ក្រុមហ៊ុនអាកាសចរណ៍ Vietjet ដាក់ឱ្យដំណើរការផ្លូវហោះហើរថ្មីតភ្ជាប់ប្រទេសវៀតណាម និង​ប្រទេសនូវែលហ្សេឡង់​!!

* នាយករដ្ឋមន្ត្រី​ប្រទេសនូវែលហ្សេឡង់​ ធ្វើទស្សនកិច្ចនៅបណ្ឌិត្យសភាអាកាសចរណ៍ Vietjet បន្ទាប់ពីការប្រកាសផ្លូវហោះហើរថ្មី

(ភ្នំពេញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥) – ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានប្រកាសបើកដំណើរការសេវាកម្មផ្លូវហោះហើររវាងប្រទេសវៀតណាម និង​ប្រទេសនូវែលហ្សេឡង់​ ដោយភ្ជាប់ទីក្រុងហូជីមិញជាមួយទីក្រុងអូកឡិន  ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច វប្បធម៌ និង​ទេសចរណ៍សំខាន់ៗរបស់ប្រទេសទាំងពីរ។ ក្រោយការប្រកាសនោះ នាយករដ្ឋមន្ត្រី​ប្រទេសនូវែលហ្សេឡង់​ លោក Christopher Luxon ក៏បានអញ្ជើញទៅទស្សនៈកិច្ចនៅ Vietjet Aviation Academy (VJAA) នៅទីក្រុងហូជីមិញ និងជួបពិភាក្សាជាមួយស្ថាបនិកមហាសេដ្ឋី Vietjet គឺលោកស្រីបណ្ឌិត Nguyen Thi Phuong Thao ។

New_Zealand_Prime_Minister_Christopher_Luxon_and_Vietjet_Founder

ក្រុមហ៊ុន Vietjet បន្តពង្រីកបណ្តាញហោះហើររបស់ខ្លួន ដោយមានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងកងនាវា និងនាវិករបស់ខ្លួន។ ផ្លូវហោះហើរថ្មីនេះ នឹងគាំទ្រដល់យុទ្ធសាស្ត្រកំណើនរបស់ក្រុមហ៊ុនអាកាសចរណ៍ ដោយផ្តល់នូវជម្រើសការធ្វើដំណើរប្រកបដោយប្រសិទ្ធភាពបន្ថែមទៀតសម្រាប់អ្នកដំណើរ រួមទាំងអ្នកដែលមកពីប្រទេសកម្ពុជាផងដែរ។ បច្ចុប្បន្ន Vietjet ដំណើរការជើងហោះហើរទៅមកប្រចាំថ្ងៃពីសៀមរាបទៅហាណូយ ដោយផ្តល់ឱ្យអ្នកធ្វើដំណើរនូវឱកាសដើម្បីស្វែងយល់ពីទីក្រុងដែលសម្បូរទៅដោយវប្បធម៌របស់ប្រទេសវៀតណាម។ ពីទីក្រុងហាណូយ អ្នកធ្វើដំណោះរអាចភ្ជាប់ជើងហោះហើរបានយ៉ាងងាយស្រួលទៅកាន់បណ្តាញហោះហើរដ៏ធំទូលាយរបស់ Vietjet ដែលគ្របដណ្តប់ទូទាំងប្រទេសវៀតណាម និងគោលដៅជាច្រើននៅទូទាំងអាស៊ីប៉ាស៊ីហ្វិក។

New_Zealand_Prime_Minister_Christopher_Luxon_visits_VJAA_in_Ho_Chi

ការប្រកាសសម្ពោធដាក់ឱ្យដំណើរការផ្លូវហោះហើរថ្មីនេះ គឺជាព្រឹត្តិការណ៍សំខាន់ក្នុងទំនាក់ទំនងទ្វេភាគីវៀតណាម - ​ប្រទេសនូវែលហ្សេឡង់​ ខណៈដែលប្រទេសទាំងពីរបានលើកកម្ពស់ទំនាក់ទំនងជាផ្លូវការទៅជាភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយនៅមុនខួបលើកទី ៥០ នៃទំនាក់ទំនងការទូតរបស់ខ្លួន។ ផ្លូវហោះហើរទីក្រុងហូជីមិញ - អូកឡិន គ្រោងនឹងដាក់ឱ្យដំណើរការនៅខែកញ្ញា ឆ្នាំ ២០២៥ នឹងដំណើរការជើងហោះហើរទៅមកចំនួន ៤ ដងក្នុងមួយសប្តាហ៍ ដែលនេះនឹងជំរុញការបង្កើនការតភ្ជាប់សម្រាប់អ្នកធ្វើដំណើរ អាជីវកម្ម និងសិស្ស។

VJAA And IAANZ Sign An Agreement On Pilot Training

នៅក្នុងដំណើរទស្សនៈកិច្ចនៃ VJAA នាយករដ្ឋមន្ត្រី លោក Christopher Luxon បានមានប្រសាសន៍ថា៖ “ខ្ញុំពិតជារីករាយនឹងការប្រកាសរបស់ក្រុមហ៊ុន Vietjet ថានឹងអភិវឌ្ឍផ្លូវហោះហើរថ្មីមួយទៅកាន់ប្រទេស​ប្រទេសនូវែលហ្សេឡង់​ ពង្រឹងការតភ្ជាប់ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនរវាងប្រទេសទាំងពីរ ដែលជាកត្តាជំរុញដ៏សំខាន់នៃកំណើនកាន់តែច្រើន និងនាំមកនូវការទំនាក់ទំនងរវាងប្រជាជនរបស់យើងកាន់តែជិតស្និទ្ធជាមួយគ្នា។ ភាពជាដៃគូនេះ និង​ផ្តល់​ឱកាស​ជា​ច្រើន​នូវទូទាំងការតភ្ជាប់បញ្តាញហោះហើរ មិន​ត្រឹម​តែ​ក្នុង​វិស័យ​ទេសចរណ៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ពាណិជ្ជកម្ម និង​ការ​អប់រំ​ផង​ដែរ»

លោកស្រីបណ្ឌិត Nguyen Thi Phuong Thao បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ Vietjet ក្នុងការពង្រឹងទំនាក់ទំនងវៀតណាម-​ប្រទេសនូវែលហ្សេឡង់​ ហើយបានមានប្រសាសន៍ថា៖ “គោលដៅពាណិជ្ជកម្មទ្វេភាគីរបស់យើងចំនួន ៣ ពាន់លានដុល្លារ គឺអាចសម្រេចបានយ៉ាងល្អប្រសើរ ដោយបានបង្កើតឡើងដោយផ្អែកលើមូលដ្ឋានដ៏រឹងមាំនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលមានស្រាប់។ ក្រុមហ៊ុន Vietjet រួមជាមួយនឹងធុរកិច្ចមកពីប្រទេសទាំងពីរ ប្តេជ្ញាពង្រីកភាពជាដៃគូ ជំរុញការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងបន្តរីកចម្រើននៅក្នុងដំណាក់កាលថ្មីជាមួយគ្នា។”

ស្របតាមចក្ខុវិស័យនេះ Vietjet បានស្នើបង្កើត Vietjet Hub នៅប្រទេស​ប្រទេសនូវែលហ្សេឡង់​ ដែលជាមជ្ឈមណ្ឌលពហុមុខងារ ដើម្បីភ្ជាប់មជ្ឈមណ្ឌលទេសចរណ៍ និងវិនិយោគរបស់ប្រទេស​ប្រទេសនូវែលហ្សេឡង់​ ជាមួយនឹងបណ្តាញហោះហើរដ៏ធំទូលាយរបស់ Vietjet ។

ក្នុងដំណើរទស្សនៈកិច្ចរបស់នាយករដ្ឋមន្ត្រីនៃប្រទេស​ប្រទេសនូវែលហ្សេឡង់​ VJAA និងបណ្ឌិត្យសភាអាកាសចរណ៍អន្តរជាតិនៃ​ប្រទេសនូវែលហ្សេឡង់​ (IAANZ) ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីសហការលើការបណ្តុះបណ្តាលអ្នកបើកយន្តហោះ ដើម្បីបង្កើតកម្លាំងការងារអាកាសចរណ៍ដែលមានជំនាញខ្ពស់សម្រាប់វៀតណាម និងតំបន់នានាឱ្យបានកាន់តែទូលំទូលាយថែមទៀត។

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីនៃប្រទេស​ប្រទេសនូវែលហ្សេឡង់​ លោក Christopher Luxon បានបញ្ចប់ទៅដោយមានការចូលរួមពីលោកស្រីបណ្ឌិត Nguyen Thi Phuong Thao ក្នុងការសហការសាកល្បងហោះហើរនិងចុះចតនៅអាកាសយានដ្ឋាន​ប្រទេសនូវែលហ្សេឡង់​ដោយប្រើម៉ាស៊ីនយន្តហោះសាកល្បងដ៏ទំនើបរបស់ Vietjet។ នៅក្នុងខណៈពេលនោះ វាក៏ជាពេលវេលាដ៏មានសារៈសំខាន់ជាពិសេសក្រោមវត្តមានរបស់លោក Christopher Luxon ដែលលោកជាអតីតនាយកប្រតិបត្តិក្រុមហ៊ុន Air New Zealand។

###

អំពី ក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវទូទាំងតំបន់ និងជុំវិញពិភពលោកផងដែរ។ ដោយផ្តោតលើការគ្រប់គ្រងតម្លៃ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងការអនុវត្ត ការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃ និងតម្លៃសមរម្យ ព្រមទាំងសេវាកម្មចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជន។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភពលោក airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗដូចជា Skytrax, CAPA, Airline Ratings និងជាច្រើនទៀត។

ព័ត៌មានបន្ថែមនៅ www.vietjetair.com

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖

QED Agency

លោក មី សុវណ្ណ (Sovann)

អ៊ីមែល៖ [email protected]

លេខទំនាក់ទំនង៖ +855 88 6000 321

Vietjet Air

កញ្ញា កែវ ដួង (Amy)

អ៊ីមែល៖ [email protected]

លេខទំនាក់ទំនង៖ +84 932 775 066