លោក Park Hang-seo គ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាមមិនចង់ដាក់សម្ពាធលើក្រុមកីឡាកររបស់លោកនៅមុនការប្រកួតជម្រុះជុំទី ២ នៃព្រឹត្តិការណ៍ World Cup / ២០២៣ ក្នុងព្រឹត្តិការណ៍ Asian Cup ឆ្នាំ ២០២២ ទល់នឹងប្រទេសម៉ាឡេស៊ីនៅយប់នេះទេ។
នៅក្នុងសន្និសីទសារព័ត៌មាននាពេលថ្មីៗនេះគ្រូបង្វឹកមកពីប្រទេសកូរ៉េខាងត្បូងជឿជាក់ថា កីឡាករអាចបង្ហាញសមត្ថភាពបានល្អបំផុត ក៏ដូចជាឈ្នះលើជម្រើសជាតិម៉ាឡេស៊ីផងដែរ។
យោងតាមលោក Park គាត់ និងបុគ្គលិកគ្រូបង្វឹកផ្សេងទៀតបានប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីជួយកីឡាករដើម្បីធានាថាពួកគេស្ថិតក្នុងស្ថានភាពល្អបំផុតទាំងផ្លូវចិត្តនិងរាងកាយ។
មានវត្តមាននៅក្នុងសន្និសីទកាសែតនេះផងដែរគឺខ្សែបម្រើរបស់ក្រុមគឺ Luong Xuan Truong បាននិយាយថាសកម្មភាពលេងទល់នឹងប្រទេសម៉ាឡេស៊ីមិនមែនជាការងារងាយស្រួលនោះទេ។តាមការលើកឡើងរបស់ Xuan Truong គាត់ និងមិត្តរួមក្រុមរបស់គាត់នឹងបង្ហាញខ្លួនដោយប្រយ័ត្នប្រយែង ខណៈពេលដែលកំពុងស្វែងរកឱកាសល្អបំផុត ដើម្បីវាយប្រហារតំបន់ការពាររបស់ម៉ាឡេស៊ី។
ជម្រើសជាតិវៀតណាមនឹងលេងទល់ជាមួយម៉ាឡេស៊ីដោយគ្មានវត្តមានខ្សែបម្រើល្អបំផុតរបស់ខ្លួន Nguyen Quang Hai ដោយសារតែការជាប់ពិន័យ(កាតលឿង២ដង) ហើយកន្លែងទំនេរដែលនៅសល់របស់គេត្រូវបំពេញដោយ Luong Xuan Truong ។
ក្រុមរបស់លោក Park Hang-Soe បច្ចុប្បន្នកំពុងឈរកំពូលតារាងពូល G មាន ១៤ ពិន្ទុតាមពីក្រោយដោយអេមីរ៉ាតអារ៉ាប់រួមមាន ១២ ពិន្ទុ ហើយថៃ និងម៉ាឡេស៊ីមាន ៩ ពិន្ទុ ឥណ្ឌូនេស៊ីនៅបាតតារាងមាន១ពិន្ទុ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក