សាកល្បង​តាម​ក្បួន​ហុងស៊ុយ ៣ វិធី​នេះ ដើម្បី​នាំ​លាភ​នាំ​សំណាង​ចូល​ដល់​ក្រុម​គ្រួសារ

តាម​ក្បួន​ហុងស៊ុយ​និង​ចាស់ៗ​ពី​បុរាណ​ក្នុង​ប្រទេស​ចិន​ដំណាល​ត​គ្នា បាន​ឲ្យ​ដឹង​ថា ការ​អនុវត្ត​នូវ​សកម្មភាព ៣ យ៉ាង​សាមញ្ញ​នេះ អាច​នាំ​លាភ​នាំ​សំណាង​ចូល​ដល់​ក្រុម​គ្រួសារ នាំ​ហេង​ចូល​ផ្ទះ និង​មាន​ទ្រព្យសម្បត្តិ​ហូរហៀរ៖

៣) ពាក់​នាឡិកា​ក្បាល​រាង​ការេ

2016 New Luxury Brand WWOOR Men S Watches Quartz Watch Male Wristwatch Leather Strap Waterproof Clocks_5361f50e 425b 468b B5c0 603b3f22e5be_480x480

តាម​ក្បួន​ហុងស៊ុយ​ការ​ពាក់​នាឡិកា​គឺ​អាច​ជួយ​លើក​កម្ពស់​ឲ្យ​ការងារ​ដំណើរការ​ទៅ​រលូន ​នោះ​ក៏​ដោយសារ​តែ​នាឡិកា​តំណាង​ឲ្យ​ ការ​ឲ្យ​តម្លៃ​នៅ​ពេលវេលា បន្ថែម​ពី​នេះ​វា​ក៏​ជួយ​ឲ្យ​យើង​អាច​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ទាន់​ពេល​និង​ឆាប់​រហ័ស​ផង​ដែរ។

ប៉ុន្តែ​ការ​ជ្រើសរើស​ប្រភេទ​នាឡិកា​គឺ​ជា​រឿង​ដ៏​ចាំ​បាច់ ពោល​គឺ​ត្រូវ​ជ្រើសរើស​ប្រភេទ​ក្បាល​រាង​ជ្រុង​ល្អ​ជាង​រាង​មូល ព្រោះ​ក្នុង​ក្បួន​ហុងស៊ុយ ​រាង​ជ្រុង​តំណាង​ឲ្យ​ធាតុ​ដែល​គាំទ្រ​ផ្តល់​សំណាង​ឲ្យ​អ្នក​ជា​ច្រើន។

២) មាន​ដើម​ឈើ​ក្នុង​ឬ​ខាង​មុខ​ផ្ទះ

1501172397508

អ្នក​អាច​យក​ថូ​ផ្កា​ដាំ​កូន​ឈើ​តូចៗ​ពណ៌​បៃតង ដែល​វា​តំណាង​ឲ្យ​ការ​នាំ​សំណាង​ចូល​ដល់​ក្រុម​គ្រួសារ។ អ្នក​អាច​ដាក់​វា​នៅ​មាត់​ទ្វារ​ខាង​មុខ​ផ្ទះ ឬ​ផ្លូវ​ក្បែរ​ទ្វារ​ខាង​ក្នុង​ផ្ទះ ដើម្បី​ទាក់ទាញ​ទ្រព្យ​សម្បត្តិ​និង​ភាព​រុងរឿង។

ជាង​នេះ​អ្នក​ត្រូវ​ជ្រើសរើស​ទិស​ថែម​ទៀត ដោយ​ត្រូវ​ដាក់​វា​នៅ​ទិស​បូព៌ា ឬ​អាគ្នេយ៍ ដែល​អាច​ជួយ​បង្កើន​អាយុ​យឺនយូរ​ដល់​សមាជិក​គ្រួសារ និង​ភាព​រុងរឿង​ក្នុង​អាជីវកម្ម។

១) ដាក់​អាំងប៉ាវ​ក្រហម​ក្នុង​ធុង​អង្ករ

Rice

F731c666 7519 4a07 B4f3 A67ac34d827c_1.3f988c3d52e547b5c410efeb65328f16

ជំនឿ​នេះ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ពី​មនុស្ស​ជា​ច្រើន ដោយ​ការ​ដែល​ដាក់​អាំងប៉ាវ​ពណ៌​ក្រហម​ក្នុង​ធុង​អង្ករ គឺ​រមែង​នាំ​លាភ​នាំ​ជ័យ​ដល់​ម្ចាស់​ផ្ទះ ហើយ​អ្នក​ត្រូវ​ដាក់​វា​នៅ​បាត​ធុង មុន​ចាក់​អង្ករ​ចូល។ អ្នក​មិន​ត្រូវ​ឲ្យ​អ្នក​ក្រៅ​ឃើញ​អាំងប៉ាវ​នោះ​ទេ ត្រូវ​លាក់​វា​នៅ​បាត​ធុង ហើយ​កុំ​ឲ្យ​អស់​អង្ករ​ពី​ធុង​ឲ្យ​សោះ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក