ពរទាំងប្រាំប្រភេទនេះ រួមផ្សំគ្នាបង្កើតបានជាជីវិតដ៏ល្អឥតខ្ចោះ។ បើអ្នកមានវាទំាងអស់ ជីវិតរបស់អ្នកនឹងបានជោគជ័យ សន្តិភាព និងរីករាយ...។ ខាងក្រោមនេះជាពរជ័យ៥យ៉ាងនៃជីវិត ដែលមនុស្សជាច្រើនប្រាកដជាមិនបានដឹងច្បាស់៖
១.សន្តិភាពគឺជាសុភមង្គល៖ សាកគិតទៅមើល តើមានមនុស្សប៉ុន្មាននាក់ក្នុងលោកដែលរងគ្រោះពីសង្គ្រាម និងភាពវឹកវរ រស់នៅដោយការតស៊ូ និងគ្រោះថ្នាក់? ដូច្នេះបើយើងអាចរស់នៅដោយសន្តិភាព នោះគឺពិតជាពរជ័យដ៏អស្ចារ្យដែលយើងទទួលបាន។ គិតទៅមើល ពិភពលោកនេះ មានមនុស្សស្លាប់ច្រើនណាស់ របួសច្រើនណាស់ ដេកពេទ្យច្រើនណាស់ ។ យើងមានសុខភាពល្អ និងរឹងមាំ តើវាមិនមែនជាពរជ័យទេឬ?
២.អវិជ្ជា ជាសេចក្តីសុខ៖ គិតទៅ ធ្លាប់មានមនុស្សជាច្រើនដែលឆ្លាតពេក ប៉ុន្តែត្រូវរងគ្រោះថ្នាក់ដោយសារភាពឆ្លាតវៃរបស់ពួកគេ ដូច្នេះពេលខ្លះពួកគេគ្រាន់តែចង់ក្លាយជាមនុស្សល្ងង់ប៉ុណ្ណោះ។ ឆ្លាតគឺពិបាក ល្ងង់គឺពិបាក ពីឆ្លាតទៅល្ងង់រឹតតែពិបាក ដូចនេះសូមទុកចោល បោះជំហានថយក្រោយ នោះចិត្តរបស់អ្នកនឹងស្ងប់។
៣.ការធ្វើបុណ្យគឺជាពរ៖ គិតទៅចុះហេតុអ្វីបានជានៅលើផែនដីមានអាយុវែងម្ល៉េះ? ដោយសារស្ថានសួគ៌ និងផែនដីមិនមានសម្រាប់ខ្លួនគេ នោះវាស្ថិតនៅជារៀងរហូត។ ហេតុអ្វីបានជាពន្លឺថ្ងៃ និងខ្យល់អាចនៅបានយូរម្ល៉េះ? ដោយសារតែព្រះអាទិត្យ និងខ្យល់សុខចិត្តផ្តល់អ្វីៗគ្រប់យ៉ាងដល់សត្វទាំងអស់ ដូច្នេះពួកវាស្ថិតស្ថេរជារៀងរហូត។ មានតែការធ្វើបុណ្យដាក់ទានប៉ុណ្ណោះទើបអាចធ្វើអោយចិត្តយើងស្ងប់ ទទួលបាននូវអារម្មណ៍រំភើប និងត្រេកអរចំពោះការធ្វើទានទាំងនោះ។ អ្នកមិនអាចមានជីវិតអមតៈនោះទេ ដូច្នេះហើយការធ្វើបុណ្យគឺជារឿងដែលអ្នកចាំបាច់ត្រូវធ្វើ៕