ជំងឺដាច់សរសៃឈាមខួរក្បាល ពេលខ្លះមកលោងយើងមួយពព្រិចភ្នែកល្មមអាចនឹងឲ្យយើងបាត់បង់អាយុជីវិតក៏មាន។ ប៉ុន្តែយើងក៏អាចកត់សម្គាល់មើលដឹងបានដែរ ពីអាការៈនិងរោគសញ្ញាមួយចំនួន ដែលអ្នកគួរតែប្រុងប្រយ័ត្នទុកជាមុន។
ខាងក្រោមជាចំណុច ៣ ដែលអាចបង្ហាញជាមុនថាអ្នកកំពុងវិវត្តទៅរកជំងឺដាច់សរសៃឈាមខួរក្បាល ហើយគួរតែប្រយ័ត្ន បើកើតមានវាក្រោយក្រោកពីគេង៖
១) ឈឺក្បាល
អ្នកនឹងជួបប្រទះនៅការឈឺចាប់ផ្នែកក្បាល ក្រោយពេលភ្ញាក់ ជាពិសេសជាលិកាខួរក្បាលត្រូវបានរំខានយ៉ាងខ្លាំង ដែលបណ្តាលឲ្យអ្នកមានកង្វះអុកស៊ីហ្សែនថែមទៀតក៏មាន។ សាមញ្ញទៅបើអ្នកចេះតែឈឺក្បាលសឹងរាល់ព្រឹក ហើយមិនបាត់សោះ នោះវាជាសញ្ញាធ្ងន់ធ្ងរដែលត្រូវទៅរកគ្រូពេទ្យជំនាញហើយ។ ក្រៅពីនេះអ្នកក៏អាចជាមានរោគសញ្ញាវិលមុខ ឬពេលខ្លះចង់ក្អួតចង្អោរក៏មាន។
២) សមត្ថភាពនៃការមើលមានការថយចុះ
ចក្ខុវិស័យនៃភ្នែករបស់អ្នក នឹងចាប់ផ្តើមមានការថយចុះ ពោលគឺអាចនាំឲ្យអ្នកចាប់ផ្តើមមើលឃើញអ្វីក៏ស្រអាប់ រាងងងឹតមុខ នោះដោយសារតែការផ្គត់ផ្គង់ឈាមទៅកាន់ខួរក្បាលធ្វើទៅមិនបានគ្រប់គ្រាន់។ យ៉ាងណាវានឹងត្រលប់មកសភាពធម្មតាវិញ ក្រោយនោះ ២-៣ នាទី តែបើស្អែកនៅតែជួបអាការៈបែបហ្នឹងជាបន្តបន្ទាប់ទៀត វាមិនល្អឡើយ។
៣) ស្ពឹកមុខ
រាងកាយក៏ចាប់ផ្តើមមានសភាពឡើងស្ពឹក និងចុះខ្សោយ។ ក្រោយក្រោកពីគេង អ្នកនឹងចាប់ផ្តើមស្ពឹកមុខ បបូរមាត់និងអណ្តាតឡើងស្ពឹកស្រពន់ ធ្វើឲ្យស្រឡាំងកាំងទឹកព្រឹកព្រលឹម។ ពេលខ្លះទៅទ្រង់ទ្រាយនៃមុខមាត់របស់អ្នក ក៏បែរជាខូចទម្រង់មួយរំពេចនោះក៏មាន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក