បើមានស្នេហាហើយ មានតែការហត់នឿយចិត្ត កុំបន្តអី ព្រោះយើងមិនមែនរត់ហាត់ប្រាណទេ

កុំព្យាយាមរត់តាមនរណាម្នាក់ខ្លាំងពេក ព្រោះវាហត់នឿយចិត្តខ្លាំងណាស់​ ស្នេហាជាការដែលយេីងផ្តល់ក្តីស្រឡាញ់ទៅឱ្យគេ ហេីយយេីងក៏ទទួលបានក្តីស្រឡាញ់ពីគេមកវិញដោយគ្មានហេតុផល ឬលក្ខខ័ណ្ឌអ្វីទាំងអស់​ ព្រោះស្នេហាជាអ្វីម៉្យាងដែលចូលមកបំពេញក្តីសុខក្នុងជីវិតរបស់យេីង​ មិនមែនជាការរត់ហាត់ប្រាណដែលត្រូវតែចំណាយកម្លាំងដល់ហត់នោះទេ​។

ប្រសិនបេីអ្នកមានស្នេហា ហេីយ​ត្រូវមានអារម្មណ៍ថាហត់ដូចទៅនឹងការរត់ហាត់ប្រាណនោះ ខ្ញុំគិតថាកុំមានអីល្អជាង​ ស្នេហាត្រឹមតែជាចំណែកមួយនៃជីវិតមិនមែនជាជីវិតទាំងមូលទេ​ ដូច្នេះកុំគិតថាគ្មានស្នេហាយេីងរស់មិនបាន​។

060cc40e137235e7432b3c15c7c6a95b

ប្រសិនបេីយេីងមានស្នេហា​ មានសង្សារដែលយល់ចិត្ត​ គេធ្វេីឱ្យយើងញញឹមបានច្រេីនជាងកាលដែលយេីងរស់នៅម្នាក់ឯង​ គេធ្វើឱ្យយើងមានអារម្មណ៍ថា​ ជីវិតយេីងមានន័យជាងមុន​ វាក៏សមគួរនឹងឱ្យយើងមានស្នេហា​ ព្រោះយេីងក៏មានក្តីសុខជាមួយស្នេហាមួយនេះពិតមែន​ រីករាយជាមួយក្តីស្រឡាញ់របស់យេីងពិតមែន​។

ប៉ុន្តែបេីវាជាស្នេហាបែបត្រូវយំស្ទេីររាល់ថ្ងៃ​ អាចសួរខ្លួនឯងលមេីលថា​ កំពុងតែមានស្នេហា​ ឬ​កំពុងហាន់ខ្ទឹមបារាំង?​ បេីមានស្នេហាហេីយ​ តែត្រូវរត់តាមអារម្មណ៍គេ​ ដេញតាមផ្គាប់ចិត្តគេ​ ទាំងដែលគេមិនដែលសូម្បីតែខ្វាយខ្វល់ពីអារម្មណ៍របស់យេីងបន្តុិចផង​នោះ គេមានតែធ្វេីឱ្យយើងមានអារម្មណ៍ថាហត់ចិត្ត​ ហត់នឹងទង្វេីរបស់គេ​ ហត់នឹងព្យាយាមថែតែម្នាក់ឯង​ តេីសួរថាសមតម្លៃនឹងឱ្យយើងបន្តរស់នៅជាមនុស្សដែលមានស្នេហាទៀតទេ?

Fd67e1a2745cfdc580bd5c8a4e872068

បេីមានហេីយត្រូវឈឺ​បែបហ្នឹង​ ខ្ញុំគិតថាកុំមានអីល្អជាង​ គ្មានស្នេហាក្លែងក្លាយយេីងក៏រស់បាន​ រស់បានដោយមិនបាច់ហត់ចិត្តថែមទាំងផង​ ត្រូវចាំថាស្នេហាជាភាពស្រស់ស្អាតចូលមកបន្ថែមរសជាតិឱ្យជីវិតកាន់តែមានន័យ​ តែបេីមិនមែនបែបហ្នឹង​ បេីវាជាស្នេហាដែលចូលមកបំផ្លាញក្តីសុខក្នុងជីវិត​ យេីងគួរតែដេីរចេញពីវាទៅ​ កុំត្រាំត្រែងជាមួយស្នេហាមិនពិតប្រាកដ​ ឈប់ចំណាយពេលដេញតាមនរណាទៀត​ ខាតកម្លាំង​ ហេីយអស់តម្លៃទៀត​ មនុស្សបេីគេស្រឡាញ់យេីង​ យេីងនៅស្ងៀមៗក៏គេស្រឡាញ់ដែរ៕

អត្ថបទ ៖ អេដមីន ហត់/Knongsrok