ ដោយសារតែលុយដែលគេមានអោយអ្នកនោះទេ បើបុរសម្នាក់នោះមានគ្រួសារ អ្នកគួរតែកុំជ្រៀតជ្រែកចូលក្នុងគ្រួសារគេអី វាបានទាំងបាប បាបទាំងសេចក្តីថោកទាប។ ខាងក្រោមនេះជាស្រ្តី៣ប្រភេទដែលមានទំនោរចូលចិត្តធ្វើជាជនទី៣ ឆក់យកប្តីរបស់អ្នកដទៃ ទោះបីខ្លួនមានគ្រួសារហើយក៏ដោយ៖
១.ស្ត្រីដែលមានចំណង់ខ្លាំង៖ មានមនុស្សដែលតែងតែមិនពេញចិត្តនូវអ្វីដែលខ្លួនមាន ហើយសុខចិត្តលះបង់ប្តី កូន និងគ្រួសារ ដើម្បីតែការសប្បាយផ្ទាល់ខ្លួន។ ពួកគេមានអ្វីៗគ្រប់យ៉ាង ប៉ុន្តែពួកគេនៅតែចង់បានបន្ថែមទៀត មិនចេះស្កប់ស្កល់ឡើយ។ មនុស្សស្រីប្រភេទនេះ មានចំណង់ច្រើន ហើយងាយនឹងផិតក្បត់ សូម្បីតែខ្លួនជាប្រពន្ធ ជាម្តាយគេទៅហើយក្តី ក៏ពួកគេនៅតែមានទំនាក់ទំនងស្នេហាជាមួយបុរសដទៃដែរ។
២.ស្ត្រីរស់នៅក្នុងជីវភាពធូរធារ៖ ស្ត្រីល្អមិនដែលមានទំនាក់ទំនងផ្លូវកាយជាមួយមនុស្សចម្លែកទេ តែងតែមានកម្រិតលើទំនាក់ទំនងសង្គម។ ប៉ុន្តែក៏មានមនុស្សស្រីមួយចំនួនដែលរស់នៅក្នុងជីវិតធូររលុង ពួកគេសុខស្រួលជាមួយបុរសជាច្រើន ដោយមិនខ្វល់ពីអ្វីឡើយ។ មនុស្សស្រីប្រភេទនេះងាយក្លាយជាមនុស្សទី៣។ ដោយសារពួកគេរស់នៅក្នុងជីវភាពធូរធារ ហើយមិនឲ្យតម្លៃខ្លួនឯង ទើបក្លាយជាមនុស្សទី៣យ៉ាងងាយ ស្ត្រីបែបមិនខ្វល់ឡើយ ទោះជាពិភពលោកស្តីបន្ទោសនាងក៏ដោយ។
៣.ស្ត្រីដែលស្រលាញ់លុយខ្លាំងពេក៖ ក្នុងមួយជីវិតនេះ ប្រាក់ដែលរកបានដោយកម្លាំងពលកម្មរបស់ខ្លួនគឺស្ថិតស្ថេរ និងមានន័យ។ ប៉ុន្តែស្ត្រីខ្លះឲ្យតម្លៃលុយខ្លាំងពេក ហើយរកលុយតាមវិធីមិនល្អជាច្រើន។ នៅពេលដែលបុរសរបស់ពួកគេមិនអាចរកលុយតាមរបៀបដែលពួកគេចង់បាន ពួកគេនឹងចេញទៅក្រៅជាមួយប្រុសផ្សេង យ៉ាងងាយស្រួលដើម្បីបំពេញហិរញ្ញវត្ថុរបស់ពួកគេ ៕