Borussia Dortmund បានបញ្ជាក់យ៉ាងច្បាស់ថា Jadon Sancho នឹងចាកចេញពីក្លឹប ប្រសិនបើពួកគេទទួលបានសំណើសមរម្យរហូតដល់ចុងខែកក្កដានេះតែប៉ុណ្ណោះបើយោងតាមកាសែតអាឡឺម៉ង់ Bild ។
ក្លិបអាឡឺម៉ង់ត្រូវបានគេរាយការណ៍ថា ចង់បានប្រាក់តម្លៃខ្លួន Sancho ប្រហែល ៩០ លានអឺរ៉ូ (៧៧ លានផោន) ដើម្បីលក់ខ្សែបំរើស្លាបអង់គ្លេសទៅឲ្យក្លិបណាក៏បាន ដោយឡែក Man United បាននិយាយថាត្រៀមខ្លួនជាស្រេចក្នុងការបង់ប្រាក់ចំនួនដែល Dortmund នេះ។
ទោះជាយ៉ាងណាក៏ដោយ! លុះត្រាតែ Dortmund ទទួលបានសំណើដែលពួកគេចង់បានចំនួន៩០លានអឺរ៉ូ មុនកាលកំណត់នៅចុងបញ្ចប់នៃខែក្រោយទេហើយលើសពីនេះ Sancho នឹងនៅជាមួយ Dortmund យ៉ាងហោចណាស់មួយរដូវទៀត។
តាមការលើកឡើងរបស់ Bild មិនទាន់មានការពិភាក្សាជាក់លាក់ណាមួយកើតឡើងរវាងក្រុម Dortmund និង United រហូតមកដល់ពេលនេះ។ Sancho រីករាយនឹងរដូវកាលដ៏ល្អមួយ ជាមួយ Dortmund ដែលបានស៊ុតបាល់បញ្ចូលទី ១៨ គ្រាប់និងបញ្ជូនបាល់១៤ លើកនៅគ្រប់ការប្រកួតទាំងអស់ឲ្យក្លិបអធិរាជលឿងខ្មៅអាល្លឺម៉ង់៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក