Atletico Madrid នឹងមិនមានឆន្ទៈក្នុងការលក់ Kieran Trippier សម្រាប់សំណើណាមួយដែលមានតម្លៃទាបជាង ៤០ លានអឺរ៉ូ (៣៤ លានផោន) នោះឡើយនេះបើតាមការឲ្យដឹងពីកំពូលអ្នកជំនាញព័ត៌មានដោះដូរកីឡាករលោក Fabrizio Romano។
ប្រភពដដែលបាននិយាយថាខ្សែការពារស្តាំជម្រើសជាតិអង់គ្លេសរក្សាភាពស្ងប់ស្ងាត់ និងអត់ធ្មត់ ចំពោះស្ថានភាពរបស់គាត់នាពេលបច្ចុប្បន្ននេះ ចំពេលមានពាក្យចចាមអារាមទាំងអស់ដែលភ្ជាប់គាត់ ទៅនឹងការផ្លាស់ទៅកាន់ក្លិបបិសាចក្រហម Man United ក្នុងរដូវក្តៅនេះ។
បិសាចក្រហមពិតជាពេញចិត្តចំពោះកីឡាកររូបនេះ ហើយចង់ឱ្យរូបគេចុះហត្ថលេខា ប៉ុន្តែ AT. Madrid មិនធ្វើកិច្ចព្រមព្រៀងលើតម្លៃប្រាក់ឈ្នួលចន្លោះ ១៥ -២០ លានផោនដែលតិចជាចំនួនកំណត់ពួកគេសង្ឃឹមចង់បាននោះទេ។
Atletico មិនមានចេតនាបញ្ចុះថ្លៃសំណើយកខ្សែការពារខាងស្តាំរបស់ក្លិបណាមួយ ឬក៏ក្លិបនោះជាក្រុមបិសាចក្រហមនៅរដូវក្តៅនេះក៏ដោយ។ពួកគេដាច់ខាតត្រូវតែបាន៤០លានអឺរ៉ូ។
តាមសេចក្តីរាយការណ៍ថា Trippier ត្រូវបានដឹងថាកំពុងរកផ្ទះនៅក្នុងទីក្រុង Manchester ដែលនេះគឺជាពន្លឺមួយដែលអាចឲ្យគេដឹងថាការផ្ទេរពិតជាអាចកើតឡើងបានក្នុងពេលឆាប់២នេះ ខណៈរូបគេកំពុងស្ថិតក្នុងជម្រើសជាតិត្រៀមប្រកួត Euro 2020៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក