សម្រាប់ពាក់កណ្តាលខែមិថុនាខាងមុខនេះ អ្នកដែលកើតឆ្នាំទាំង ៣ ដូចបង្ហាញខាងក្រោម គឺអាចមានរាសីឡើងខ្ពស់ត្រដែត បើធៀបនឹងអ្នកកើតឆ្នាំដទៃ៖
១) ឆ្នាំខាល (ខ្លា)
អ្នកកើតឆ្នាំនេះរមែងមានភាពវាងវៃ រហ័ស និងជាមនុស្សដែលប្រសព្វខាងបង្កើតជំនួញ។ ប្រសិនពួកគេដាក់គោលដៅចង់ធ្វើអ្វីមួយ គឺនឹងធ្វើដល់ទីបញ្ចប់មិនងាយបោះបង់នោះទេ។ ផ្លូវដែលពួកគេប្រលូកដ្បិតមានឧបសគ្គច្រើន តែនៅទីបញ្ចប់ក៏គង់តែជួបរឿងល្អ។
នៅពាក់កណ្តាលខែមិថុនានេះ ជីវិតរបស់អ្នកកើតឆ្នាំខាល នឹងមានទ្រព្យសម្បត្តិហូរចូល សឹងតែប្រាក់ចំណេញខ្លះនឹកស្មានមិនដល់ផង។ គម្រោងវិនិយោគនានា នឹងអាចចាប់ផ្តើមបាន ហើយបើបានវិនិយោគពីពេលមុនហើយ ក៏នឹងឃើញផ្លែផ្កាល្មមអាចផ្លាស់ប្តូរជីវិតអ្នកបានផងដែរ។
២) ឆ្នាំរោង (នាគ)
ជាមនុស្សដែលរឹងមាំ ហើយប្រកបដោយទំនួលខុសត្រូវ ដូច្នេះពួកគេរមែងទទួលបានភាពទុកចិត្ត និងជំនឿជឿជាក់ពីអ្នកដទៃ។ ពួកគេមានទំនោរទៅរកការផ្សងព្រេងចូលចិត្តអ្វីដែលថ្មី ប៉ុន្តែស្រលាញ់ការធ្វើការងារ ជាងការចាប់ជំនួញឬអាជីវកម្ម។
សំណាងរបស់អ្នកកើតឆ្នាំរោងបានចូលមកដល់ហើយនៅពាក់កណ្តាលខែមិថុនានេះ ដោយអ្នកនឹងមានឱកាសច្រើនក្នុងការក្លាយជាអ្នកមាន។ ដរាបណាការខិតខំនិងមហិច្ឆតារបស់អ្នកនៅតែមាន សូមកុំបោះបង់ លាយឡំនឹងសំណាងខាងមុខផង ទ្រព្យធំនឹងចូលមកដល់ជាក់ជាមិនខាន។
៣) ឆ្នាំមមែ (ពពែ)
ជាមនុស្សដែលឈ្លាសវៃ មានការគិតខ្ពស់ជាងអ្នកដទៃ ហើយរឿងល្មមៗអ្នកផ្សេងគិតមកដល់ តែអ្នកបើជាគិតចេញយ៉ាងធូរ។
ទោះបីកន្លងមកមិនសូវជួបសំណាងល្អក៏ពិតមែន តែពេលវេលានៃលាភបានចូលមកដល់ហើយសម្រាប់អ្នកកើតខែមមែ នៅពាក់កណ្ដាលខែមិថុនានេះ។ តាមក្បួនហោរាសាស្ត្រ អ្នកអាចចាប់ផ្ដើមលៃលកលើការវិនិយោគណាមួយបាននៅពេលខាងមុខ ហើយបើអ្នកមានស្រាប់នោះក៏ជួយជំរុញប្រព័ន្ធហិរញ្ញវត្ថុអ្នកឲ្យបានផ្លែផ្កាល្អប្រសើរជាងមុនផងដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក