តាម​ក្បួន​ហុងស៊ុយ៖ សត្វចង្រៃ ៣ នាំ​ឲ្យ​ស្រុត​លាភ ទៅ​ដល់​ទី​ណា នាំ​ស៊យ​ដល់​ទី​នោះ

ប្រសិន​អ្នក​ឃើញ​សត្វ​ចំនួន ៣ ដូច​បង្ហាញ​ខាង​ក្រោម មក​ក្បែរ​ផ្ទះ ឬ​ចូល​ក្នុង​ផ្ទះ អ្នក​ត្រូវ​តែ​ដេញ​វា​ចេញ ព្រោះ​តាម​ក្បួន​ហុងស៊ុយ វា​មិន​ល្អ​នោះ​ទេ​សម្រាប់​ជោគជតា​រាសី​អ្នក​និង​ក្រុម​គ្រួសារ៖

៣) សត្វ​ទីទុយ

3

ពេល​លឺ​សំឡេង​សត្វ​ទីទុយ​យំ មិន​ថា​ពេល​ថ្ងៃ​ឬ​យប់ តាម​ក្បួន​វា​ដូច​ជា​នាំ​នូវ​សេចក្តី​ស្លាប់​មក​ដល់ ដែល​អាច​បណ្តាល​ឲ្យ​អ្នក​នៅ​ក្នុង​ផ្ទះ​មាន​ជំងឺ។ ប្រសិន​នៅ​ពេល​យប់ ហើយ​អ្នក​មាន​កូន​ស្រី ដាច់​ខាត​ត្រូវ​ហាម​កូន​ស្រី​មិន​ឲ្យ​ចេញ​ដើរ ឬ​ធ្វើ​ដំណើរ​ទៅ​ទី​ណា​មួយ។

លើស​ពី​នេះ​បើ​វា​សាង​សំបុក ត្រូវ​ប្រញាប់​រើ​ចេញ ព្រោះ​វា​ជា​ប្រផ្នូល​អាក្រក់ អាច​នាំ​ទុក្ខ​លំបាក​ចូល​ដល់​សមាជិក​គ្រួសារ។ បើ​រៀប​នឹង​វិនិយោគ​លើ​ជំនួញ​ធំ ក៏​ត្រូវ​ដក​ឃ្លា​សិន ព្រោះ​អាច​ចាញ់​បោក ឬ​បាត់បង់​ទ្រព្យ​ធំ។

២) សត្វ​ក្អែក

2

នៅ​ពេល​លឺ​សត្វ​ក្អែក ឬ​សម្រែក​របស់​សត្វ​ក្អែក វា​គឺ​ជា​សញ្ញា​នៃ​ការ​ប៉ះពាល់​ផ្លូវ​អារម្មណ៍​ក៏​ដូច​ជា​ការ​អាច​បាត់បង់​លុយកាក់​នា​ពេល​ខាង​មុខ។ យោង​តាម​ដំណាល​ពី​ចាស់​បុរាណ គេ​ណែនាំ​ឲ្យ​ប្រញាប់​ដេញ​វា​ចេញ​ពី​តំបន់​ជុំវិញ​ក្បែរ​ផ្ទះ​អ្នក។

១) កណ្តុរ

1

ជា​ទូទៅ​កណ្តុរ​វា​ចូលចិត្ត​ពាំស៊ី​អាហារ​ស្អុយ​រលួយ ដូច្នេះ​ប្រសិន​ក្នុង​ផ្ទះ​អ្នក​នៅ​កន្លែង​ស្អាត ហើយ​សុខៗ​មាន​កណ្តុរ​រត់​ចូល​នោះ អ្នក​ត្រូវ​ប្រយ័ត្ន​បន្តិច បើ​ពេល​ថ្ងៃ​ជាច​សញ្ញា ដែល​ធ្វើ​ឲ្យ​ម្ចាស់ផ្ទះ​បាត់បង់​លុយកាក់ បើ​រត់​ចូល​ពេល​យប់ នោះ​ជា​ប្រផ្នូល​អាច​នាំ​ឲ្យ​ម្ចាស់ផ្ទះ​ខូចខាត​ទ្រព្យសម្បត្តិ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក