ទង្វើទាំង៥នេះហើយ ដែលបង្ហាញថា គេស្រលាញ់អ្នកដល់ឆ្អឹង

មានគេនិយាយថា ចង់ដឹងថាបុរសនោះស្រលាញ់អ្នក ឬអត់ មិនត្រឹមតែស្តាប់គេនិយាយនោះទេ រឹតតែត្រូវមើលថាគេបានធ្វើអ្វីខ្លះមកលើអ្នក។ មានតែមនុស្សប្រុសដែលអាចយកទង្វើរបស់គេបង្ហាញចេញនូវក្តីស្រលាញ់ចំពោះអ្នកទេ ទើបជា “ក្តីស្នេហាពិត”។ បើមនុស្សប្រុសនៅចំពោះមុខមនុស្សស្រីបានបង្ហាញចេញនូវទង្វើតូចៗទាំង៥នេះ សរបញ្ជាក់ឱ្យឃើញថា គេពិតជាចង់កាន់ដៃនាងនៅថ្ងៃអនាគតរួមដំណើរជាមួយគ្នាពិតប្រាកដមែន។

១. គេឆ្លើយតបសាររបស់នាងភ្លាមៗ

196203422_6326331514059030_230310736699413402_n

សេចក្តីស្នេហា គឺមានភាពអច្ឆរិយៈស្ថិតនៅ នៅពេលដែលមនុស្សម្នាក់ស្រលាញ់នាង គេអាចប្រែទៅជាល្អិតល្អន់ ម៉ត់ចត់ មានភាពអំណត់ គេសុខចិត្តកែប្រែចរិតទម្លាប់មិនល្អដើម្បីនាង។ មនុស្សធម្មតាគេមិនអាចឱបទូរសព្ទជាប់រហូតនោះទេ ប៉ុន្តែបើមនុស្សម្នាក់មានស្នេហាវិញ រមែងតែឧស្សាហ៍មើលទូរសព្ទ ឱ្យតែទូរសព្ទរោទ៍ភ្លាម គឺនឹងប្រញាប់យកមកមើលភ្លាម។ ពីព្រោះគេខ្លាចមើលមិនឃើញសាររបស់នាង ហើយគេក៏មិនអាចភ្លេច ឬទុកសារនាងចោលមិនឆ្លើយតបនោះដែរ។

២. ឱ្យតែជួបមុខនាងម្តងៗ គេតែងចង់ឱបនាងដោយក្តីស្រលាញ់

194605406_6326331494059032_3793213940987802450_n

ស្នេហាគឺគ្រប់គ្រងមិនបានទេ គ្រាន់តែឃើញភ្លាមគឺចង់បានតែម្តង ចង់នៅក្បែររហូតមិនចង់ទៅណា។ មនុស្សប្រុសម្នាក់ដែលសោះកក្រោះ មិនចូលចិត្តលេងសើច មិនចូលចិត្តនិយាយស្តី ប៉ុន្តែពេលដែលបានជួបនឹងមនុស្សស្រីដែលខ្លួនស្រលាញ់នឹងអាចផ្លាស់ប្តូរបានភ្លាមៗ។ ពេលដែលគេជួបនាងគេស្ទើរតែស្ទុះទៅឱបនាងជាប់ដើមទ្រូង ព្រោះគេមិនចង់ឱ្យពេលវេលាដែលនៅជាមួយមនុស្សស្រីដែលខ្លួនស្រលាញ់កន្លងផុតដោយទទេរឡើយ គេចង់ឱបនាងគ្រប់ពេលវេលា ផ្តល់ភាពកក់ក្តៅដល់នាងគ្រប់វិនាទី។

៣. ទៅណាមកណាគេកាន់ដៃនាងជាប់

195330405_6326331524059029_110010531240496039_n

តាមពិតទៅមនុស្សគ្រប់គ្នាសុទ្ធតែមានមុខមាត់ពីរ មួយគឺនៅជាមួយអ្នកដទៃ មួយទៀតគឺនៅជាមួយមនុស្សដែលខ្លួនស្រលាញ់ ពេលដែលនៅជាមួយអ្នកដទៃ គឺតែងតែរក្សានូវសភាពដើមរបស់ខ្លួន អ្នកខ្លះមានចរិតលេងសើចច្រើន អ្នកខ្លះទៀតមានចរិតចាស់ទុំ។ តែពេលដែលនៅជាមួយមនុស្សដែលខ្លួនស្រលាញ់ គេនឹងចេះយកចិត្តទុកដាក់មើលថែនាង ដូចជាពេលដើរផ្សារកាន់ដៃនាងជាប់ ដើរទៅណាក៏ដោយមិនប្រលែងដៃឡើយ គ្រប់ពេលវេលាធានាសុវត្ថិភាពដល់នាងជានិច្ច។

៤. ពេលណាត់ជួបនាងញុំាបាយ រមែងឱ្យនាងកម្មង់ម្ហូបដែលនាងចូលចិត្ត

196744509_6326331500725698_3882311748219102927_n

បើគេស្រលាញ់មនុស្សស្រីម្នាក់ហើយ គេនឹងទុកនាងជាមនុស្សទីមួយ មិនថាធ្វើអ្វីនោះទេ គេនឹងសួរយោបល់នាងមុន សួរថានាងចង់បានអ្វី ជាពិសេសនាងចូលចិត្តញុំាអ្វី។ ជីវិតមនុស្សខ្លីណាស់ ត្រូវផ្តល់ឱ្យមនុស្សដែលខ្លួនស្រលាញ់ទទួលបានអារម្មណ៍នៃចិត្តស្រលាញ់របស់ខ្លួន មិនអាចឱ្យនាងរងការឈឺចាប់ណាមួយឡើយ។ ដូចជានៅពេលណាត់ជួបគ្នាញុំាបាយ គេឱ្យនាងកម្មង់ម្ហូបដែលនាងចូលចិត្តញុំាជាដើម។ ក្តីស្រលាញ់ គឺជាថាមពលដ៏មហិមារមួយ ព្រោះនិយមន័យស្នេហាគ្មានចិត្តសួនតួនៅក្នុងនោះទេ ។

៥. គេជូននាងទៅផ្ទះ ឃើញនាងចូលផ្ទះហើយទើបស្ងប់ចិត្ត

196407141_6326331517392363_4446685861020633812_n

ស្រលាញ់មនុស្សម្នាក់ គឺសង្ឃឹមថាអាចនៅក្បែរខ្លួនគេរហូត ស្រលាញ់មនុស្សម្នាក់គឺចង់ឱ្យនាងអាចចែករំលែកពេលវេលាមមាញឹកជាមួយនឹងគេ ទោះជាគ្មានពាក្យអ្វីត្រូវនិយាយក៏អាចញញឹមដាក់គ្នាបានដែរ។ ទោះជាពេលទៅណាមកណាជាមួយនាង មិនថាផ្ទះនាងជិត ឬឆ្ងាយ គេសុខចិត្តជូននាងមកផ្ទះ មើលនាងចូលផ្ទះសិនទើបគេអស់ចិត្ត។ នេះហើយជាក្តីស្រលាញ់ដែលមិនអាចកាត់ថ្លៃបាន ព្រោះគេបារម្ភពីសុវត្ថិភាព និងសុខទុក្ខរបស់នាង៕

អត្ថបទ ៖ Mythical/Knongsrok