ទម្លាប់ងាយៗទាំង ៧ ដែលស្រីៗគួរតែរៀនសូត្រពីមនុស្សប្រុស ដើម្បីជួយលើកទឹកចិត្ត និងសម្រួលស្ថានភាពរស់នៅប្រចាំថ្ងៃ កុំឱ្យស្មុគស្មាញខ្លាំងពេក

ការសិក្សាមួយបានរកឃើញថា នៅពេលបែកបាក់ស្នេហា ស្ត្រីតែងតែមានទំនោរទៅរក ការធ្វើទារុណកម្មខ្លួនឯង ដែលផ្ទុយពីមនុស្សប្រុស ដែលតែងតែរីករាយសប្បាយចិត្ត ដោយគ្មានគិតខ្វល់ពីអ្វីនោះឡើយ។

ដូច្នេះហើយ មានទម្លាប់៧ ដែលមនុស្សស្រីគួរតែរៀនសូត្រពីមនុស្សប្រុសឱ្យបានច្រើន ដើម្បីកលើកទឹកចិត្តដល់ខ្លួនឯង និងជួយសម្រួលដល់ស្ថានភាពរស់នៅជាក់ស្ដែងរបស់ខ្លួនឯងផងដែរ។

១. របៀបនៃការឆ្លុះកញ្ចក់

A1 9700 1623300805

ជាធម្មតា មនុស្សស្រីជាច្រើនតែងតែមានទំនោរទៅរកភាពបាក់ទឹកចិត្ត និងស្អប់រូបរាងរបស់ខ្លួនឯង នៅពេលដែលពួកគេឆ្លុះកញ្ចក់ ខណៈពេលដែលបុរសស្ទើរតែមិនដែលឃើញពីគុណវិបត្តិរបស់ពួកគេនោះឡើយ។ មនុស្សស្រីពេលដែលឆ្លុះកញ្ចក់ម្ដងៗ នាងតែងតែសម្លឹងមើលឃើញនូវរូបរាងមិនល្អរបស់ខ្លួនឯងដូចជា មុខឡើងមុខ រាងធាត់ ស្បែកជ្រួញ មើលទៅចាស់ ជ្រុះស្រក់ជាដើម ទាំងនេះហើយ ដែលធ្វើឱ្យនាងរឹតតែមានអារម្មណ៍មិនល្អ។ តែផ្ទុយមកវិញ ចំពោះមនុស្សប្រុស រមែងឆ្លុះកញ្ចក់មើលឃើញរូបរាងខ្លួនឯងស្អាត សង្ហាជានិច្ច សូម្បីតែស្វិតសល់តែឆ្អឹង ក៏នៅតែគិតថាខ្លួនស្អាតដែរ។

យ៉ាងណាមិញ មនុស្សស្រីគួរតែរៀនសូត្រពីមនុស្សប្រុសនៅត្រង់ចំណុចនេះ ជាពិសេសគឺ សម្លឹងមើលគុណសម្បត្តិរបស់ខ្លួនឯងឱ្យបានច្រើន ព្រោះទោះជាយ៉ាងណាក៏ដោយ ក៏អ្នកជាមនុស្សដែលមានគុណសម្បត្តិច្រើនដែរ ហើយអ្វីដែលសំខាន់ត្រូវចេះស្រឡាញ់ និងពេញចិត្ត ឱ្យតម្លៃនូវអ្វីដែលខ្លួនអ្នកមាន។

២. ទទួលយកការបែកបាក់ ហើយធ្វើចិត្តឱ្យសប្បាយ

A2 4049 1623300805

ការសិក្សាមួយបានរកឃើញថា នៅពេលបែកស្នេហា ស្ត្រីតែងតែធ្វើទារុណកម្មខ្លួនឯង ដោយរកមូលហេតុជាច្រើនដើម្បីពន្យល់ពីមូលហេតុដែលអ្វីៗមិនត្រឹមត្រូវ ខណៈពេលដែលបុរសមានទំនោរដើរលេង ស៊ីផឹក ជួបជុំមិត្តភក្តិ ដោយមិនខ្វល់ ឬឈឺចាប់អ្វីនោះឡើយ។

#បុរសផ្តល់នូវហេតុផលមួយចំនួនដូចខាងក្រោម៖

- នៅពេលនិយាយអំពីការបែកបាក់ បុរសជារឿយៗរំឭកខ្លួនឯងពីព្រំដែន និងបទដ្ឋានរបស់ពួកគេ។ ប្រសិនបើវាខ្ជះខ្ជាយពេលវេលាដ៏មានតម្លៃអ្នកគួរតែឈប់គិតអំពីវា។

- ដំបូងត្រូវទៅកន្លែងហាត់ប្រាណ ហើយហាត់ប្រាណចេញមកដោយភាពជឿជាក់នឹងត្រូវបានជម្រុញ ហើយអ្នកនឹងមានគោលដៅថ្មីដើម្បីឆ្ពោះទៅរកការងារធ្វើ។

- ចាប់ផ្តើមដោយធ្វើឱ្យខ្លួនអ្នករវល់។ អ្នករវល់អ្នកមិនសូវគិតពីអតីតកាលរបស់អ្នក។ កំណត់គោលដៅ ហើយព្យាយាមសម្រេចវាឱ្យបាន។ បន្ទាប់មកអ្នកនឹងចាប់ផ្តើមស្រឡាញ់ខ្លួនឯងជាងពេលណាទាំងអស់។

៣. រៀបចំបន្ទប់ទឹកឱ្យសាមញ្ញ

A3 2604 1623300805

ជាធម្មតាបន្ទប់ទឹករបស់មនុស្សស្រី គឺខុសគ្នាទាំងស្រុងពីបន្ទប់ទឹករបស់មនុស្សប្រុស។ បើយើងសាកស្រមៃមើល យើងប្រាកដជាដឹងច្បាស់ថា បន្ទប់ទឹករបស់មនុស្សស្រី គឺមានរបស់របរច្រើនខ្លាំងណាស់។

ប៉ុន្តែបន្ទប់ទឹកបុរសមានលក្ខណៈសាមញ្ញ មានរបៀបរៀបរយ និងមិនមានផលិតផលអ្វីច្រើននោះឡើយ។ ដូច្នេះអ្វីដែលមនុស្សស្រីអាចរៀនសូត្រពីបុរស គឺរក្សាបន្ទប់ទឹកឱ្យស្អាត និងមានរបៀបរៀបរយ កុំធ្វើឱ្យរញ៉េរញ៉ៃខ្លាំងពេក។

៤. ទុកដាក់សម្លៀកបំពាក់ដូចជាការរៀបសម្លៀកបំពាក់របស់មនុស្សប្រុស

A4 1227 1623300805

ជាការពិត មនុស្សស្រីស្ទើរតែទាំងអស់ទៅហើយ ដែលសម្លៀកបំពាក់នៅពេញទូ តែនាងតែងតែនិយាយថា អត់មានខោសអាវស្លៀកពាក់ទេ។ ជាក់ស្ដែងណាស់ថា ការពិតទៅ គឺនាងមិនបានរៀបចំឱ្យបានត្រឹមត្រូវ ដូច្នេះ នៅពេលដែលចង់យកមកពាក់ ឃើញថារញ៉េរញ៉ៃពេក ទើបលែងមានអារម្មណ៍ពាក់។

ម្យ៉ាងវិញទៀត មនុស្សស្រីក៏មានទំនោរទៅរកការស្លៀកពាក់ផ្លាស់ប្ដូរជាប្រចាំ គឺមានន័យថា នាងខ្លាចនឹងការស្លៀកពាក់នូវខោអាវដដែលៗ ដែលខុសពីមនុស្សប្រុស លើកស៊កក៏រួចហើយ ដោយមិនខ្វល់ថា ពាក់២ ៣ថ្ងៃជាប់គ្នានោះឡើយ។

លើសពីនេះសម្រាប់បុរស ការស្លៀកពាក់ដដែលៗ គឺជាគុណសម្បត្តិមួយ។ គ្មាននរណាម្នាក់យកចិត្តទុកដាក់ចំពោះអ្វីដែលអ្នកពាក់រាល់ថ្ងៃឡើយ។ តែខុសពីមនុស្សស្រី ដែលចូលចិត្តគិតច្រើន មានភាពស្មុគស្មាញពេក។

៥. រៀបចំអីវ៉ាន់សម្រាប់ការធ្វើដំណើរ ឬដើរលេង

Screen Shot 2021 06 10 At 7.48.58 PM

ការស្ទង់មតិមួយបានរកឃើញថា មនុស្សស្រីពាក់តែ ១/៣ នៃអ្វីដែលពួកគេនាំមកនៅពេលធ្វើដំណើរ។ ក្រៅពីសម្លៀកបំពាក់ត្រូវផ្លាស់ប្តូរជាបន្តបន្ទាប់ ពួកគេតែងតែយកកាបូបដើម្បីប្ដូរផ្លាស់ ឱ្យស៊ីជាមួយសម្លៀកបំពាក់នីមួយៗថែមទៀតផង។ ដូច្នេះហើយ ពេលដើរលេងម្ដងៗ វ៉ាលីមនុស្សស្រី យ៉ាងហោចណាស់ក៏ពីរដែរ។

ទន្ទឹមនឹងនេះដែរ សម្រាប់មនុស្សប្រុស គឺងាយៗណាស់​សឹងតែថា ថើ់រលេងមួយអាទិត្យ ដាក់ខោអាវតែកាតាបតូចមួយក៏រួចហើយ។ ពួកគេវេចខ្ចប់បានត្រឹមត្រូវ និងកាន់តែរបស់ចាំបាច់តែប៉ុណ្ណោះ។ ដូច្នេះមនុស្សស្រីគួរតែរៀនពីរឿងនេះ ដើម្បីសន្សំសំចៃថាមពល និងចំណាយពេលចេញក្រៅផងដែរ។

៦. រកភាពខ្លាំងនៅក្នុងភាពស្ងៀមស្ងាត់

A6 8803 1623300805

ភាពស្ងប់ស្ងាត់អាចមានអត្ថន័យខុសគ្នា។ នៅពេលយើងឃើញបុរសម្នាក់ឈរនៅស្ងៀម យើងអាចមានអារម្មណ៍ថាមានឥទ្ធិពល មានភាពលេចធ្លោ និងគួរឱ្យទាក់ទាញយ៉ាងខ្លាំង។ ពួកគេនៅស្ងៀមមិនមែនដោយសារតែពួកគេមិនមានអ្វីត្រូវនិយាយនោះទេ ប៉ុន្តែដោយសារតែពួកគេមិនចាំបាច់ ដើម្បីគ្រប់គ្រងផ្លូវចិត្ត និងស្រូបយកថាមពលទៅទំនុកបម្រុងអារម្មណ៍របស់គេ។

ដូច្នេះមនុស្សស្រីគួរតែហាត់ប្រើវិធីនេះ ព្រោះវាអាចជាលំហាត់ដ៏ល្អក្នុងវិន័យ ដើម្បីជួយអ្នកឱ្យឃ្លាតឆ្ងាយពីពាក្យប្រមាថ និងពាក្យអាសអាភាស ឬការមើលងាយពីមនុស្សដែលនៅជុំវិញខ្លួន។ ជាការពិតណាស់ វាមិនមានន័យថាស្ត្រីដាក់ខ្លួនឯងនៅក្នុងស្ថានភាពអវិជ្ជមាននៅកន្លែងធ្វើការទេ។ ផ្ទុយទៅវិញភាពស្ងៀមស្ងាត់អាចបណ្តាលឱ្យមនុស្សនៅជុំវិញអ្នក ផ្លាស់ប្តូរការយល់ឃើញរបស់ពួកគេចំពោះអ្នកទៅវិញ។

៧. កុំធ្វើរឿងជាច្រើនក្នុងពេលតែមួយ

7 8316 1623300805

ស្ត្រីតែងតែត្រូវបានគេមើលឃើញថាជាមនុស្សពូកែ។ ប៉ុន្តែការសិក្សាបង្ហាញថា តាមពិតពួកគេកំពុងបំពេញការងារបានច្រើន តែនាំឱ្យខ្លួនឯងកាន់តែយ៉ាប់យ៉ឺនទៅវិញ។ ស្ត្រីត្រូវបានជម្រុញឱ្យធ្វើការងារជាច្រើនប្រភេទក្នុងពេលតែមួយ ខណៈពេលដែលបុរសត្រូវបានបណ្តុះបណ្តាលឱ្យធ្វើរឿងមួយ ហើយបំពេញវាឱ្យល្អឥតខ្ចោះជាមួយនឹងការផ្តោតអារម្មណ៍ឱ្យខ្លាំង។ ភាពខុសគ្នានេះធ្វើឱ្យស្ត្រីងាយនឹងស្ត្រេស និងកាត់បន្ថយការអនុវត្តការងារមិនបានល្អនោះឡើយ។

ដូច្នេះវាចាំបាច់ត្រូវយល់ថា គ្មាននរណាម្នាក់ជាកំពូលវីរៈបុរស និងមានសមត្ថភាពបំពេញភារកិច្ចមួយចំនួនធំក្នុងពេលតែមួយបានទេ។ ផ្ទុយទៅវិញ ការងារ គ្រួសារ និងការងារផ្ទះចាំបាច់ត្រូវចែករំលែកស្មើៗគ្នា ដើម្បីឱ្យមនុស្សគ្រប់គ្នាអាចមានសុខភាពរាងកាយ និងផ្លូវចិត្ត និងមាននិរន្តរភាព៕

ប្រភព ៖ iOne/Knongsrok