កីឡាករបាល់ទាត់ជម្រើសជាតិដាណឺម៉ាក Christian Eriksen ទំនងជាមិនលេងបាល់ទាត់អាជីពម្តងទៀតទេ បន្ទាប់ពីត្រូវបានគេរាយការណ៍ថាមានជំងឺគាំងបេះដូនេះបើតាមការនិយាយរបស់អ្នកឯកទេសឈានមុខគេខាងជំងឺបេះដូងផ្នែកកីឡា sports cardiologist ទៅលើស្ថានភាពរបស់គាត់។
ខ្សែបម្រើរូបនេះបានដួលនៅលើទីលាន អំឡុងការប្រកួតយូរ៉ូ ២០២០ របស់ប្រទេសរបស់គាត់ ពេលប៉ះហ្វាំងឡង់ហើយត្រូវធ្វើការសង្គ្រោះបន្ទាន់ មុនពេលបញ្ជូនទៅមន្ទីរពេទ្យ។ Eriksen អាយុ ២៩ ឆ្នាំស្ថិតក្នុងស្ថានភាពដឹងខ្លួនឡើងវិញហើយ កាលពីយប់ថ្ងៃសៅរ៍ប៉ុន្តែមិនទាន់មានការបញ្ជាក់ជាសាធារណៈអំពីអ្វីដែលនៅពីក្រោយការដួលក៏ដូចជាជំងឺរបសគាត់នៅឡើយទេ។
លោក Sanjay Sharma ជាសាស្រ្តាចារ្យផ្នែកជំងឺបេះដូងនៅសាកលវិទ្យាល័យស្ទែក George ក្នុងទីក្រុងឡុងដ៍ និងបានធ្វើការជាមួយ Eriksen ក្នុងកំឡុងពេលដែលគាត់នៅលេងឯ Tottenham Hotspur ។ គាត់បាននិយាយថា៖“ ច្បាស់ណាស់ថានឹងមានអ្វីមួយខុសប្រក្រតី"។
"ប៉ុន្តែពួកគេកំបុងព្យាយាមព្យាបាលគាត់ឲ្យត្រឡប់មកដូចដើមវិញ ប៉ុន្តេសំណួរសួរថាតើមានអ្វីកើតឡើង? ហើយហេតុអ្វីបានជាវាកើតឡើង?
"ខ្ញុំបានធ្វើតេស្ត និងពិនិត្យបុរសនេះជាប្រចាំឃើញថាគាត់ធម្មតាទេ រហូតដល់ឆ្នាំ ២០១៩ដែលគាត់ចាកចេញពី Tottenham ដូច្នេះ តើឲ្យអ្នកមានជំងឺគាំងបេះដូងនេះយ៉ាងដូចម្តេច?"
លោកបានបន្ថែមថាអង្គភាពបាល់ទាត់អង់គ្លេសទំនងជាតឹងរ៉ឹងខ្លាំងណាស់ក្នុងការអនុញ្ញាតឱ្យ Eriksen លេងម្តងទៀត។
"ការគាំងបេះដូងរបស់គាត់បានធ្វើឱ្យរញ្ជួយដល់ប្រជាជាតិទាំងមូលនាពេលបច្ចុប្បន្ននេះ ហើយនោះគឺជាអ្វីដែលកើតឡើង។ វាមិនមែនគ្រាន់តែពួកគេដែលប៉ះពាល់វាក៏ជះឥទ្ធិពលដល់មនុស្សជាច្រើនផងដែរ"។
“ ដំណឹងល្អគឺគាត់នឹងនៅមានជីវិតបន្តទៀត ហើយដំណឹងអាក្រក់គឺគាត់ជិតដល់ទីបញ្ចប់នៃអាជីពបាល់ទាត់ ហើយដូច្នេះតើគាត់នឹងលេងបាល់ទាត់អាជីពផ្សេងទៀតដែរឬទេ?” ខ្ញុំមិនអាចនិយាយបានទេ។ នៅចក្រភពអង់គ្លេសគាត់នឹងមិនអាចបានលេងទេ។ យើងនឹងតឹងរ៉ឹងអំពីវា"។
សាស្រ្តាចារ្យ Sharma ជាប្រធានក្រុមអ្នកជំនាញផ្នែកបេះដូងរបស់អ្នកជំនាញពេទ្យនៃសមាគមកីឡាបាល់ទាត់អង់គ្លេស និងជាអ្នកពិគ្រោះយោបល់ផ្នែកសប្បុរសធម៌ហានិភ័យបេះដូងវ័យក្មេង។ គាត់បាននិយាយថាមូលហេតុនៃការកាំងបេះដូងរបស់ Eriksen អាចសន្និដ្ឋានរួមមានស្ថានភាពសុខភាពដែលមិនបានដឹងច្បាស់ ឬបណ្ដាលមកសីតុណ្ហភាពខ្ពស់ ប៉ុន្តែរបាយការណ៍ដែលថាកីឡាករបាល់ទាត់បានដឹងខ្លួនវិញនៅក្នុងមន្ទីរពេទ្យគឺជា“ សញ្ញាល្អណាស់” ។
លោកបានប្រាប់ទីភ្នាក់ងារព័ត៌មាន PA ថា៖“ ការពិតគាត់មានស្ថានភាពប្រសើរឡើងវិញ និងភ្ញាក់ដឹងខ្លួនដែលនេះពិតគឺល្អណាស់។ ខ្ញុំមិនដឹងថាតើគាត់នឹងលេងបាល់ទាត់ម្តងទៀតឬអត់"។
កីឡាករបាល់ទាត់ Fabrice Muamba របស់ Bolton Wanderers បានជួបប្រទះនូវការដួលស្រដៀងគ្នានេះដែរ បន្ទាប់ពីគាំងបេះដូងអំឡុងពេលប្រកួតជាមួយ Tottenham Hotspur កាលពីខែមីនាឆ្នាំ ២០១២ ។ គាត់សង្ឃឹមថានឹងបន្តអាជីពរបស់គាត់ឡើងវិញ ប៉ុន្តែបានចូលនិវត្តន៍ពីបាល់ទាត់អាជីពនៅប្រាំខែក្រោយមកបន្ទាប់ពីទទួលបានដំបូន្មានផ្នែកវេជ្ជសាស្រ្ត។
វេជ្ជបណ្ឌិតម្នាក់របស់គាត់គឺលោក Sam Mohiddin បានប្រាប់ BBC ថា៖“ ការគាំងបេះដូងគឺជាពេលដែលមានគ្រោះថ្នាក់បំផុត។ ប្រសិនបើនរណាម្នាក់មិនបានជួយធ្វើចលនានៃការគាំងបេះដូងបានទេ អ្នកនឹងមិនរួចជីវិតឡើយ។ ហានិភ័យដែលកំពុងកើតមានចំពោះបុគ្គលម្នាក់ៗគឺអាស្រ័យទៅលើមូលហេតុច្បាស់លាស់នៃការគាំងបេះដូង"៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក