កីឡាករ Sunil Chhetri អាយុ ៣៦ ឆ្នាំដែលបានជួយឲ្យជម្រើសឥណ្ឌាឈ្នះលើកដំបូងបំផុតក្នុងវគ្គជម្រុះបាល់ទាត់ពិភពលោក FIFA ២០២២ គឺមានស្ថិតិស្ថិតនៅពីក្រោយកីឡាករ Cristiano Ronaldo របស់ព័រទុយហ្កាល់ក្នុងនាមជាកីឡាករមិនទាន់ចូលនិវត្តន៍រកបានគ្រាប់បាល់ច្រើនជាងគេឲ្យជម្រើសជាតិ និងវ៉ាដាច់គ្រាប់បាល់របស់ Lionel Messi ស៊ុតឲ្យអាហ្សង់ទីន។
Indian football captain Sunil Chhetri has surpassed Lionel Messi's record to become 2nd highest international goalscorer among active players.
(File Pic) pic.twitter.com/ebmnw4mpmj
— Prasar Bharati News Services पी.बी.एन.एस. (@PBNS_India) June 8, 2021
ការស៊ុតបញ្ចូលទី២គ្រាប់ទល់និងជម្រើសជាតិបង់ក្លាដេស២គ្រាប់ម្នាក់ឯងក្នុងទីក្រុងដូហាបានធ្វើឲ្យគាត់កាន់ស្ថិតិគ្រាប់បាល់ក្នុងជម្រើសជាតិ៧៤គ្រាប់លើស Lionel Messi ដែលមានគ្រាប់បាល់សរុប៧២គ្រាប់។
ខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំដែលជួយឲ្យឥណ្ឌាឈ្នះក្នុងវគ្គជម្រុះ World Cup 2022 លើកដំបូងនេះ ចាញ់តែ Cristiano Ronaldo ម្នាក់គត់(១០៣គ្រាប់) ក្នុងនាមជាកីឡាករមិនទាន់ចូលនិវត្តន៍។
He’s now got more than Messi! Sunil Chhetri’s double earns the Blue Tigers a 2-0 win in #WCQ and moves him on to 74 international goals – above Lionel Messi and one off entering world football’s all-time top 10 ♂️@chetrisunil11 | @IndianFootball pic.twitter.com/sCCd6BgS9H
— FIFA World Cup (@FIFAWorldCup) June 7, 2021
ពេលនេះគាត់ឡើងទៅឈរក្នុងបញ្ជីឈ្មោះកីឡាករស៊ុតបញ្ចូលទីក្នុងជម្រើសជាតិច្រើនជាងគេបំផុតហើយពេលនេះឈរលេខ១១ ដោយតាមពីក្រោយកីឡាករចូលនិវត្តន៍មួយចំនួនដូចជា Sandor Kocsis របស់ហុងគ្រី, Kunishige Kamamoto របស់ជប៉ុន, និងBashar Abdullah របស់គុយវ៉ែតដែលអ្នកទាំងបីរកបាន៧៥គ្រាប់។ចំណែកកីឡាករដែលតាមពីក្រោយគាត់គឺ Ali Mabkhout របស់អារ៉ាប់រួម ៧៣គ្រាប់ និង Lionel Messi ៧២គ្រាប់។
!
Skipper @chetrisunil11 appreciating the love from the fans after another top draw performance!
- #BANIND ⚔️ #WCQ #BackTheBlue #IndianFootball ⚽ pic.twitter.com/RbHsnxMXxp
— Indian Football Team (@IndianFootball) June 7, 2021
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក