អាច​ជារដូវ​កាល​មួយ​ដ៏អាក្រក់បំផុតរបស់ Van Der Beek ពេលនេះ​របួសខានជួយជម្រើស​ជាតិហូឡង់​លេង​ពាន Euro 2020

ខ្សែការពារ Donny van de Beek របស់ក្រុមបិសាចក្រហម Manchester United ត្រូវបានបង្ខំចិត្តដកខ្លួនចេញពីក្រុមជម្រើសជាតិហូឡង់សម្រាប់ការប្រកួតជើងឯកអឺរ៉ុប ឬ​ហៅ​ថា​ Euro 2020 នេះ​ឯង។

3826033 2021 03 27T185229Z_642519496_UP1EH3R1GFBXA_RTRMADP_3_SOCCER WORLDCUP NLD LVA REPORT

កីឡាករវ័យ ២៤ ឆ្នាំរូបនេះបានតស៊ូ ដើម្បីជំនះរបួសក្រលៀនជាយូរមក​ហើយ ហើយពេល​នេះត្រូវទទួលស្គាល់ការបរាជ័យរបស់ខ្លួនក្នុង​ការ​មិនបាន​លេង​តំណាងឲ្យ​ជាតិរបស់​ខ្លយន​សម្រាប់​ប្រឹត្តិការណ៍​ដ៏​ធំក្នុង​ទ្វីបអឺរ៉ុប​មួយ​នេះ។ ព័ត៌មានអំពី​របួសរបស់​គាត់នេះ ត្រូវបានចុះផ្សាយនៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រុមជម្រើស​ជាតិហូឡង់ហើយ​គ្រូបង្វឹកលោក Frank de Boer នឹងសម្រេចមិនដាក់កីឡាករជំនួសនោះទេ។

Https___s3 Images.sportbible.com_s3_content_b749238160bf55f8af00f3caf61e879f

Van de Beek បានស្ថិតក្នុងកៅអីបម្រុងសម្រាប់ការប្រកួតមិត្តភាពស្មើ ២-២ ជាមួយស្កុតឡេន ប៉ុន្តែមិនបានចូលមកហ្វឹកហាត់​ជាមួយមិត្តរួម​ក្រុម​នោះ​ទេ។ ហូល្លង់នឹងលេងការប្រកួតក្នុងពូល C ទាំង ៣ របស់ពួកគេនៅទីក្រុងអាំស្ទែដាំ ដោយត្រូវប្រឈមមុខជាមួយអ៊ុយក្រែន អូទ្រីស និងម៉ាសេដូនខាងជើង។

42460366 0 Image A 67_1619909709016

ការដកខ្លួនរបស់ Donny មានន័យថាឥឡូវនេះនៅ​សល់កីឡាករ ១១ នាក់របស់ United ដែលលេងតំណាងឱ្យប្រទេសរបស់ពួកគេ នៅក្នុងវគ្គផ្តាច់ព្រ័ត្រដែលនឹងចាប់ផ្តើមនៅថ្ងៃសុក្រនៅពេលដែលជម្រើសជាតិទួរគីទទួលក្រុមភ្ញៀវអ៊ីតាលី៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: