ពេលដែលនារីម្នាក់ស្រលាញ់អ្នកពិតប្រាកដ នាងនឹងទុកចិត្តអ្នក ហើយគោរពដល់អ្នក សុខចិត្តកំដរអ្នក នេះគឺជាសុភមង្គលរបស់មនុស្សប្រុស។ ប៉ុន្តែ បើនាងមិនស្រលាញ់អ្នកទេ គ្មានអារម្មណ៍ចំពោះអ្នកទេ មិនចង់មានស្នេហាយូរអង្វែងជាមួយអ្នកទេ នៅក្នុងពេលនេះ ទោះជានាងយល់ព្រមសេពគប់នឹងអ្នកក៏ដោយ ក៏គ្រាន់តែយកអ្នកមកកំដរអារម្មណ៍គេតែប៉ុណ្ណោះ ជួនកាលអាចធ្វើពុតជាខ្វល់ខ្វាយនឹងអ្នក ប៉ុន្តែដល់វិនាទីសំខាន់ នាងបែរជាអាចធ្វើឱ្យអ្នកអស់សង្ឃឹមមក៏ថាបាន។
បើអ្នកមិនចង់ធ្វើបាបខ្លួនឯងទេ កុំបន្តកុហកខ្លួនឯងទៀតអី ទោះជានារីម្នាក់ល្អដាក់អ្នកយ៉ាងណាក៏ដោយ បើគេមិនអាចផ្តល់របស់ទាំងនេះដល់អ្នកបានទេនោះ បញ្ជាក់ថានាងមិនបានស្រលាញ់អ្នកប៉ុន្មាននោះទេ យល់ល្អឆាប់ដកខ្លួនចេញទៅ។
១. មើលមិនឃើញចំណុចល្អរបស់អ្នក តែងតែវាយប្រហារ និង មិនគិតដល់អារម្មណ៍របស់អ្នក
នារីម្នាក់ដែលស្រលាញ់អ្នក គេនឹងអាចមើលឃើញពីភាពវិជ្ជមានរបស់អ្នក ហើយនៅក្នុងកែវភ្នែករបស់នាង នាងចាត់ទុកអ្នកល្អជាងគេបំផុត ផ្ទុយមកវិញ នារីម្នាក់បើមិនដែលមើលឃើញពីសមត្ថភាពអ្នកទេ មិនផ្តល់តម្លៃដល់អ្នកទេនោះ នេះបញ្ជាក់ថានាងមិនសូវជាស្រលាញ់អ្នកប៉ុន្មាននោះទេ។
២. មិនផ្តល់ក្តីស្រលាញ់ស្មោះត្រង់មួយដល់អ្នក តែងតែលួចទាក់ទងជាមួយប្រុសដទៃមិនឱ្យអ្នកដឹង
នារីម្នាក់ដែលច្បាស់លាស់នឹងអ្នក នាងនឹងប្រគល់ចិត្តទាំងស្រុងឱ្យទៅអ្នក មិនអាចចាប់អារម្មណ៍ជាមួយប្រុសដទៃទៀតឡើយ ពីព្រោះខួរក្បាលរបស់នាងមានតែអ្នកតែប៉ុណ្ណោះ ផ្ទុយមកវិញ បើនាងគ្រាន់តែនិយាយថា “នាងស្រលាញ់អ្នក” តែនៅខាងក្រោយខ្នងបែរជាទាក់ទងជាមួយប្រុសដទៃ នេះអាចបញ្ជាក់ច្បាស់ណាស់ថា ក្តីស្រលាញ់របស់នាងគឺក្លែងក្លាយទេ។
៣. មិនផ្តល់ទំនុចិត្តដល់អ្នក តែងតែសង្ស័យចិត្តស្មោះរបស់អ្នក
ក្នុងចិត្តនារីម្នាក់មើលសំខាន់លើអ្នក ស្រលាញ់អ្នកដោយស្មោះ នាងនឹងទុកចិត្តអ្នក នាងនឹងចាត់ទុកអ្នកជាសាច់ញាតិរបស់នាង សុខចិត្តប្រាប់រឿងក្នុងចិត្តដល់អ្នក ស្មោះត្រង់នឹងអ្នក ផ្ទុយមកវិញ បើនាងមិនទុកចិត្តអ្នកទាល់តែសោះ ចេះតែការពារបិទបាំងពីអ្នក ទុកអ្នកដូចអ្នកទៃ មានរឿងអ្វីមិនដែលប្រាប់អ្នកសោះ នេះបញ្ជាក់ថាអ្នកគ្មានអ្វីសំខាន់នៅក្នុងចិត្តនាងឡើយ។
៤. ធុញទ្រាន់ មិនចេះអត់ធ្មត់ចំពោះអ្នក
បើនៅក្នុងចិត្តនាងមានរូបអ្នក នាងនឹងមើលសំខាន់ទៅលើអ្នក នាងមានចិត្តអត់ធ្មត់ចំពោះអ្នក នាងនឹងយករឿងរបស់អ្នកដាក់ទៅក្នុងចិត្តរបស់នាង ពេលដែលអ្នករកនាង នាងនឹងនៅកំដរអ្នក ចាំលើកទឹកចិត្តដល់អ្នក មិនអាចធ្វើឱ្យអ្នកកាន់តែមិនសប្បាយចិត្តឡើយ ផ្ទុយមកវិញ បើនាងមិនដែលមានភាពអត់ធ្មត់អ្វីជាមួយអ្នកទាល់តែសោះ ជួនខ្វល់ខ្វាយពីអ្នកជួនទុកអ្នកចោល នេះបញ្ជាក់ថានាងគ្មានចិត្តស្រលាញ់អ្នកឡើយ។
៥.មិនជួយដល់អ្នក ចំពោះរឿងរ៉ាវរបស់អ្នក នាងមិនដែលរវីរវល់ទាល់តែសោះ
បើនាងពិតជាស្រលាញ់អ្នកមែន ប្រាកដជាទុកអ្នកជាគ្រួសារតែមួយ នាងនៅអាចទុកអ្នកសំខាន់ជាងរូបនាងទៅទៀត នៅពេលដែលអ្នកមានបញ្ហា នាងប្រឹងប្រែងជួយដល់អ្នក ផ្ទុយទៅវិញ ចំពោះរឿងរបស់អ្នក នាងគ្មានការចាប់អារម្មណ៍អ្វីសោះ មិនខ្វល់ខ្វាយ មិនសួរនាំ បញ្ជាក់ថាអ្នកគ្មានតំណែងនៅក្នុងចិត្តរបស់នាងឡើយ ដូច្នេះអ្នកឈប់ធ្វើបាបខ្លួនឯងទៀតទៅ៕
អត្ថបទ ៖ Mythical Bird/Knongsrok