គ្រូបង្វឹក​អ៊ីរ៉ង់ថា​ពេញ​ចិត្ត​ទម្រង់​លេងរបស់​កូន​ក្រុម តែ​អាណិតអាសូរកម្ពុជាដែលជាក្រុមខ្សោយ

គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់លោក Dragan Skocic សប្បាយរីករាយណាស់ជាមួយនឹងការលេងរបស់ក្រុមគាត់ទល់នឹងក្រុមជម្រើស​ជាតិកម្ពុជា។

199259417_3007852779452210_460622542068096590_n

អ៊ីរ៉ង់បានបំបាក់កម្ពុជា ១០-០ នៅពូល C នៃវគ្គជម្រុះអាស៊ីសម្រាប់ពានរង្វាន់ FIFA World Cup Qatar 2022 និង AFC Asian Cup China 2023 កាលពីថ្ងៃសុក្រយប់មិញ។ក្រោយ​ចប់​ការ​ប្រកួត​លោក​បាន​និយាយ​ក្នុងសន្និសិទកាសែត​ថា៖

3794069

“ ដំបូងខ្ញុំសូមអបអរសាទរកីឡាកររបស់ខ្ញុំ ពីព្រោះពួកគេលេងបានយ៉ាងល្អ។ ក្រុមរបស់យើងគឺជាក្រុមមួយដែលខ្លាំងជាង (ប្រសើរជាង)ជាងជម្រើសជាតិកម្ពុជាហើយយើងបានបញ្ចប់ការប្រកួតដូចដែលយើងបានរំពឹងទុក។ ខ្ញុំរីករាយនឹងការបង្ហាញទម្រង់របស់ក្រុមខ្ញុំ ប៉ុន្តែនៅក្នុងការប្រកួតបែបនេះមានអារម្មណ៍អាណិតអាសូរដោយសារតែគូប្រជែងខ្សោយរបស់យើង"។

194560941_2999537200283768_6210705127123007097_n

“ ការប្រកួតជាមួយកម្ពុជាបានចប់ហើយ ហើយចាប់ពីពេលនេះតទៅយើងគិតអំពីការប្រកួតជាមួយអ៊ីរ៉ាក់។ ការប្រកួតមិនទាន់ចប់នៅឡើយទេសម្រាប់ពួកយើង។ យើងគោរពអ៊ីរ៉ាក់ ហើយខ្ញុំសង្ឃឹមថាក្រុមរបស់ខ្ញុំនឹងលេងជាមួយពួកគេដូច​ដេល​ពួក​គេលេងជាមួយហុងកុង បារ៉ែន និងកម្ពុជានៅក្នុងការប្រកួតពីមុនទៅ​ចុះ"។

198983705_3007852729452215_6016487698668927637_n

198486230_3007852789452209_2105395704501834432_n

ប្រកួតចុង​ក្រោយអ៊ីរ៉ង់នឹង​ត្រូវជួប​ជម្រើស​ជាតិ​អ៊ីរ៉ាក់​នៅ​ថ្ងៃ​អង្គារ៍​ដេល​ជាការ​ប្រកួតចុងក្រោយ​បំផុត​ក្នុង​ពូល C ហើយ​កម្ពុជា​ធ្វើ​ដំណើរ​មក​មាតុភូមិរបស់ខ្លួន​វិញ​ហើយ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: