ប្រពៃណីចិន! ប្រវត្តិនៃការសែននំចាំង និងសែនរបៀបម៉េចទើបត្រឹមត្រូវតាមក្បួនចិន

ជារៀងរាល់ឆ្នាំ នៅថ្ងៃទី ៥ ខែ ៥ ក្នុងប្រតិទិនចន្ទគតិ ឬប្រតិទិនចិន តែងតែមានទំនៀមទម្លាប់មួយ នោះគឺពិធីសែននំចាំង ដោយឆ្នាំនេះ បុណ្យសែននំចាំងគឺត្រូវនឹងថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២១។

មិនថាតែជនជាតិចិននោះទេ សូម្បីតែប្រជាជននៅប្រទេសដទៃ ដែលជាប់ខ្សែស្រឡាយចិន រួមមានទាំងប្រជាជនកម្ពុជាផងនោះ តែងតែប្រារព្ធពិធីសែននំចាំងនេះជារៀងរាល់ឆ្នាំ តែប្រហែលជាមានមនុស្សជាច្រើនមិនទាន់ដឹងពីប្រវត្តិនៃការសែននំចាំងនោះទេ ហើយក៏មិនទាន់ជ្រាបច្បាស់ពីវិធីសែននំចាំងឱ្យបានត្រឹមត្រូវផងដែរ។

6f2f65cdde21b3a5f1eba758e32476ea

ដូច្នេះថ្ងៃនេះ « ក្នុងស្រុក » សូមដកស្រង់ពីប្រវត្តិ និងវិធីសែននំចាំងឱ្យបានត្រឹមត្រូវដូចដូចខាងក្រោមនេះ ៖

# នំចាំងជាអ្វី?

អន្សមចិន ឬ បាក់ចាំង តាមសំនៀងភាសាចិនហុកកៀន ឬ យ៉ូវចុង តាមសំនៀងភាសាចិនកុកងឺ (ចិន:肉粽, ឡាតាំង: Ròu Zòng) ជាអាហារចម្អាបមួយប្រភេទរបស់ចិន ធ្វើពីអង្ករដំណើប លីងនឹងប្រេងឆា មានស្នូលសាច់ជ្រូកបីជាន់ ឬសាច់ជ្រូកផាឡូវ, ពងទាប្រៃ (យកតែពងក្រហម) បង្គាក្រៀម, ផ្សិតស៊ីតាគិ (ផ្សិតខ្មៅ?) ជាដើម ខ្ចប់ដោយស្លឹកចេក ឬ ស្លឹកឫស្សី ហើយចំហុយឲ្យឆ្អិន ។

ចំណែក បាក់ចាំងគ្មានស្នូល មានរសជាតិសាប ហៅថា គីចាំង ឬខ្មែរយើងហៅថា នំចាំង នោះឯង ។

Unnamed (2)

Bak Chang 1

#រឿងនិទាន និងប្រវត្តិនៃនំចាំង

នៅសម័យ លៀតកុក (សម័យឈុនឈីវ) មានបុរសម្នាក់ឈ្មោះ ឈីយៀន ជាកវីអ្នកប្រាជ្ញា និងមានចំណេះដឹងផ្នែកគ្រប់គ្រងដឹកនាំ ។ ឈីយៀន ជាប់សែស្រលាយ ស្ដេចនគរឈូ ទើបបានឡើងធ្វើជាមន្រ្តី ឋានៈទីប្រឹក្សានៅសម័យស្ដេចឈូ ព្រះអង្គម្ចាស់វៃ និងគ្រប់គ្រងរាជវង្សានុវង្ស ។ ឈីយៀន ជាមន្រ្តីស្មោះត្រង់ និងពោរពេញដោយចំណេះដឹង ទើបក្លាយជាសំណព្វព្រះទ័យរបស់ស្ដេចឈូ ព្រះអង្គម្ចាស់វៃ ។

863dbe92d5334889931e89162ef7bc17

ពេលមានអ្នកស្រលាញ់ ប្រាកដណាស់ថាត្រូវតែមានអ្នកស្អប់នាហ្មឺនមន្រ្តីពុករលួយមិនពេញចិត្តនឹង ឈីយៀន ព្រោះជាញឹកញាប់ដែលការធ្វើការរបស់ ឈីយៀន ធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ពួកគេ ដូច្នេះពួកគេក៏ស៊ុំគ្រលុំគ្នាចោទប្រកាន់ ឈីយៀន ពីរឿងនេះផងរឿងនោះផងច្រើនគរគោក រហូតដល់ ស្ដេចឈូវៃ ចាប់ផ្ដើមមានព្រះទ័យលំអៀង ធ្វើឲ្យ ឈីយៀន ទុក្ខសោកយ៉ាងខ្លាំង ទើបតែងកំណាព្យបំពេមួយដើម្បីរំសាយទុក្ខ ។

កំណាព្យនោះមានឈ្មោះថា លីសាវ មានន័យថា ទុក្ខសោកសៅ ។ ក្រោយមក ស្ដេចឈូវៃ ចាញ់កល នគរឈិន និងសោយព្រះទិវង្គតនៅ នគរឈិន ទើបរជ្ជទាយាទរបស់ទ្រង់ឡើងសោយរាជ្យ ។ បន្ទាប់ពីស្ដេចអង្គថ្មីឡើងសោយរាជ្យ ទ្រង់ជឿពាក្យញុះញង់របស់មន្រ្តីពុករលួយទាំងនោះ ទើបចេញរាជបញ្ជានិរទេស ឈីយៀនចេញពីនគរឈូ ។

Happy Dragon Boat Festival Poet Qu Yuan Traditional Food Rice Dumpling Bamboo Tea Chinese Translation Duanwu 5th May Blessing_311865 8204

ឈីយៀន ទុក្ខសោកយ៉ាងខ្លាំង បន្ទាប់ពីធ្វើដំណើរមកដល់ទន្លេប៉ក់ឡ (ឯកសារខ្លះថាទន្លេយ៉ាងស៊ឺ) ក៏សម្រេចចិត្តលោតទឹកសម្លាប់ខ្លួននៅថ្ងៃទី៥ ខែ៥ ។ អ្នកស្រុកអ្នកភូមិដែលអាណិតស្រលាញ់ ឈីយៀន ពេលដឹងដំណឹងនេះក៏នាំគ្នាអាឡោះអាល័យ ទើបនាំគ្នាចុះទូកតាមរកសាកសព និងបានបោះចំណីអាហារចូលទឹក ដើម្បីបញ្ឆោតឲ្យត្រីមកស៊ី កុំឲ្យពួកវាទៅចឹកស៊ីសាកសពរបស់ ឈីយៀន ។

Unnamed (1)

ក្រោយមក ជារៀងរាល់ឆ្នាំពេលដល់ថ្ងៃខួបមរណៈរបស់ ឈីយៀន អ្នកស្រុកក៏យកចំណីអាហារទៅបោះចូលទន្លេប៉ក់ឡ ។ បន្ទាប់ពីធ្វើបាន​ ២ ឆ្នាំ ក៏មានអ្នកស្រុកម្នាក់យល់សប្តិឃើញ ឈីយៀន ស្លៀកពាក់ថ្លៃថ្នូរមកអរគុណ ដែលនាំគ្នាយកចំណីអាហារទៅបោះឲ្យដើម្បីសែនព្រេន តែចំណីអាហារទាំងនោះត្រូវមច្ឆជាតិស៊ីអស់ ដោយសារម្ដុំនោះមានមច្ឆជាតិអាស្រ័យនៅច្រើន ទើប ឈីយៀន ណែនាំឲ្យខ្ចប់ដោយស្លឹកឫស្សី ឬស្លឹកចាកមុនបោះចូលទឹក ដើម្បីបញ្ឆោតមច្ឆជាតិទាំងនោះ ។

ឆ្នាំក្រោយៗមក អ្នកស្រុកខ្លះក៏ធ្វើតាមការណែនាំ ទើប ឈីយៀន មកពន្យល់សប្តថាបានទទួលហើយ តែក៏នៅតែត្រូវមច្ឆជាតិដណ្ដើមស៊ីដដែល ។ អ្នកស្រុកចង់ឲ្យ ឈីយៀន មានហូបមានចុកហូរហៀរ ទើបសុំការណែនាំ ។ ឈីយៀន ប្រាប់ថា ពេល​យកចំណីអាហារទៅបោះក្នុងទឹក ត្រូវតុបតែងជាទូកនាគ ពេលមច្ឆជាតិឃើញហើយ ស្មានថាជាសំណែនរបស់ស្ដេចនាគ ទើបមិនហ៊ានស៊ី ។

ក្រោយៗមកទំនៀមនៃការសែននំចាំងក៏បានបន្តធ្វើរហូតបច្ចុប្បន្ន ដោយកំណត់ថ្ងៃស្លាប់របស់ ឈីយៀន  គឺថ្ងៃទី ៥ ខែ ៥ ក្នុងប្រតិទិនចិន ជាពិធីបុណ្យសែននំចាំង។

3004.jpg_wh860

Gnhb8r1m

#របៀបសែននំចាំង

ថ្ងៃដែលត្រូវសែននំចាំងឆ្នាំ ២០២១ នេះ គឺចំ ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២១ ឯម៉ោងល្អសម្រាប់សែននៅះគឺ ម៉ោង 7:16នាទី ព្រឹក ហើយត្រូវអុចធូប ផងដែរ។ លោកអ្នកអាចសែននំចាំងបាននៅកន្លែង ទេវតាព្រះភូមិ ទេវតាជំនាងផ្ទះ កុងម៉ា កន្លែងទេវតាក្នុងផ្ទះ លោកតាចង្ក្រាន។

សម្រាប់ការសែនចំពោះ ទេវតាព្រះភូមិ កុងម៉ា ទេវតាក្នុងផ្ទះ លោកតាចង្ក្រាន ត្រូវសែនដូចខាងក្រោម៖

- នំចាំង ១ ចាន

-ស្ករស ២ ចាន

- តែក្ដៅ ៣ កែវ

-ក្រដាសសែន ១ ឈុត

- ទៀនក្រហម ១គូ

- អុចធូប ២ សសៃ/ម្នាក់

សម្រាប់ជំនាងផ្ទះ ត្រូវសែនដូចខាងលើដែរ តែខុសត្រង់បន្ថែមការសែនដូចខាងក្រោម ៖

- តែក្ដៅ ៥ កែវ

- អុចធូប ៥ សសៃ

ការសែននំចាំង គឺជាការសុំសេចក្ដីសុខធម្មតា ហើយចង់បានប្រាថ្នាអ្វីអាចបួងសួងតាមការគួរ ពិសេសពេលសែនហើយ នំចាំងទាំងនោះអាចចែកសមាជិកគ្រួសារទទួលទានដើម្បីសេចក្តីសុខ៕

ប្រភពដកស្រង់៖ វែបសាយ/ ហុងស៊ុយ

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក