នៅពេលដែលអង់គ្លេសជួបក្រូអាតក្នុងការប្រកួតបើកឆាក Euro ២០២០ របស់ពួកគេនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះនឹងគ្មានកីឡាករក្រុមបិសាចក្រហម Manchester United ស្ថិតក្នុងជម្រើសដំបូង១១នាក់លើទីលាននោះទេ។
ព័ត៌មានគួរឱ្យភ្ញាក់ផ្អើលនេះត្រូវបានរាយការណ៍ជាលើកដំបូងដោយលោក David Ornstein ( ដេវីដ អ័រស្តិន)អ្នកសារព័ត៌មានកីឡារបស់វេបសាយអង់គ្លេស The Athletic ហើយបន្ទាប់មកព័ត៌ស្រដៀងគ្នានេះដែរ ត្រូវបានបញ្ជាក់ដោយកាសែតធំៗពីរគឺ Telegraph និង Sky Sports។
ជម្រើស១១នាក់ដំបូងរបស់អង់គ្លេសទល់នឹងក្រូអាត៖ Pickford; Walker, Stones, Mings, Trippier; Rice, Phillips; Sterling, Mount, Foden; Kane។
នេះបង្ហាញថា Jordan Pickford បានដណ្ដើមតំណែងអ្នកចាំទីពី Dean Henderson ខណៈពេលដែល Harry Maguire នៅតែរងរបួសកជើងមិនជាសះស្បើយស្រួលបួល។ Marcus Rashford ទំនងជាអង្គុយកៅអីបម្រុងដោយសារបញ្ហាសុខភាពរបស់គាត់។
ទោះបីជាយ៉ាងណាក៏ដោយ! អវត្តមានរបស់កីឡាករ Luke Shaw ពិតជាមានភាពស្រពេចស្រពិលណាស់ ខណៈដែលរូបគេបានអភិវឌ្ឍន៍ខ្លួនក្លាយជាកីឡាករល្អងបំផុតនៅ Old Trafford និងបង្កើតខ្លួនឯងជាខ្សែការពារស្លាបឆ្វេងឆ្នើមជាងគេនៅ Premier League រដូវកាលមុន។ កីឡាករវ័យ ២៥ ឆ្នាំរូបនេះត្រូវអង្គុយបម្រុង៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក