សញ្ញាទាំង៣ខាងក្រោមនេះ បញ្ជាក់ច្បាស់ណាស់ថា មនុស្សស្រីដែលអ្នកតាមស្រឡាញ់ កំពុងតែបើកភ្លើងខៀវឱ្យអ្នកហើយ

នារីមួយចំនួនទោះជាគេស្រលាញ់អ្នកក៏ដោយ ក៏នាងមិននិយាយចេញមកដែរ នាងសុខចិត្តផ្តល់សញ្ញាដល់អ្នក ឬក៏ធ្វើទង្វើកាយវិការខ្លះប្រាប់ដល់អ្នក តែបុរសមួយចំនួនបែរជាមិនចាប់អារម្មណ៍ទៅវិញ បានធ្វើឱ្យឱកាសល្អនេះកន្លងផុតទៅវិញ។

១. ផ្ញើរូបថត(selfie)ឱ្យអ្នក

ដំបូង អ្នកត្រូវយល់ឱ្យច្បាស់ពីន័យដែលនារីម្នាក់ផ្ញើរូបថត(selfie)ឱ្យអ្នក។ ទីមួយប្រាកដជាចង់ឱ្យអ្នកសរសើរថានាងស្អាត ទី២ប្រាកដជាផ្តល់ឱកាសឱ្យអ្នកស្គាល់នាង ព្រោះមនុស្សស្រីមិនដែលនៅសុខៗផ្ញើរូបថត(selfie)ឱ្យមនុស្សប្រុសទេ លុះត្រាតែខ្លួនមានអារម្មណ៍ទៅលើគេដែរ ចង់មានការរីកចម្រើនមួយកម្រិតទៀតជាមួយគេ។

8f25f25dc09f27f89e61fa20145214dc

២. ណាត់អ្នកចេញទៅក្រៅ

នាងណាត់អ្នកចេញទៅក្រៅ គឺចង់ស្គាល់ពីអ្នកឱ្យកាន់តែច្រើន នាងណាត់អ្នកព្រោះតែនាងយល់ថាអ្នកមើលទៅជាមនុស្សល្អ គួរឱ្យទុកចិត្តបាន នាងនឹងចាប់ផ្តើមសង្កេតមើលពីការចូលចិត្ត និងអ្វីដែលអ្នកនិយាយទៅកាន់នាង ។

F6e7723f29318936029eff5baa121792

៣. ជជែកលេងជាមួយអ្នកមានភាពស៊ីសង្វាក់គ្នា

បើមនុស្សស្រីសុខចិត្តជជែកលេង ឬលេងសារជាមួយអ្នក នេះបញ្ជាក់ថា អ្នកនឹងអាចមានឱកាសបណ្តុះបណ្តាលនៅថ្ងៃក្រោយទៀត។ ផ្ទុយមកវិញ ឱ្យតែនាងមិនចូលចិត្តអ្នកណាហើយ នាងនឹងនិយាយជាមួយគេមិនបាន៣ម៉ាត់ផង នឹងលែងឆ្លើយតបជាមិនខាន។ តែពេលដែលនាងនៅចំពោះមុខមនុស្សដែលនាងស្រលាញ់វិញ គឺមានភាពខុសគ្នាខ្លាំងណាស់។ ដូច្នេះហើយសូមអ្នកចាប់ឱកាសនេះឱ្យបានល្អ ជជែកលេងជាមួយនាងឱ្យបានច្រើន បណ្តុះបណ្តាលមនោសញ្ចេតនាមួយនេះឱ្យកាន់តែស៊ីជម្រៅ៕

អត្ថបទ ៖ Mythical Bird/Knongsrok