បើមនុស្សប្រុសបញ្ចេញចរិតទាំង៤ចំណុចនេះ នៅពេលដែលគេតាមស្រឡាញ់អ្នក ដាច់ខាតកុំទទួលយកគេឱ្យសោះ បើមិនចង់ឈឺចាប់ទៅថ្ងៃក្រោយ

នៅក្នុងទំនាក់ទំនងស្នេហាប្រុសស្រី បន្ទាប់ពីទាក់ទងគ្នាហើយ ភាគច្រើនមនុស្សស្រីឱ្យតែស្រលាញ់ហើយ គឺនឹងធ្លាក់ចូលទៅក្នុងអន្លង់ស្នេហ៍គេយ៉ាងជ្រៅ ព្រោះមនុស្សស្រីស្រលាញ់គេចាប់ពីសូន្យទៅមួយរយ ស្រលាញ់គេកាន់តែខ្លាំង ខ្លួនឯងក៏ឈឺចាប់កាន់តែខ្លាំង ហើយតែងតែគិតថាឱ្យតែមនុស្សប្រុសតាមស្រលាញ់ខ្លួន ដឹងតែមិនអាចឈឺចាប់នោះទេ តែបើនៅពេលដែលគេតាមស្រលាញ់អ្នកមាននូវលក្ខណៈទាំង៤យ៉ាងនេះ សូមអ្នកប្រុងប្រយ័ត្នឱ្យមែនទែន។

១. តាមស្រលាញ់អ្នកប្រើពាក្យអង្វរលន់តួ ទោះជាផ្កាយនៅលើមេឃក៏អាចបេះឱ្យអ្នកបានដែរ

191239497_1199959430444752_1735419021093087759_n

ពេលដែលមនុស្សប្រុសម្នាក់តាមស្រលាញ់អ្នក គេនឹងប្រើពាក្យអង្វរ លន់តួអ្នក គេនឹងប្រើពាក្យដូចជា “អូនសម្លាញ់ ទោះបីអូនត្រូវការផ្កាយលើមេឃ ក៏បងយកមកឱ្យអូនបានដែរ” នេះគ្រាន់តែប្រើបបូរមាត់មកនិយាយប៉ុណ្ណោះ គេគ្រាន់តែប្រើវិធីយ៉ាងណាឱ្យអ្នករំភើប ហើយព្រមស្រលាញ់គេវិញ។ មានមនុស្សស្រីមិនតិចឡើយ ដែលលិចលង់នៅក្នុងពាក្យផ្អែមល្អែមទាំងនេះ ហើយយល់ថាមនុស្សប្រុសដែលតាមស្រលាញ់ខ្លួនដែលនិយាយប្រើពាក្យផ្អែមល្អែមទាំងនេះ គឺពិតជាស្រលាញ់ខ្លួនជាខ្លាំង។

ឧទាហរណ៍ដ៏សាមញ្ញមួយ ពេលដែលអ្នកដើរកាត់ហាងសូកូឡា ហើយត្រូវបានក្លិនសូកូឡាដ៏ឈ្ងុយធ្វើឱ្យទាក់ទាញ អ្នកក៏ចូលទៅទិញ ពេលដែលទិញបានហើយអ្នកខាំតែមួយម៉ាត់ អ្នកនឹងយល់ថាតាមពិតរសជាតិសូកូឡាគឺល្វីងនោះទេ។

២. ស្នេហាភ្លើងចម្បើង

192301658_1201334253640603_6551829887608479931_n

ស្នេហានាពេលបច្ចុប្បន្នគឺលឿនរហ័សខ្លាំងណាស់ ស្រលាញ់គ្នាមិនទាន់បានប៉ុនណាផង ស្រាប់តែស្អិតរមួតបេះមិនចេញពីគ្នាបាត់ទៅហើយ។ ស្នេហាបែបនេះ គឺឧស្សាហ៍ឃើញខ្លាំង ក៏អាចហៅម្យ៉ាងទៀតថា ស្នេហាភ្លើងចម្បើង។

ដោយសារសម័យកាលអភិវឌ្ឍន៍រីកចម្រើនឆាប់រហ័សរបស់បច្ចេកវិទ្យាអ៊ីធឺណេត មានដូចជា Facebook IG វាបានក្លាយទៅជាកន្លែងសម្រាប់បង្ហាញក្តីស្រលាញ់ ឬក៏ជាកន្លែងសារភាពស្នេហា។ សុទ្ធតែចង់ប្រាប់ទៅលោកខាងក្រៅថាអ្នកមានមនុស្សជាទីស្រលាញ់ហើយ ប៉ុន្តែសេចក្តីស្នេហាបើខ្លាំង និងលឿនរហ័សហួសប្រមាណពេក គឺមិនអាចបន្តបានយូរនោះឡើយ។

៣. ហួងហែងខ្លាំងពេក

193857247_1200795480361147_371610108810536201_n

បើមនុស្សប្រុសម្នាក់ មានការហួសហែងចំពោះអ្នកខ្លាំងពេក ស្ទើរតែលេបអ្នកទុកបាន នេះក៏មិនប្រាកដថាមានសុភមង្គលនោះដែរ។ ពេលដែលមនុស្សប្រុសម្នាក់សួរនាំ ស៊ើបពីអ្នកមិនឈប់ មិនព្រមឃ្លាតពីអ្នកទាល់តែសោះ ជឿជាក់ថា នៅពេលដំបូងអ្នកមានអារម្មណ៍ថាសប្បាយចិត្តព្រោះមានមនុស្សប្រុសហួងហែង តែយូរៗទៅអ្នកនឹងធុញទ្រាន់ និងទង្វើរបស់គេជាមិនខាន ព្រោះមនុស្សម្នាក់ៗមានពេលវេលាផ្ទាល់ខ្លួន និងសេរីភាព។ ការហួសហែងមិនមែនជារឿងអាក្រក់នោះទេ តែបើហួងហែងខ្លាំងពេកទើបជារឿងអាក្រក់បំផុត ព្រោះការហួងហែងអាចឈានទៅដល់ការបិទសិទ្ធ និងការចងរិតលើជីវិតអ្នកណាម្នាក់បាន។

៤. តែងតែរំឭកដល់សង្សារចាស់

196137209_1199959360444759_7258287954359876543_n

មានមនុស្សខ្លះ ពួកគេចេះតែរស់នៅក្នុងស្រមោលអតីតកាលរបស់សង្សារចាស់មិនអាចដកខ្លួនរួច។ បើមនុស្សប្រុសម្នាក់ចេះតែរំឭកដល់សង្សារចាស់របស់គេ ហើយថែមទាំងនិយាយអាក្រក់ពីសង្សារចាស់របស់គេមកប្រាប់អ្នកទៀត នេះបញ្ជាក់ថាគេជាមនុស្សម្នាក់ដែលចូលចិត្តរុញច្រាន ឬទម្លាក់កំហុសទៅឱ្យអ្នកដទៃ។ ព្រោះមនុស្សពីរនាក់ស្រលាញ់គ្នា ឬបែកគ្នាមិនអាចទះដៃម្ខាងឮនោះទេ។

បើអ្នកទាក់ទងជាមួយអ្នកណាម្នាក់ហើយ ធ្វើឱ្យអ្នកកើតមានវិវាទទាំងសម្ដី និងអារម្មណ៍នោះ ឱ្យអ្នកឈឺចាប់ទ្រាំមិនបាន សូមអ្នកកុំទ្រាំទៀតអី គេមិនសក្តិសមនឹងអ្នកទេ៕

អត្ថបទ ៖ Mythical Bird/Knongsrok