៦ ខែចុងក្រោយសម្រាប់ឆ្នាំ ២០២១ អ្នកកើតឆ្នាំទាំង ៤ នេះ នឹងបានជួបលាភធំ រាសីឡើងខ្ពស់ត្រដែត

នៅរយៈពេល ៦ ខែចុងក្រោយនៃឆ្នាំ ២០២១ នេះ អ្នកដែលកើតឆ្នាំទាំង ៤ ដូចបង្ហាញខាងក្រោម នឹងមានឱកាសទទួលបានសំណាងល្អច្រើន ហើយជោគជតារាសីរបស់ពួកគេ ក៏មានការឡើងខ្ពស់ត្រដែត ខុសពីអ្នកកើតឆ្នាំដទៃ៖

១) ឆ្នាំថោះ (ទន្សាយ)

1

ឆមាសចុងក្រោយនៃឆ្នាំ ២០២១ សម្រាប់អ្នកកើតឆ្នាំថោះ ឬទន្សាយ នឹងមានការផ្លាស់ប្តូរវិជ្ជមានសម្រាប់ជីវិត។ កាបូបដាក់លុយរបស់អ្នកនឹងពេញខ្លាំងជាងមុន ហើយក៏នាំទាំងសំណាងមកដល់អ្នកនិងក្រុមគ្រួសារ។

២) ឆ្នាំម្សាញ់ (ពស់)

2

មានផ្កាយសំណាងជាច្រើន ដែលនឹងចូលមកក្នុងជីវិតអ្នកកើតឆ្នាំរោងនៅរយៈពេល ៦ ខែចុងក្រោយ។ កន្លងមកអ្នកបានជួបបញ្ហាលំបាកច្រើនណាស់មកហើយ ដែលសឹងតែនាំឲ្យពេលខ្លះជីវិតប៊ិះធ្លាក់ដល់បាតក៏មាន។

យ៉ាងណាទំហំប្រាក់ចំណូលនឹងមានការកើនឡើងវិញហើយ ប្រសិនបើអ្នកក្លាហាននិងច្បាស់លាស់ទៀតនោះ អ្នកអាចជោគជ័យលើអាជីវកម្មបង្កើតទ្រព្យធំណាមួយក៏មាន។

៣) ឆ្នាំរោង (នាគ)

3

អ្នកកើតឆ្នាំរោង ជាមនុស្សដែលរមែងក្លាហាន និងរស់នៅជាមួយក្តីសុបិន្ត ក៏ដូចជាមហិច្ឆតាខ្ពស់ក្នុងឆាកជីវិត។ ពួកគេដល់ពេលទទួលបានជោគជ័យហើយ បើនិយាយពីអាជីពការងារ នឹងទទួលបានការដំឡើងប្រាក់ខែ ហើយបើក្នុងការរកស៊ីនឹងទទួលបានអតិថិជនច្រើនជាងមុន។ ជោគវាសនាដ៏ល្អជាទីគាប់ចិត្តកំពុងរង់ចាំអ្នកនៅថ្ងៃខាងមុខ។

៤) ឆ្នាំវក (ស្វា)

4

ទំនាយសម្រាប់អ្នកកើតឆ្នាំវក នឹងមានជីវិតលូនជាងមុន ហើយមានឱកាសទទួលបានការអភិវឌ្ឍខ្លួនច្រើននៅរយៈពេល ៦ ខែចុងក្រោយ។ ទិសដៅវិជ្ជមាននឹងកើតមានសម្រាប់អ្នក ហើយជួយឲ្យអ្នកជ្រើសរើសដើរផ្លូវត្រូវ។ ជាទូទៅសម្រាប់អ្នកកើតឆ្នាំវក គឺរមែងជាមនុស្សរហ័សនិងមានការអត់ធ្មត់ខ្ពស់ណាស់៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក