អ្នកអាចចំណាំមើលបាន មនុស្សជោគជ័យភាគច្រើនតែងតែមានចំណុចពិសេសខុសពីមនុស្សធម្មតា។ ហើយបើអ្នកសង្កេតអោយកាន់តែម៉ត់ចត់អ្នកនឹងឃើញថា ពួកគេជាមនុស្សឧស្សាហ៍ព្យាយាម មិនងាយចុះចាញ់ជាពិសេសគឺតែងតែមានរបស់២យ៉ាងនេះចាំគាំទ្រនៅពីក្រោយខ្នង៖
១.អាចពឹងផ្អែកលើខ្លួនឯង៖ ការពឹងផ្អែកលើខ្លួនឯងប្រសើរជាងពឹងអ្នកដទៃ ព្រោះនៅពេលដែលអ្នកពឹងផ្អែកលើអ្នកដទៃ អ្នកនឹងមានអារម្មណ៍ថប់បារម្ភ និងអសន្តិសុខ។ ប៉ុន្តែនៅពេលដែលអ្នកពឹងផ្អែកលើខ្លួនឯង អ្នកមានអារម្មណ៍ស្រួលនិងសុវត្ថិភាពបំផុត។ ជីវិតគឺវែងឆ្ងាយ និងតែងមានបញ្ហាប្រឈមនានាកើតមានញឹកញាប់។ វានឹងមានពេលខ្លះដែលអ្នកបាក់ទឹកចិត្ត ប៉ុន្តែក្នុងនាមជាមនុស្ស អ្នកត្រូវតែព្យាយាមឱ្យអស់ពីសមត្ថភាព។ ជីវិតនេះត្រូវពឹងលើខ្លួនឯងខ្លាំងបំផុតទើបអ្នកអាចជោគជ័យបាន។
២.បុគ្គលិកលក្ខណៈល្អ៖ ចរិតល្អគឺដូចជានាមប័ណ្ណរបស់មនុស្ស។ វានឹងបង្ហាញរូបភាពក៏ដូចជាការដាំដុះរបស់មនុស្សតាមរយៈដំណើរការដែលទទួលស្គាល់ដោយមនុស្សគ្រប់រូប។ បុគ្គលិកលក្ខណៈគឺជាមូលដ្ឋានគ្រឹះរបស់មនុស្ស។ បុគ្គលិកលក្ខណៈគឺជាប្រភពនៃការប្រមូលផ្តុំដែលកើតចេញពីកំណើត និងបង្កើតឡើងតាមរយៈការអភិវឌ្ឍន៍។ លុយកាក់ និងទ្រព្យសម្បត្តិមិនអាចបង្ហាញថាអ្នកជាមនុស្សល្អទេ តែអត្តចរិតនឹងបង្ហាញអោយអ្នកដទៃដឹងថាអ្នកជាមនុស្សបែបណា។ បើមនុស្សម្នាក់មានចរិតមិនល្អ មិនថាអ្នកជាអ្នកមាន ឬ អ្នកក្រទេ អ្នកដទៃនឹងមើលងាយអ្នកឡើយ។ ដូច្នេះបើអ្នកចង់ទទួលបានការគោរពពីអ្នកដទៃ អ្នកត្រូវមានការអប់រំ និងមានចរិតល្អ៕