ពេលដែលអ្នកនិយាយថា “ឆាប់ចូលគេងទៅ កុំនៅយប់ពេក” បើនាងឆ្លើយតបពាក្យទាំង ៣ នេះ ភាគច្រើននាងមានចិត្តស្រលាញ់អ្នកហើយ

បើអ្នកជួបមនុស្សដែលអ្នកស្រលាញ់ ហើយនាងក៏ស្រលាញ់អ្នកដែរនោះ ច្បាស់ជាក្លាយទៅជាគូស្នេហ៍នឹងគ្នាជាមិនខាន តែបើនាងមិនបានស្រលាញ់អ្នកទេ ទោះជាអ្នកសារភាព១០០ដងទៀត ក៏នាងនឹងបដិសេធទាំង១០០ដងដែរ។

នារីម្នាក់មានអារម្មណ៍លើអ្នកឬក៏អត់ ខ្លួនអ្នកផ្ទាល់នឹងអាចទទួលអារម្មណ៍បានជាមិនខាន ពេលដែលអ្នកផ្ញើសារជជែកលេងជាមួយនាង អ្នកនិយាយថា “ ឆាប់ចូលគេងទៅ កុំនៅយូរពេក” បើអ្នកទទួលបានការតបសារបែបនេះ គឺអាចសារភាពបានហើយ។

914339dc5a73ed9ffedf4788795441e6

១. ខ្ញុំគេងមិនលក់ទេ អ្នកអាចកំដរខ្ញុំបានទេ

បើនាងនិយាយប្រាប់អ្នកថា នាងគេងមិនលក់ទេ ទីមួយប្រហែលជានាងចង់ឱ្យអ្នកនៅកំដរនាង សង្ឃឹមថាអ្នកអាចយកចិត្តទុកដាក់នឹងនាង។ មួយទៀតនាងចង់នៅជជែកជាមួយអ្នកឱ្យបានយូរ។ នាងអាចនិយាយពាក្យទាំងនេះជាមួយអ្នក បានន័យថា នាងអាចត្រៀមចិត្តទទួលយកអ្នកហើយ ចង់ឱ្យអ្នកឆាប់សារភាព។

២. អ្នកណាអាចក្លាយទៅជាមិត្តស្រីរបស់អ្នកប្រាកដជាមានសុភមង្គល

នេះជាការស្ងប់ស្ងែងមួយរបស់មនុស្សស្រី យល់ថាអ្នកណាអាចក្លាយទៅជាមិត្តស្រីរបស់អ្នក នឹងមានសុភមង្គលជាមិនខាន ពីព្រោះនាងអាចលួចមានចិត្តស្រលាញ់អ្នក ដូច្នេះកាន់តែមើលអ្នក កាន់តែពេញចិត្តចំពោះរូបអ្នក ដូច្នេះពេលដែលជជែកគ្នាលេងជាមួយនាង បើនាងនិយាយពាក្យនេះឡើង ឬក៏និយាយពាក្យនេះជាញឹកញាប់ ដាច់ខាតមិនមែនគ្រាន់តែចង់រាប់អានអ្នកជាមិត្តធម្មតានោះទេ តាមពិតទៅនាងផ្តល់សញ្ញាដល់អ្នកហើយ។

416ca278e77267866e7840268dd2005e

៣. អរុណសួស្តី រាត្រីសួស្តី

បើអ្នកទាំងពីរជជែកគ្នាមិនដែលខាន ឬជជែកគ្នារាល់ថ្ងៃ ហើយនាងថែមទាំងផ្ញើសារមកថា “អរុណសួស្តី រាត្រីសួស្តី” មកកាន់អ្នកមុនជារៀងរាល់ថ្ងៃទៀត នេះបញ្ជាក់ថានាងអាចនឹងនឹកដល់អ្នក ហើយចង់ដឹងថាអ្នកកំពុងតែធ្វើអ្វីទៀតផង។ ពេលក្រោកពីព្រលឹមនឹកដល់អ្នកមុនគេ ដូច្នេះអាចបញ្ជាក់បានថានាងស្រលាញ់អ្នកហើយ ដូច្នេះឈប់ធ្វើជាមនុស្សល្ងង់មិនដឹងអីទៀតទៅ។

ក្នុងនាមជាមនុស្សប្រុស អ្នកគួរតែយល់ថាខ្លួនមានសំណាង ពីព្រោះនារីម្នាក់ពិតជាបានទុកចិត្តទៅលើអ្នកហើយនាងបើកចិត្តទទួលយកអ្នកហើយ សូមក្តាប់ឱកាសនេះឱ្យជាប់ បង្ហាញពីទឹកចិត្តរបស់អ្នកដែលមានចំពោះនាង ទាន់នាងនៅមានចិត្តចំពោះអ្នក៕

អត្ថបទ ៖ Mythical Bird/Knongsrok