នៅក្នុងជីវិត មានស្ថានភាពចំនួន ៣ ដែលអ្នកត្រូវ 'ធ្វើពុតជាអ្នកក្រ' ដើម្បីជៀសវាងបញ្ហា ហើយថែមទាំងត្រូវបានមនុស្សជុំវិញខ្លួនស្រលាញ់កាន់តែច្រើន។ តើស្ថានភាពទាំងនោះមានអ្វីខ្លះ?
១.លាក់ទ្រព្យសម្បត្តិពីអ្នកជិតខាងដើម្បីរក្សាសន្តិភាព៖ អ្នកជិតខាងគឺជាមនុស្សដែលអ្នកជួបរាល់ថ្ងៃ បើអ្នកឧស្សាហ៍បង្អួតទ្រព្យសម្បត្តិរបស់អ្នក វាអាចនាំមកនូវអារម្មណ៍ពេញចិត្តនៅពេលដំបូង ប៉ុន្តែយូរៗទៅបញ្ហាជាច្រើននឹងកើតឡើង។ មនុស្សមួយចំនួនផ្លាស់ប្តូររបៀបរស់នៅរបស់ពួកគេបន្ទាប់ពីទទួលបានជោគជ័យក្នុងអាជីវកម្ម។ ពួកគេបានប្តូរទៅជារថយន្តទំនើប ហើយរាល់ពេលដែលពួកគេបើកឡានចូលទៅក្នុងលំនៅដ្ឋាន ពួកគេចូលចិត្តស្រែកខ្លាំងៗដើម្បីទាក់ទាញការចាប់អារម្មណ៍ ពួកគេអួតអំពីគ្រឿងសង្ហារិមម៉ាកល្បីថ្លៃៗ។ ដំបូងឡើយ មនុស្សមានភាពគួរសម និងសរសើរ ប៉ុន្តែបន្តិចម្ដងៗ ការសរសើរបានប្រែទៅជាការច្រណែន។ មានករណីដែលការអួតអាងនេះទាក់ទាញចោរ។ ផ្ទុយទៅវិញ មានមនុស្សដែលទោះជាមានទ្រព្យសម្បត្តិច្រើនក៏ដោយ ក៏នៅតែរស់នៅយ៉ាងសាមញ្ញ។ ជួបជាមួយអ្នកជិតខាង ពួកគេបានជជែកគ្នាយ៉ាងកក់ក្តៅអំពីរឿងប្រចាំថ្ងៃ។ អរគុណចំពោះរឿងនេះ ពួកគេមិនត្រឹមតែជៀសវាងភ្នែកច្រណែនប៉ុណ្ណោះទេ ថែមទាំងបង្កើតទំនាក់ទំនងមិត្តភាព និងចុះសម្រុងគ្នាទៀតផង។
២.ការបន្ទាបខ្លួនចំពោះមិត្តចាស់ គឺត្រូវរក្សាមិត្តភាពស្មោះស្ម័គ្រ មិនគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន៖ ការជួបជុំគ្នាជាមួយមិត្តចាស់តែងតែបង្កឱ្យមានប្រតិកម្មចម្រុះ ដែលមួយផ្នែកដោយសារតែការបង្ហាញទ្រព្យសម្បត្តិ។ មនុស្សដែលមិនជោគជ័យចាប់ផ្ដើមមានអារម្មណ៍អន់ជាងមុន ចម្ងាយរវាងមិត្តភ័ក្ដិកាន់តែធំ។ មិត្តភាពយូរអង្វែង និងការជួបជុំមិត្តចាស់សប្បាយៗ គឺជាពេលដែលអ្នកមាន និងជោគជ័យមិនបង្ហាញឧត្តមភាពក្នុងការជួបជុំ។ ជួបមិត្តភក្តិចាស់ៗគ្រាន់តែនឹកឃើញសួរសុខទុក្ខគ្នាទៅវិញទៅមក កុំជួបជុំដើម្បីបង្ហាញទ្រព្យសម្បត្តិរបស់ខ្លួន។ ការបន្ទាបខ្លួននៅចំពោះមុខមិត្ដភក្ដិចាស់ ជួយរក្សាមិត្តភាពឱ្យបរិសុទ្ធ និងមិនមានឥទ្ធិពលលើវត្ថុសម្ភារៈ។ អ្នកដែលយល់ពីបញ្ហានេះច្បាស់ជាចេះដឹងគុណតម្លៃពិតក្នុងជីវិត។
៣.ការលាក់ខ្លួនពីសាច់ញាតិជួយរក្សាទំនាក់ទំនងជិតស្និទ្ធនិងជៀសវាងជម្លោះ៖ ទំនាក់ទំនងគ្រួសារមានភាពស្មុគស្មាញ ហើយសូម្បីតែរឿងតូចតាចក៏អាចបង្កឱ្យមានជម្លោះបានដែរ។ មនុស្សដែលចូលចិត្តបង្អួតទ្រព្យសម្បត្តិក៏ទាក់ទាញការច្រណែន និងមិនសប្បាយចិត្តដែរ។ អ្នកខ្លះរកខ្ចីលុយគេដោយមិនចង់សង ខ្លះទៀតនិយាយពីក្រោយខ្នង ដោយការឈ្នានីស។ ជាលទ្ធផល ទំនាក់ទំនងគ្រួសារត្រូវខូច ហើយការជួបជុំគ្រួសារបាត់បង់ភាពកក់ក្តៅ។ ការលាក់ខ្លួនពីសាច់ញាតិជួនកាលអាចជៀសវាងការឈ្លោះប្រកែកគ្នាដែលមិនចាំបាច់ និងជួយពង្រឹងទំនាក់ទំនងគ្រួសារ៕