មនុស្សស្រីជឿនលឿនសម័យនេះ រឿងល្មមៗគេមិនពឹងផ្អែកទៅលើបុរសនោះទេ ហើយបុរសក៏ដូចគ្នា ពួកគេក៏ស្រលាញ់រកតែនារីដែលមានការគិតវិជ្ជមានខ្ពស់ជាងមុន និងមិនយកនារីដែលពឹងផ្អែកលើគេទាំងស្រុងពេកឡើយ។
ខាងក្រោមជាចំណុចធំៗ ៤ ដែលនារីឆ្លាតវៃ និងសម័យថ្មី គេលែងពឹងផ្អែកលើបុរស ដ្បិតបើពួកគេស្រលាញ់គ្នាខ្លាំងក៏ដោយ៖
៤) ស្រលាញ់ខ្លួនឯង
ជាទូទៅមនុស្សស្រីត្រូវការការពារ និងការស្រលាញ់ពីបុរស តែយ៉ាងណាមិនអាចរំពឹងបានរហូតនោះឡើយ។ បែបនេះហើយស្ត្រីឈ្លាសវៃនាងតែងតែបង្រៀនខ្លួនឯងឲ្យចេះស្រលាញ់ខ្លួនឯង អ៊ីចឹងគេក៏មិនសូវឈឺចាប់ខ្លាំងនោះដែរ បើថ្ងៃណាមួយបុរសម្នាក់នោះចាកចេញ ឬមានថ្មី។ ស្ត្រីឈ្លាសវៃ តែងតែស្រលាញ់ខ្លួនឯងជាមុន មុនឲ្យប្រុសៗមកស្រលាញ់ពួកនាង។
៣) រកលុយខ្លួនឯង ដើរលេងខ្លួនឯង
នារីសម័យថ្មី ខ្លះពូកែរកលុយជាងបុរសទៅទៀត ហើយនាងចេះបង្កើតក្តីសុខដោយខ្លួនឯង ពោលមិនចាំបាច់តែពឹងផ្អែកលើបុរសជាដៃគូឡើយ។ នាងចង់បានអ្វី ទៅដើរលេងនៅទីណា ក៏មិនចាំបាច់តែពឹងផ្អែកលើលុយរបស់បុរស នាងក៏អាចមានលុយចំណាយសម្រាប់ខ្លួនឯងបានយ៉ាងស្រួលដែរ។
២) មិនជឿជាក់ខ្លាំង
នារីឈ្លាសវៃ មិនឆាប់ជឿជាក់លើនរណាម្នាក់នោះទេ ជាពិសេសគឺប្រុសៗហ្នឹងតែម្ដង។ មុនដាក់ចិត្តស្រលាញ់នរណា ប្រគល់បេះដូងឲ្យនរណា នាងច្បាស់លាស់ណាស់ ដោយមិនចេះតែជឿលើនរណាងាយៗឡើយ។
១) ជីវិតសាមញ្ញ
នាងចេះប្រើប្រាស់ជីវិតរបស់នាង គ្រប់គ្រងជីវិតរបស់នាង ថាគួរធ្វើអ្វី ផ្លាស់ប្តូរអ្វី ដោយមិនចាំបាច់តែឲ្យបុរសជាដៃគូមករៀបចំជីវិតសម្រាប់នាងនោះឡើយ។ ជាងនេះនាងមានការគិតសុទិដ្ឋិនិយម នាងមិនសូវខ្វល់ពីសម្តីរបស់អ្នកដទៃពេកទេ ហើយនាងចេះរស់នៅតាមរបៀបរបស់នាង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក