ក្នុងបាល់​ទាត់​អ្វី​ក៏​អាច​ទៅ​រួច! ម៉ុងហ្គោលីឈរចំណាត់ថ្នាក់១៩២ក្នុFIFA Ranking ឈ្នះជម្រើស​ជាតិ​កៀហ្ស៊ីស៊ីស្ថានឈរលេខ៩៩ពិភពលោក

ក្រុមជម្រើស​ជាតិ​ម៉ុងហ្គោលី​បាន​យក​ឈ្នះ​ក្រុមជម្រើស​ជាតិកៀហ្ស៊ីស៊ីស្ថានក្នុង​លទ្ធផល១​ទល់​០​នា​ការ​ប្រកួត​វគ្គ​ជម្រុះ​ 2022 FIFA World Cup & 2023 AFC Asian Cup 2023 ពូល F ក្នុងកីឡដ្ឋាន  Yanmar Stadium Nagai  ក្នុង​ទីក្រុង Osaka ប្រទេស​ជប៉ុន។

194444521_4165001230214250_8271290660822841825_n

មួយ​គ្រាប់​នេះ​រក​បាន​ដោយ​ខ្សែប្រយុទ្ធលេខ៩កីឡាករ Oyunbaatar Mijiddorj នោ​នាទី៣៤ក្នុង​វគ្គ​ទី​មួយ។ នេះ​ជា​លទ្ធផលសឹង​តែមិនគួរឲ្យ​ជឿសម្រាប់ក្រុម​នោ​អាស៊ីខាងកើត​មួយ​នេះ​ដែល​ឈរ​ចំណាត់​ថ្នាក់​១៩២ ពិភពលោកក្នុង​តារា FIFA Ranking ។ កៀហ្ស៊ីស៊ីស្ថានគឺ​ជា​ជម្រើស​ជាតិមួយ​នៅ​អាស៊ីកណ្ដាល​ជា​ជម្រើស​ជាតិ​មួយ​ខ្លាំង​គ្រាន់​បើ​ដែរ ដោយ​ឈរ​ចំណាត់​ថ្នាក់៩៩ពិភពលោក តែ​យ៉ាងណា! ពេល​នេះ​ពួក​គេ​ភ្លាត់​ស្នៀតរងបរាជ័យហើយ។

Kxtrqb0t80pw0b80cukv

បែបនេះក្ដី! ក្នុង​ពូល​ F នេះ​ដែរ ម៉ុងហ្គោលី​ឈរ​បាត់​តារាង​មាន៦​ពិន្ទុ ឆ្លង​កាត់៨​ប្រកួត​ឈ្នះ២​និង​ចាញ់​៦ របូតគ្រាប់បាល់​២៧​គ្រាប់​និង​ស៊ុត​ចូល​គេវិញ​៣​គ្រាប់ អស់ឱកាស​ឡើង​ទៅ​វគ្គ​បន្ត​ហើយ ប៉ុន្តែ​នៅ​សល់​កៅអីវគ្គ​ជម្រុះ Play-off ពាន​រង្វាន់ AFC Asian Cup 2023មួយ​ដែរ។ ចំណែក កៀហ្ស៊ីស៊ីស្ថាន ឈរលេខ៣ក្នុងពូល ឆ្លងកាត់​៦​ប្រកួត​ឈ្នះ២ស្មើ​មួយ​និងចាញ់៣ប្រកួត របូត​គ្រាប់បាល់៦​គ្រាប់តែ​ស៊ុត​ចូល​គេ​១០​គ្រាប់។

Screenshot_1

ក្រុម​ឈរ​កំពូលតារាង​គឺ​ជប៉ុន ឆ្លងកាត់​៦​ប្រកួត​ឈ្នះទាំង៦​ស៊ុត​បញ្ជូល​ទី​គេ​៣៨​គ្រាប់​មិន​របូត​គ្រាប់បាល់​សោះដែល​នេះ​ជប៉ុន​បាន​ឡើង​ទៅ​វគ្គ​ជម្រុះ World Cup ជុំ​ទី​៣​នៅ​អាស៊ី​ហើយ​ទទួលបាន​កៅអី​ស្វ័យប្រវត្តិទៅ AFC Asian Cup 2023៕

194865724_4164727216908318_7531138138251535537_n

Lxpislex25lymiarfsh5

Ndmwixxqj14czc9w8dmy

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: