នៅពេលដែលលោក Zinedine Zidane បានចុះកុងត្រាជាមួយ Real Madrid ក្នុងឆ្នាំ ២០១៩ គាត់មានកុងត្រាមួយដែលបានបញ្ចូលក្នុងកិច្ចសន្យារបស់គាត់ ដែលបានបញ្ជាក់ថាគាត់នឹងបង់ថ្លៃទៅឲ្យក្លិបក្នុងចំនួនលុយដ៏ច្រើនមួយ ប្រសិនបើគាត់សំរេចចិត្តលាលែងជាលើកទីពីរ នេះបើយោងតាម ABC Deportes ។
យោងតាមកុងត្រាដែលភ្ជាប់ជាមួយកិច្ចសន្យានេះ លោក Zizou ត្រូវបង់លុយ Los Blancos ចំនួន ១០ លានអឺរ៉ូ ប្រសិនបើគាត់សំរេចចិត្តចាកចេញពីក្លឹបមុន ពេលកិច្ចសន្យារបស់គាត់ផុតកំណត់។ ទោះបីជាយ៉ាងនេះក្ដី! ស្ដេចសបានធ្វើការដោះស្រាយបញ្ហានេះរួចហើយ ខណៈពេលដែលគ្រូបង្វឹកសញ្ជាតិបារាំងចាកចេញលោកមិនបានយកប្រាក់ឈ្នួលពីក្លិបជាច្រើន ហើយសុខចិត្តចាកចេញដោយសន្តិវិធី។
Zidane បានចាកចេញពី Real Madrid នៅខែឧសភា ហើយក្រោយមកបានចេញលិខិតចំហរទៅកាន់អ្នកគាំទ្រម៉ាឌ្រីដដោយពន្យល់ថា គាត់បានចាកចេញពីក្លឹបដោយសារតែខ្វះការជឿជាក់។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ថ្នាក់ដឹកនាំរបស់ក្លិបមានមូលដ្ឋានក្នុងទីក្រុងម៉ាឌ្រីដ បានផ្ដល់ការឈឺចាប់ដល់លោក Zizou រហូតឲ្យគាត់ចេញផ្សាយលិខិតបកស្រាយនេះ បន្ទាប់ពីគាត់បានចុះហត្ថលេខាលើដំណោះស្រាយយកប្រាក់ឈ្នួល។
Real Madrid មិនដែលឆ្លើយតបនឹងលិខិតរបស់លោក Zidane ទេ ប៉ុន្តែបានប្រញ៉ែប្រញ៉ាប់តែងតាំងលោក Carlo Ancelotti មកជំនួសតំណែងរបស់គាត់៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក