មនុស្សឆ្លាតកាន់តែឱនក្បាលចំពោះមនុស្ស៣នាក់នេះ

ជាធម្មតា ពេលជួបអ្នកស្គាល់គ្នានៅតាមផ្លូវ យើងនឹងសួររឿងមួយចំនួនដូចជា «បានញ៉ាំហើយឬនៅ?»។ ភាគីម្ខាងទៀតឆ្លើយថា "មិនទាន់" ។ បន្ទាប់មក ពួកគេទាំងពីរមើលមុខគ្នា ញញឹម រួចចាកចេញទៅ។ តែចំពោះមនុស្សឆ្លាតគឺពូកែសង្កេតមើលចរិតមនុស្សណាស់ ជាពិសេសពួកគេចូលចិត្តដាក់ខ្លួន និងឱនក្បាលចំពោះមនុស្ស៣ប្រភេទនេះកាន់តែខ្លាំង៖

Cover Copy (2)

១.ឱនគោរពឪពុកម្តាយ៖ ការពិតគឺថា មិនមែនឪពុកម្តាយទាំងអស់សុទ្ធតែស័ក្តិសមនឹងឋានៈរបស់ពួកគេនោះទេ។ ដោយសារតែពួកគេមិនមែនជាព្រះ មិនមែនជា "មហាអំណាច" ដូច្នេះវាជៀសមិនរួចទេ ដែលនឹងមានពេលខ្លះនៅពេលដែលពួកគេធ្វើខុស ហើយកូនៗនឹងស្អប់ពួកគាត់។ នៅក្នុងដំណើរការនៃការអប់រំរបស់យើង ឪពុកម្តាយតែងតែចាប់ផ្តើមពីបេះដូងនៃការចង់បានអ្វីដែលល្អបំផុតសម្រាប់កូនរបស់ពួកគេ។ ធំឡើងមួយជំហានតាមបំណងរបស់ឪពុកម្ដាយ ពេលខ្លះយើងជួបការលំបាក ប៉ុន្តែយើងត្រូវព្យាយាមស្តាប់ការបង្រៀនរបស់ឪពុកម្តាយយើ នោះហើយទើបជាការតបស្នងសងគុណយ៉ាងពិតប្រាកដ ពោលគឺកុំធ្វើអោយអ្នកមានគុណពិបាកចិត្ត។

Adult Son With Mother

២.ឱនក្បាលចំពោះមនុស្សសុចរិត៖ ភាពថ្លៃថ្នូរ និងខ្ពង់ខ្ពស់ មិនមែនដោយសារតែពួកគេខ្លាំងប៉ុណ្ណានោះទេ ប៉ុន្តែដោយសារតែពួកគេមានសមត្ថភាពប្រមូលផ្តុំចិត្តមនុស្ស នេះគឺជាសញ្ញានៃមនុស្សសប្បុរស។ ដូច្នេះ មនុស្សឆ្លាតប្រាកដជាអោនក្បាលចំពោះមនុស្សសុចរិត ហើយនៅខាងក្រុមសុចរិតជានិច្ច។ មិនថាមនុស្សឆ្លាតកម្រិតណាទេ ប្រសិនបើគាត់មិនមានមូលដ្ឋានគ្រឹះនៃមនុស្សជាតិទេ គាត់ប្រាកដជាមិនជោគជ័យឡើយ។

៣.ឱនក្បាលចំពោះមនុស្សល្ងង់៖ ប្រសិនបើអ្នកគិតអំពីវាឱ្យច្បាស់ ទំនាក់ទំនងផ្ទាល់ខ្លួនអាចក្លាយជារឿងឆ្គាំឆ្គងយ៉ាងខ្លាំង។ ការធ្វើពុតជាល្ងង់គឺប្រៀបដូចជាដុំថ្មដែលមានគែមរលោង វាមិនធ្វើឲ្យអ្នកដទៃឈឺចាប់ឡើយ។ ពេលជួបមនុស្សល្ងង់ យើងគួរតែរៀនឱនក្បាល ហើយបើកផ្លូវ ទើបយើងអាចជួយជីវិតយើងឲ្យមានសន្តិភាព និងអារម្មណ៍ជ្រះសឡះ។ ក្នុងជីវិត របស់ណាដែលរឹងពេក ងាយនឹងបរាជ័យ ដូច្នេះគឺត្រូវតែទន់ដូចទឹក ទើបមិនបង្កគ្រោះថ្នាក់អ្វីឡើយ ជាមនុស្សក៏ដូចគ្នា កុំឃើញគេល្ងង់ឆាប់វាយតម្លៃមើលងាយគេ ព្រោះអ្នកឆ្លាតពិតប្រាកដគឺគោរពមនុស្សគ្រប់ឋានៈគ្មានការប្រកាន់ច្រើននោះទេ៕

Tmp_yP7ZDx_c9be4b32045e7673_GettyImages 800406864 1280x720