Man Utd ស្នើ Martial ទៅ​លេង​នៅ​ Real ក្នុងលក្ខខ័ណ្ឌខ្ចីជើង!ពេលនេះភ្នាក់ងារ​កំពុងធ្វើការ​លើរឿងនេះ

Anthony Martial ត្រូវបានគេស្នើឱ្យទៅលេង Real Madrid ខណៈដែលភ្នាក់ងាររបស់គាត់ចង់ផ្ទេរគាត់ចេញពី Manchester United ។ បុរសជនជាតិបារាំងរូបនេះអាចនឹងត្រូវទុកចោលនៅពេលដែលលោក Ole Gunnar Solskjaer មានផែនការផ្លាស់ប្តូរកីឡាករទ្រង់ទ្រាយធំ​នៅ​រដូវ​កាល​ក្រោយ។

5b2f5d18 F568 454d A553 B81e0b50d981

ករណីនេះកើតឡើងនៅពេលដែល Man Utd កំពុង​ធ្វើ​ការ​យ៉ាង​ស្រស្រាក់ស្រស្រាំលើ​កិច្ចព្រមព្រៀង​ជាមួយ Jadon Sancho របស់​ក្លឹប Borussia Dortmund​ខណៈដែលពេល​នេះ​ការ​ពិភាក្សា​ជិតរួច​រាល់​ហើយ​នៅ​តែ​ការ​បង់​ថ្លៃតាម​ការ​ចង់​បាន​របស់​ក្លិប​អាល្លឺម៉ង់​តែ​ប៉ុណ្ណោះ។ ច្បាស់​ណាស់! ស្ថានភាព​បែបនេះ​អាច​ធ្វើឲ្យ Martial បាត់​បង់ឱកាស​លេង​ច្រើន​ហើយ​ណាមួយកាល​ពី​រដូវ​កាល​មុន រូប​គេមានរដូវ​កាលដ៏លំបាកមួយនៅ Old Trafford រួច​ទៅ​ហើយ។

04AB5807000003E8 4572886 Image A 9_1496652622660

មានកីឡាករជាច្រើនបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅលេងនៅ United រួមទាំងខ្សែប្រយុទ្ធម្នាក់ដែលអាចជា Harry Kane ឬ Erling Haaland ។​ហើយយោងទៅតាម Transfer Window Podcast, Martial អាចត្រូវបានដាក់ចេញជាលទ្ធផលនៃ​ការ​ចាកចេញ។

ភ្នាក់ងាររបស់គាត់កំពុងស្វែងរកក្លិប​ដើម្បី​ផ្ទេរគាត់​ចេញហើយ Real Madrid គឺជាទិសដៅដែលពេញចិត្ត។ កិច្ចព្រមព្រៀងនេះអាច​ត្រឹម​ខ្ចី​ជើងដែលមានរយៈពេលមួយរដូវកាលដំបូងដែលរួមបញ្ចូលទាំងជម្រើសដើម្បីទិញផ្ដាច់នៅ​រដូវ​កាល​បន្ទាប់។

Anthony Martial

ខណៈលោក Carlo Ancelotti ទទួលបន្ទុកនៅ Bernabeu ជំនួសលោក Zinedine Zidane គេ​កំពុង​គិត​ថា​តើអទិភាពក្នុងទីផ្សារដោះដូរកីឡាករក្នុងរដូវ​កាល​ថ្មី​នេះ​ជាអ្វី។ ប៉ុន្តែកីឡាករ Real Madrid ជាច្រើននឹងវិលត្រឡប់ពីការខ្ចីជើងវិញដែលវាអាចជាករណីមួយ Real ត្រូវលក់ខ្លះដើម្បីទប់ទល់នឹងក្រុមដ៏ធំរបស់ពួកគេ។

ក្រុម Arsenal មានកីឡាករពីរគឺ Dani Ceballos និង Martin Odegaard នឹងវិលត្រឡប់ទៅកាន់រដ្ឋធានីអេស្បាញវិញ ជាមួយនឹងអនាគតរបស់ពួកគេមិនទាន់​ច្បាស់ក៏ដូចជា Gareth Bale ដែលបានចំណាយពេលមួយឆ្នាំនៅឯក្លិប Tottenham ។

Manchester United Forward Anthony Martial_1qeyfptaljqxd1fq8a4qmdnfj1

ចំណែក Martial វិញគាត់តែងតែចង់ផ្លាស់ទៅលេងនៅ Real Madrid រហូតមកហើយ ខណៈកីឡាកររូបនេះ​ធ្លាប់​ចង់​ផ្ទេរ​ទៅ​អេស្ប៉ាញ​តាំង​តែ​កាល​លេង​នៅ Monaco មក​ម្ល៉េះ។

បុរសបារាំងគឺជាបុរសសំខាន់ម្នាក់ក្នុងរដូវកាល ២០១៩/២០ ក្រោមការដឹកនាំរបស់ Solskjaer ហើយមានសង្ឃឹមថាគាត់អាចបន្តទម្រង់លេងនិងបំពេញសក្តានុពលរបស់គាត់។ ក្នុងរដូវ​កាល​២០២០/២១ រឿងនោះមិនដែលកើតឡើងជាផ្លែផ្កានោះទេ បន្ទាប់ពីគាត់ស៊ុតបញ្ចូលទីបានតែ ៤ ដងប៉ុណ្ណោះនៅក្នុងក្របខ័ណ្ឌ Premier League បើទោះបីលេងជាខ្សែប្រយុទ្ធកណ្ដាលក៏ដោយ។

Manchester United Forward Anthony Martial Is Now Back To Square

ក្រុមបិសាចក្រហមនៅតែតាមប្រកៀកតារាឆ្នើម Sancho របស់ក្លិប Dortmund Sancho ខណៈដែល Solskjaer នឹងព្យាយាមប្រកួតប្រជែងពាន Premier League នារដូវកាលក្រោយ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: