នៅពេលអ្នកពេញវ័យឬឈានដល់អាយុស្របច្បាប់ វាមិនបានធ្វើឱ្យអ្នកមានភាពចាស់ទុំដោយស្វ័យប្រវត្តិទេ។ អ្នកខ្លះរីកចម្រើនខាងរាងកាយ ប៉ុន្តែខាងអារម្មណ៍របស់ពួកគេនៅតែប្រើពេលវែងឆ្ងាយដើម្បីក្លាយជាមនុស្សពេញវ័យដែលមានភាពចាស់ទុំ។ ដើម្បីឱ្យខ្លួនរបស់អ្នកក្លាយជាមនុស្សចាស់ទុំអ្នកត្រូវបង្ហាញពីចរិតលក្ខណៈមួយចំនួនដូចជាអាចរីករាយសប្បាយសម្រាប់នរណាម្នាក់ផ្សេងទៀត។
បើតាមគេហទំព័រ Bright Side បានលើកយកលក្ខណៈចាំបាច់ត្រូវយកចិត្តទុកដាក់ប្រព្រឹត្តមុនពេលអ្នកអាចហៅខ្លួនអ្នកថាជាមនុស្សពេញវ័យនិងចាស់ទុំ។
ជំនួសឱ្យការខឹងសម្បារងាយៗចំពោះនរណាម្នាក់ទៅលើទង្វើអ្វីដែលពួកគេបានធ្វើ មនុស្សដែលមានភាពចាស់ទុំនឹងរក្សាអារម្មណ៍ភ្លាមៗ។ ក្លាយជាមនុស្សចាស់ទុំមានន័យថាអ្នកនឹងមិនឲ្យអារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នកគ្របដណ្ដប់លើខ្លួនរបស់អ្នក ហើយមានប្រតិកម្មក្នុងលក្ខណៈហឹង្សាឡើយ។
© The Pursuit of Happyness / Columbia Pictures
ជារៀងរាល់ថ្ងៃមនុស្សធ្វើការជ្រើសរើសហើយជម្រើសទាំងនោះមានលទ្ធផល។ នរណាម្នាក់ដែលមានភាពចាស់ទុំនឹងទទួលខុសត្រូវចំពោះសកម្មភាពរបស់ពួកគេ។ អ្នកមានភាពចាស់ទុំនៅពេលអ្នកចេះថែរក្សាខ្លួនអ្នក សុភមង្គលរបស់អ្នក និងអ្វីៗដែលជាលទ្ធផលរបស់អ្នកដោយសារតែជម្រើសរបស់អ្នក។
© Amélie / UGC Fox Distribution
លក្ខណៈមួយទៀតរបស់មនុស្សដែលមានភាពចាស់ទុំគឺនៅពេលដែលអ្នកមានអំណរគុណចំពោះអ្វីដែលអ្នកមានជំនួសឱ្យការត្អូញត្អែរអំពីអ្វីដែលអ្នកមិនមាន។ អ្នកមិនទទួលយកអ្វីដែលជាការអាណិតអាសូរទេពីព្រោះអ្វីដែលអ្នកស្កប់ស្កល់ មិនមែនគ្រប់គ្នាសុទ្ធតែមាននោះទេ។
© The Perks of Being a Wallflower / Summit Entertainment
វាមិនងាយស្រួលទេក្នុងការទទួលស្គាល់ខ្លួនឯងថាជានរណា ជាពិសេសនៅពេលដែលអ្នកដទៃប្រាប់អ្នកថាអ្នកគួរតែផ្លាស់ប្តូរ។ ប៉ុន្តែនៅពេលអ្នកចាស់ទុំ អ្នកបានដឹងហើយថាអ្នកថាអ្នកជានរណាហើយអ្នកមានទំនុកចិត្តលើខ្លួនឯង។ អ្នកនឹងមានអារម្មណ៍សុខស្រួលចំពោះខ្លួនអ្នកជំនួសឱ្យមានអារម្មណ៍ថាអន់ជាងហើយចង់ផ្គាប់ចិត្តអ្នកដទៃ។
© The Intern / Warner Bros. Pictures
មនុស្សម្នាក់មិនអាចចេះអ្វីៗទាំងអស់នោះទេប៉ុន្តែវាត្រូវការភាពចាស់ទុំសម្រាប់មនុស្សម្នាក់ដើម្បីដឹងថាមានអ្វីជាច្រើនដែលពួកគេមិនបានដឹង ឬមិនចេះ។ ប្រសិនបើអ្នកមានភាពចាស់ទុំអ្នកនឹងលះបង់មោទកភាពរបស់អ្នកហើយមានឆន្ទៈរៀនសូត្រជាមួយសូម្បីតែមនុស្សដែលមានអាយុតិចជាងអ្នកក៏ដោយ។
© Joy / 20th Century Fox
ការមានចិត្តអាណិតអាសូរគឺជាផ្នែកមួយនៃភាពចាស់ទុំ។ អ្នកនឹងគិតពីអ្នកដទៃជំនួសឱ្យការគិតតែពីចំណាប់អារម្មណ៍របស់អ្នកជានិច្ច។ ការលះបង់សម្រាប់អ្នកដទៃគឺមានមុនពេលដែលអ្នកចង់តាមបំណងប្រាថ្នាផ្ទាល់ខ្លួន។ នៅពេលដែលមនុស្សផ្សេងទៀតទទួលបានជោគជ័យអ្នកនឹងអបអរសាទរជាជាងច្រណែននឹងពួកគេ។
© The Princess Diaries 2: Royal Engagement / Buena Vista Pictures
ប្រសិនបើអ្នកជាមនុស្សដែលមានភាពចាស់ទុំអ្នកនឹងមិនបណ្តោយឱ្យភាពជោគជ័យណាមួយគ្រប់គ្រងអ្នកបានឡើយ។ អ្នកនឹងប្រព្រឹត្ដចំពោះមនុស្សដោយស្មើភាពនិងដោយការគោរពមិនថាមានបញ្ហាអ្វីក៏ដោយ។ ហើយអ្នកនឹងមិនមានអារម្មណ៍ថាត្រូវការលើកស្ទួយខ្លួនឯងខ្ពស់ជាងអ្នកដទៃឡើយ។
© Christmas Wedding Planner / Netflix
គ្រប់រឿងមិនតែងតែដូចអ្វីដែលបានគ្រោងទុក អ្នកត្រូវមានសមត្ថភាពសម្របខ្លួនទៅនឹងស្ថានភាពនិងមានភាពបត់បែន។ ជាមនុស្សរឹងរូស តឹងរឹង និងប្រើចង្អុលដៃគឺជាអ្វីដែលមនុស្សដែលគ្មានភាពចាស់ទុំធ្វើ។
© Eat Pray Love / Columbia Pictures
អ្នកនឹងបើកចំហរដើម្បីមើលអ្វីៗពីទស្សនវិស័យថ្មីៗ និងយល់ពីហេតុផលរបស់អ្នកដទៃ។ ជាជាងការបង្ហាញថានរណាម្នាក់ជាមនុស្សដែលផ្ទុយពីអ្នក។ អ្នកនឹងមានឆន្ទៈចង់ដឹងពីកន្លែងដែលពួកគេមក និងភ្ជាប់គម្លាតរវាងអ្នកនិងពួកគេ។
© 3 Idiots / Reliance Entertainment Pvt Ltd
ភាពចាស់ទុំនឹងមិនមានន័យថាអ្នកមានភាពល្អឥតខ្ចោះឬ រីកចម្រើនដល់ចំនុចកំពូលហើយនោះទេ។ អ្នកជឿថានៅតែមានកន្លែងសម្រាប់ធ្វើការកែលំអ អភិវឌ្ឍន៍។ ជីវិតគឺជាកការរៀនសូត្រហើយអ្នកតែងតែអាចព្យាយាមធ្វើខ្លួនអ្នកឱ្យកាន់តែប្រសើរឡើង។
តើគុណសម្បត្តិមួយណាដែលអ្នកគិតថាអ្នកមាន? តើអ្នកអាចចែករំលែកនូវគុណសម្បត្ដិផ្សេងទៀតដែលអ្នកត្រូវការដើម្បីគិតថាជាមនុស្សចាស់ទុំទេ?
អត្ថបទដោយ៖ ក្នុងស្រុក