បើមនុស្សម្នាក់ចេះសន្សំលុយនោះអាចនិយាយបានថាគាត់មានភាពជោគជ័យ៥០%ហើយ តែបើគាត់ចេះវិនិយោគទៀតនោះគាត់នឹងមានសង្ឃឹម១០០%ក្នុងការដើរទៅរកភាពជោគជ័យ និងមានអនាគតល្អប្រសើរ ទាំងទ្រព្យសម្បត្តិ ចំនេះដឹង និងភាពខ្លាំង។ ខាងក្រោមនេះជារឿង២យ៉ាងដែលអ្នកត្រូវវិនិយោគដើម្បីទទួលបានផលចំនេញមកវិញទ្វេដង៖
១.ទិញសៀវភៅ៖ សៀវភៅគឺជាផលិតផលដែលបង្កើតឡើងដោយបញ្ញា និងព្រលឹងរបស់មនុស្ស វាជាកំណប់ទ្រព្យនៃចំណេះដឹងរបស់មនុស្ស។ ការអានសៀវភៅមិនត្រឹមតែបង្កើនចំណេះដឹង ជំនាញ និងអភិវឌ្ឍការគិតបែបអប់រំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបណ្តុះបណ្តាលបុគ្គលិកលក្ខណៈរបស់មនុស្សផងដែរ។
២.វិនិយោគលុយក្នុងការសិក្សា បង្កើនតម្លៃខ្លួនឯង៖ កុំខ្លាចក្នុងការវិនិយោគលើខ្លួនឯង ដើម្បីបង្កើនតម្លៃរបស់អ្នក។ មានតែការសិក្សា បណ្ដុះជំនាញ និងបទពិសោធន៍ប៉ុណ្ណោះ ទើបអ្នកអាចមានស្ថិរភាពក្នុងអាជីពរបស់អ្នកបន្តិចម្តងៗ និងទទួលបានប្រាក់ចំណូលតាមការរំពឹងទុក។
#រៀនតាមរយៈវគ្គសិក្សា
ប្រសិនបើអ្នកមិនអាចអានសៀវភៅ ឬ សិក្សាដោយខ្លួនឯង អ្នកអាចរៀនពីមនុស្សចាស់ និងមនុស្សដែលមានបទពិសោធន៍ច្រើនជាងអ្នក។
#ធ្វើតាមចំណាប់អារម្មណ៍របស់អ្នក
នៅពេលដែលមនុស្សម្នាក់រស់នៅតាមចំណង់ចំណូលចិត្ត និងគំនិតរបស់គាត់ គាត់នឹងមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង និងមិនងាយបោះបង់ឡើយ។
#ចំណាយលុយលើការថែរក្សាសម្ផស្ស
ការវិនិយោគលើភាពស្រស់ស្អាត និងការតុបតែងមុខរបស់អ្នកជួយឱ្យអ្នកមានអារម្មណ៍ជឿជាក់កាន់តែខ្លាំងនៅពេលបង្ហាញខ្លួននៅចំពោះមុខមនុស្សដទៃ។ អ្នកប្រហែលជាធ្លាប់លឺពាក្យថា "គ្មាននរណាម្នាក់ចង់ដឹងទេថាព្រលឹងអ្នកស្រស់ស្អាត និងគួរឱ្យចាប់អារម្មណ៍ប៉ុណ្ណា ប្រសិនបើរូបរាងរបស់អ្នកមិនស្អាត"។ ជាពិសេសស្ត្រីត្រូវយកចិត្តទុកដាក់បន្ថែមទៀតចំពោះរូបរាងរបស់អ្នក។ អ្នកមិនចាំបាច់ស្លៀកពាក់ថ្លៃៗទេ។ ប៉ុន្តែត្រូវស្លៀកពាក់ឱ្យបានស្អាត និងមានរបៀបរៀបរយ៕