អ្នកត្រូវដឹងថា ដើម្បីទទួលបានទ្រព្យសម្បត្តិ ឬ ក្លាយជាអ្នកមាន គឺមិនមែនជារឿងងាយស្រួលនោះទេ ហើយអ្នកត្រូវតែត្រៀមខ្លួនអោយរួចជាស្រេចសម្រាប់ការផ្លាស់ប្តូរជីវិត។ ខាងក្រោមនេះគឺជារឿងសំខាន់ៗដែលអ្នកត្រូវតែធ្វើ ដើម្បីអាចឈានជើងទៅក្នុងជីវិតមួយដែលប្រសើរជាងមុន និងជាជីវិតមួយដែលអ្នកត្រូវតែពូកែជាងមុន៖
១.សម្លឹងមើលគោលដៅរបស់អ្នកឱ្យច្បាស់៖ គ្មាននរណាម្នាក់ទៅដល់គោលដៅដោយមិនយល់ច្បាស់ពីគោលដៅរបស់ពួកគេនោះទេ។ ពួកយើងភាគច្រើនចង់ក្លាយជាអ្នកមាន ប៉ុន្តែជារឿយៗវាជាគំនិតទូទៅដែលមិនច្បាស់លាស់ ដែលពិបាកនឹងសម្រេចបាន។ ការធ្វើឱ្យបំណងប្រាថ្នារបស់អ្នកជាក់លាក់នឹងជំរុញអ្នក និងជួយអ្នកធ្វើផែនការកាន់តែច្បាស់។ ដូច្នេះចូរស្រមៃមើលក្តីសុបិន្តរបស់អ្នក ហើយព្យាយាមសម្រេចវាទៅតាមផែនការអោយបាន។
២.សិល្បៈនៃការស្លៀកពាក់៖ អ្នកដឹងទេ សម្លៀកបំពាក់ក៏ជាមធ្យោបាយទាក់ទាញទ្រព្យសម្បត្តិផងដែរ។ បើចង់ក្លាយជាអ្នកមាន ត្រូវស្លៀកពាក់ទៅតាមកម្រិតនៃទ្រព្យសម្បត្តិដែលអ្នកចង់បាន។ នៅពេលស្លៀកពាក់សមរម្យ អ្នកនឹងមានភាពជឿជាក់ និងមានថាមពលក្នុងការងារ ដើម្បីឈានទៅរកទ្រព្យសម្បត្តិ ។ ម្យ៉ាងវិញទៀត វានឹងជួយឱ្យអ្នកមានឱកាសកាន់តែច្រើន និងទំនាក់ទំនងកាន់តែប្រសើរឡើងនាពេលអនាគត។
៣.បង្កើតការគិតវិជ្ជមាន៖ បើចង់ទាក់ទាញអ្វីដែលវិជ្ជមាន អ្នកត្រូវគិតវិជ្ជមាន គំនិតសុទិដ្ឋិនិយមជាមុនសិន។ រៀងរាល់ព្រឹក អ្នកអាចចំណាយពេលពីរបីនាទីនៅមុខកញ្ចក់ ដោយព្យាយាមនិយាយប្រយោគដូចជា ខ្ញុំនឹងជោគជ័យ ខ្ញុំអាចធ្វើវាបាន។ នៅពេលអ្នកបញ្ជាក់រឿងទាំងនេះម្តងទៀត អ្នកនឹងបង្កើតការគោរពខ្លួនឯង និងរឹងបន្តឹងច្បាប់វិន័យសម្រាប់ខ្លួនឯង។
៤.ឈប់ច្រណែន៖ មិនថាយើងចូលចិត្ត ឬ មិនចូលចិត្តនោះទេ យើងទាំងអស់គ្នានឹងមានពេលមួយដែលច្រណែននឹងភាពជោគជ័យរបស់អ្នកដទៃ។ ប៉ុន្តែយើងទាំងអស់គ្នាមានផ្លូវផ្ទាល់ខ្លួន ដូច្នេះការប្រៀបធៀបខ្លួនយើងទៅនឹងអ្នកដទៃគឺមិនចាំបាច់នោះទេ។ ជំនួសឱ្យការច្របូកច្របល់ពេលឃើញអ្នកដទៃជោគជ័យ ចូរឆ្លៀតពេលដើម្បីកែលម្អខ្លួនឯង។ ពេលអ្នកកម្ចាត់ចោលនូវអ្វីអារម្មណ៍នៃការច្រណែនអ្នកដទៃ នោះអ្នកនឹងឃើញខ្លួនឯងរីកចម្រើនជាងមុន៕