ជីវិតមនុស្សយើងម្នាក់ៗមិនសុទ្ធតែអាចស្ថិតនៅភាពល្អឥតខ្ចោះទាំងអស់នោះឡើយ ហើយចំណុចខ្លះយើងមើលឃើញថាល្អ គ្រប់គ្រាន់ហើយ តែសម្រាប់អ្នកដទៃគេមិនបានគិតដូច្នោះទេ។ យ៉ាងណាការរស់នៅភាពជាខ្លួនឯង នៅតែជាចំណុចដែលអ្នកគប្បីគួរតែធ្វើ ប៉ុន្តែចន្លោះប្រហោងខ្លះក៏អ្នកគួរតែបំពេញឲ្យវាបានល្អបន្ថែមទៀតតាមដែលអាចធ្វើទៅបាន។
ជ្រើសរើសរូបភាព ១ ក្នុងចំណោមរូបភាពទាំង ៣ ហើយយើងនឹងបង្ហាញអ្នក ថាជីវិតអ្នកកំពុងមានចន្លោះប្រហោងអ្វី?
រូបភាពទី ១
តាមពិតទៅអ្នកជាមនុស្សរឹងមាំណាស់ គ្រាន់ថាសំបកក្រៅរបស់អ្នក មិនចេះបង្ហាញឲ្យគេឃើញ។ ធម្មជាតិរបស់អ្នក ពោរពេញទៅដោយការប្តេជ្ញាចិត្ត និងការដាក់គោលដៅច្បាស់លាស់ក្នុងការសម្រេចរឿងអ្វីមួយ តែអ្នកចូលចិត្តធ្វើវាដោយឯកឯង ពោលគឺជាមនុស្សដែលលាក់អារម្មណ៍ច្រើន។
យ៉ាងណាក្នុងកាលៈទេសៈខ្លះ ជាមួយមនុស្សដែលអ្នកគួរតែរាប់អានខ្លះ ក៏អ្នកគួរតែរៀនបើកចិត្តឲ្យទូលាយ បើកឲ្យគេបានយល់ពីខ្លួនអ្នកកាន់តែច្រើន ដើម្បីជាឱកាសរឹតបន្តឹងទំនាក់ទំនងល្អជាមួយពួកគេ និងជាប្រយោជន៍ផ្តល់ឲ្យគ្នាទៅមកនៅពេលក្រោយ។
រូបភាពទី ២
អ្នកដែលជ្រើសរើសរូបភាពទីពីរនេះ គឺជាមនុស្សដែលប្រើប្រាស់មនោសញ្ចេតនាខ្ពស់ តែបើដាក់គោលដៅឬគិតឃើញអ្វីមួយហើយ នឹងធ្វើដល់ទីបញ្ចប់ មិនងាយបោះបង់ចោលក្តីសុបិន្តឡើយ។
នៅក្នុងជីវិតរបស់អ្នក អ្នកមានទំនោរទៅរកភាពល្អឥតខ្ចោះខ្លាំងពេក ដែលនាំឲ្យពេលខ្លះអ្នកបែរជាពិបាក និងសោកសៅតែម្នាក់ឯងទៅវិញ ទាំងដែលការពិតវាមិនអាក្រក់ខ្លាំងដូចអ្នកគិតនោះទេ។ យោបល់សម្រាប់អ្នកពេលនេះ គឺមិនចាំបាច់ផ្លាស់ប្តូរខ្លួនឯងអ្វីច្រើននោះទេ ត្រឹមតែសម្លឹងទៅមុខបន្តទៀត តែប្រើប្រាស់ការគិតបែបសុទិដ្ឋិនិយម ដោយគិតឃើញចំណុចវិជ្ជមានឲ្យបានច្រើនជាងមុន។
រូបភាពទី ៣
អ្នកជាមនុស្សដែលខ្លាំងក្នុងការបត់បែនទៅតាមមជ្ឈដ្ឋានជុំវិញខ្លួន គ្រប់កាលៈទេសៈគ្រប់ស្ថានការណ៍ទាំងអស់ អ្នកអាចមើលដឹងពីចិត្តមនុស្ស ដែលនាំឲ្យអ្នកអាចប្រឈមនឹងពួកគេដោយពុំមានបញ្ហាអ្វីឡើយ។
វាជាចំណុចខ្លាំងដែលអ្នកគួរតែបន្តប្រកាន់ខ្ជាប់បែបហ្នឹងទៀត ព្រោះវាងាយនឹងឲ្យអ្នកអាចធ្វើការវិភាគនិងតាមដានពីមនុស្សជុំវិញខ្លួនបានងាយ។ ចំណុចដែលចង់ណែនាំទៅអ្នក គឺការទុកចិត្តមនុស្ស តាមពិតទៅអ្នកមានក្រសែភ្នែកល្អហើយ តែការជឿជាក់មនុស្ស ពេលខ្លះអ្នកជឿគេខ្លាំងពេក ដែលក្នុងការសហការធំ ឬទំនាក់ទំនងស្អិតល្មួតណាមួយ អ្នកងាយនឹងបាត់បង់ភាពជាខ្លួនឯង នាំឲ្យទន់ជ្រាយ ទោរទន់ទៅតាមដៃគូមួយនោះ អ៊ីចឹងចូរប្រុងប្រយ័ត្នបន្តិច៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក