រឿងរ៉ាវអតីតជាតិត្រូវបានគេផ្សារភ្ជាប់មកក្នុងបច្ចុប្បន្នកាលនៃជីវិតរស់នៅប្រចាំថ្ងៃ ហើយមនុស្សជាច្រើនជឿថា អ្វីដែលអ្នកបានសាងកាលពីជាតិមុន និងតបស្នងនូវផលត្រលប់មកវិញនៅជាតិនេះ មិនថាតែរឿងល្អ ឬរឿអាក្រក់ក៏ដោយ។
តាមរយៈអត្ថបទនេះ យើងមកសាកល្បងទស្សន៍ទាយពីអតីតជាតិសម្រាប់អ្នក ហើយជឿថាអ្នកអាន ៩០ ភាគរយប្រហែលជានឹងទទួលបានចម្លើយដ៏ត្រឹមត្រូវមួយ៖
នាឡិកាទី ១
អ្នកដែលបានជ្រើសរើសនាឡិកាទី ១ កាលពីជាតិមុន អ្នកជាមនុស្សដែលមានជំនឿខ្លាំងទៅលើរបស់អ្វីមួយកាលពីជាតិមុន ហើយមកដល់ជាតិនេះវាផ្ទុយស្រឡះទៅវិញ។ ទាំងជាមួយមនុស្ស ជាមួយអប្បិយជំនឿ អ្នកមិនសូវជាជឿខ្លាំងឡើយ។
យ៉ាងណាអ្នកបានបើកទ្វារនៃបច្ចុប្បន្នកាលរបស់អ្នក ឲ្យវិវត្តទៅរកចំណុចថ្មី ដែលនាំឲ្យមានថាមពលវិជ្ជមានចូលមកជារឿយៗ ហើយជឿជាក់លើខ្លួនឯង ខ្លាំងជាងជឿជាក់លើនរណាទាំងអស់។
នាឡិកាទី ២
កាលពីអតីតជាតិអ្នកមិនថែរក្សាទំនាក់ទំនងស្នេហារបស់អ្នកបានល្អឡើយ ដែលនាំឲ្យជាតិនេះអ្នកពិបាកនឹងបង្កើតស្នេហាដ៏រឹងមាំមួយ។ អ្នកហាក់ជាប់ជំពាក់ជំពិននឹងស្នេហាកាលពីជាតិមុន ដែលនាំឲ្យគូស្នេហ៍នៅជាតិនេះ គេហាក់មិនបង្កើតភាពសមប្រកបតាមការចង់បានរបស់អ្នកទាល់តែសោះ យ៉ាងណាស្នេហ៍ពិតសម្រាប់អ្នកក៏នៅតែមាន តែត្រូវការរង់ចាំពេលយូរបន្តិច។
នាឡិកាទី ៣
ការដាក់កំហិតផ្នែកហិរញ្ញវត្ថុ ជាផលដែលអ្នកជួបប្រទះនៅជាតិនេះ។ ដោយសារកាលពីជាតិមុន អ្នកជាមនុស្សដែលមានឥទ្ធិពលមួយ តែអ្នកបានបង្កើតទុកទោម្នេញដល់ការរស់នៅរបស់អ្នកតូចតាចមួយចំនួនដោយមិនដឹងខ្លួន។
ហេតុនេះហើយនៅជាតិនេះ ទោះអ្នកមានសមត្ថភាព មានទេពកោសល្យអាចបំពេញកិច្ចការងារឲ្យគេបាន តែអ្នកក៏មិនទទួលបានមកវិញនូវចំណូល ឬការចង់បានដូចដែលចិត្តអ្នកត្រូវការនោះដែរ។
បញ្ជាក់៖ នេះគ្រាន់តែជាការទស្សន៍ទាយ ដោយផ្អែកតាមប្រភពគេហទំព័រក្រៅស្រុកប៉ុណ្ណោះ មិនសុទ្ធតែត្រឹមត្រូវទៅលើមនុស្សគ្រប់គ្នានោះទេ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក