ជាកូនខ្មែរ តិចអត់ស្គាល់លក្ខណៈស្ថាបត្យកម្ម ឈ្មោះគ្រឿងបង្គុំផ្ទះខ្មែរយើងទាំងនេះ

ផ្ទះ ឬ លំនៅស្ថាន  គឺជាជំរកសំរាប់រស់នៅប្រចាំថ្ងៃរបស់មនុស្ស ដែលការសាងសង់ផ្ទះនីមួយៗមានសារៈសំខាន់យ៉ាងខ្លាំងស្តែងពីជីវភាពរស់នៅរបស់គ្រួសារនីមួយៗ។ លំនៅដ្ឋាននីមួយៗ គឺសុទ្ធតែមានរូបរាង និងរចនាបថខុសប្លែកៗគ្នាទៅតាមតំបន់ និងប្រទេសផ្សេងៗគ្នា ពឹងផ្អែកលើទំនៀម ទំលាប់ប្រពៃណី អាកាសធាតុ សម័យបុរាណឆ្លុះបញ្ចាំងពីជីវភាពតូនាទី។

សម្រាប់លំនៅដ្ឋានប្រជាជនខ្មែរបុរាណវិញ សុទ្ធតែធ្វើតាមលំនាំខ្នាតខ្មែរបុរាណ ដែលលំនៅឋានខ្មែរនាសម័យដើមមានចំនួន ៥ប្រភេទគឺ ផ្ទះប៉ិត​ ផ្ទះកន្តាំង​ ផ្ទះខ្មែរ​ ផ្ទះរោងដោល និងផ្ទះរោងឌឿង ។

#លក្ខណៈស្ថាបត្យកម្ម គ្រឿងបង្គុំផ្ទះខ្មែរ

១. សសរមូល មានវិជ្ឈមាត្រពី ២០ ស.ម. ទៅ ៣០ ស.ម. ។ ក្នុងការជ្រើស​រើស សសរ​ មាន​ត្រណម​ច្រើន ។ សម្រាប់ សសរ ជ្រុង មានទំហំ ១៥ ស.ម. x ១៥ ស.ម. ឬ ២០ ស.ម. x ២០ ស.ម. ។

២. មេដំបូល មិនឲ្យមានតំណ ហើយច្រើនធំជាង ផ្ទោង បន្តិច សម្រាប់ភ្ជាប់ សសរទ្រូង​មួយ​ទៅ

សសរ​ទ្រូង​មួយទៀតខាងចុង ។ ត្រង់​ចំណុច​កណ្ដាល​នៃមេដំបូល ជាកន្លែងដាក់ យ័ន្ដ ។

៣. ផ្ទោង មានមុខកាត់ទំហំ ៥ ស.ម. x ១៥ ស.ម. ។ ប្រើសម្រាប់ភ្ជាប់ មេដំបូល មកសង ហើយ​ទ្រ​

ផ្លាន ។

៤. ផ្លាន មានមុខកាត់ទំហំ ៦ ស.ម. x ៧ ស.ម. ។ ប្រើសម្រាប់ភ្ជាប់ ផ្ទោង មួយទៅ ផ្ទោង មួយ​ទៀត​​​

ហើយទ្រ បង្កង់ ។

៥. ផ្លានមេដំបូល មានមុខកាត់ធំជាង ផ្លាន បន្តិច ។ ប្រើសម្រាប់ សង្កត់​ក្បាលផ្ទោង ។

៦. បង្កង់ មានមុខកាត់ទំហំ ៦ ស.ម. x ៣ ស.ម. ។ ប្រើសម្រាប់ភ្ជាប់ ផ្លាន មួយទៅ ផ្លាន មួយ​ទៀត និង ទ្រ ដៃរណែង ។

៧. ដៃរណែង មានមុខកាត់ទំហំ ២ ស.ម. x ២ ស.ម. ។ ប្រើសម្រាប់ភ្ជាប់ បង្កង់ មួយទៅ បង្កង់ មួយ​​ទៀត និង ទប់ទ្រក្បឿង ។ បើ​សំណង់​ប្រក់​ស្លឹក គេពុំចាំបាច់ មាន ដៃរណែង ទេ ព្រោះ ដងកណ្ដប​ស្លឹក មានតួនាទីជំនួស ។

៨. រនុក មានមុខកាត់ទំហំ ៥ ស.ម. x ១៥ ស.ម. ។ ប្រើសម្រាប់ភ្ជាប់ សសរ មួយទៅ សសរ មួយទៀត តាមបណ្ដោយផ្ទះ និង ទ្រ រនង ។

៩. រនង មានមុខកាត់ទំហំ ៥ ស.ម. x ១៥ ស.ម. ។ ប្រើសម្រាប់ភ្ជាប់ សសរ មួយទៅ សសរ មួយ​ទៀត តាម ទទឹងផ្ទះ ។ គេបន្ថែម រនងបណ្ដែត (រនូត) មានមុខកាត់ទំហំ ៨ ស.ម. x ៨ ស.ម. ដែល​មាន​​ប្រវែងគម្លាតឃ្លាត ប្រហែល ៤០ ស.ម. ពី​មួយទៅមួយទៀត សម្រាប់ទ្រ រនាប ឬក៏ ក្ដារក្រាល ។

១០. រនាប ឬ ក្ដារក្រាល រនាប ច្រើនមានមុខកាត់ទំហំ ៦ ស.ម. x ២,៥ ស.ម. គេមាន​ថែម រនូត​ ទ្រមុខកាត់ ៦ ស.ម. x ៧ ស.ម. ប្រើ​សម្រាប់​ភ្ជាប់​ពី រនង មួយទៅ រនង មួយទៀតដោយគ្មាន រនង​បណ្ដែត ។ ក្តារក្រាល ច្រើនមានមុខកាត់ទំហំ ៣០ ស.ម. x ៣ ស.ម. ។

១១. សង ឬ រតបណ្ដោយ មានមុខកាត់ទំហំ ៥ ស.ម. x ១៥ ស.ម. ។ ប្រើសម្រាប់ភ្ជាប់ពី សសរ មួយ​​ទៅ សសរ មួយទៀត តាមបណ្ដោយផ្ទះ ផ្នែក​ខាង​ចុង សសររៀង ។

១២. សង ឬ រតទទឹង មានមុខកាត់ទំហំ ៥ ស.ម. x ១៥ ស.ម. ។ ប្រើសម្រាប់ភ្ជាប់ពី សសរ មួយ​​ទៅ សសរ មួយទៀត តាមទទឹងផ្ទះ ផ្នែកខាងចុង សសរ​រៀង ។

១៣. របារជណ្ជាំង មានមុខកាត់ទំហំ ៦ ស.ម. x ៧ ស.ម. ។ ប្រើសម្រាប់ភ្ជាប់ពី ចន្លោះ សសរ មួយទៅ ចន្លោះ សសរ មួយទៀត ភ្ជាប់ ទ្វារ បង្អួច និង ភ្ជាប់ ជញ្ជាំង ។

១៤. ស្នៀត ជាបំណែកឈើសម្រាប់សៀតភ្ជាប់ រនុក រនង សង និង សសរ ។ល។

១៥. កន្លាស់ ជាបំណែកឈើសម្រាប់ដំទម្លុះ សសរ ភ្ជាប់ រនុក រនង សង ។ល។

១៦. ជើងគគរៀង ប្រើសម្រាប់ ទ្រ ផ្ទោង លើ សង ។

១៧. ធ្នឹម ឬ ដងដោយ មានមុខកាត់ទំហំ ៥ ស.ម. x ១៥ ស.ម. ។ ប្រើសម្រាប់ភ្ជាប់ពី សសរ មួយ​ទៅ សសរ មួយទៀត តាមទទឹង កណ្ដាល​ផ្ទះ សម្រាប់​ទ្រ ជើងគគ ប្រសិនបើមាន ។

១៨. ជើងគគ ជា កូនសសរ ដាក់នៅពីលើ ធ្នឹម ប្រើសម្រាប់ទ្រ មេដំបូល សម្រាប់ផ្ទះឥតមាន​ សសរទ្រូង ។

១៩. ជញ្ជាំង ប្រើសម្រាប់បិទបាំងផ្ទះជុំវិញ ដោយទុកចន្លោះ ទ្វារ និង បង្អួច ។

២០. ជើងសសរ ធ្វើអំពីឈើ ឬ ថ្ម ជារាងមូល ឬ ពហុជ្រុង ដែលមានទំហំធំជាង សសរ ដាក់​បង្កប់​នឹង ដី ដើម្បីទ្រ សសរ ផ្ទះ ។ បុរាណ គេច្រើនធ្វើ ជើង​សសរ ដោយផ្ទាល់ជាប់នឹង សសរ ហើយ​ដាក់​កប់ នឹង ដី ។

២១. ជើងជណ្ដើរ ជាបន្ទះថ្មរឹង គេដាក់ទ្រជណ្ដើរ ។

២២. ខឿន ជាផ្នែក​ខាងក្រោមអគារ ។ គេសង់មានកម្ពស់ ឬ ថ្នាក់ ។ គេប្រើច្រើនចំពោះ សំណង់​​សក្ការៈ ។

តោះមកស្គាល់ឈ្មោះគ្រឿងបង្គុំផ្ទះខ្មែរខាងក្រោមនេះ ៖

77238270_728187984361264_7148666927513075712_n

77206009_728187754361287_7081952393050456064_n

76187674_728188167694579_229099134731157504_n

75543592_728187911027938_6304605304369709056_n

75519354_728188034361259_5154664648800206848_n

75380323_728188074361255_7975364526159691776_n

75380063_728188014361261_3479851415969464320_n

75341117_728187851027944_6479276792459821056_n

74842349_728188131027916_6596059736376868864_n

74624160_728187784361284_104339255429431296_n

74488215_728187884361274_1413731405086588928_n

74591907_728187951027934_5924945094644858880_n

74624040_728187817694614_2261394031890137088_n

77101903_735929696920426_1427661156553588736_n

74367100_728188311027898_1392279559566524416_n

73495277_728188267694569_6576133222722174976_n