ការដែលរាងកាយចាប់ផ្តើមវិវត្តទៅរកភាពចាស់ជាងវ័យ មិនជារឿងល្អនោះទេ ព្រោះវានាំឲ្យប្រព័ន្ធភាពសាំចុះថយជាងមុន ហើយស្បែករបស់អ្នកជ្រីវជ្រួញ និងលែងចែងចាំងដូចមុន។
ពេលខ្លះអ្នកមិនដឹងច្បាស់ពីខ្លួនឯងឡើយ ទាល់តែអ្នកមើលពីក្រៅមក គេនិយាយទើបអ្នកដឹង តែសម្រាប់អ្នកខ្លួនឯងផ្ទាល់ក៏អាចដឹងពីខ្លួនឯងច្បាស់ដែរ ប្រសិនសង្កេតឃើញនូវសញ្ញាទាំង ៦ នេះលេចចេញមក៖
៧) មករដូវមិនទៀង
សម្រាប់ស្រ្តី ការមករដូវមិនទៀងក៏ជាសញ្ញាបង្ហាញថាអ្នកកំពុងវិវត្តទៅរកភាពចាស់ផងដែរ ហើយពេលខ្លះរដូវមកតិចពេក ឬច្រើនពេក ដែលជាបញ្ហាគួរឲ្យបារម្ភ។
៦) ឆាប់នឿយហត់
ខុសពីពេលមុនគ្រាន់តែឡើងជណ្តើរបន្តិច លើករបស់ធ្ងន់បន្តិច ក៏ឆាប់អស់កម្លាំងនឿយហត់ មិនដូចប៉ុន្មានឆ្នាំមុនឡើយ។ នេះមានន័យថារាងកាយអ្នករាងចំណាស់ជាងមុនហើយ មិនពេញកម្លាំងដូចមុនឡើយ។
៥) រឹងមាំមិនបានយូរ
ប្រើកម្លាំងតែរាងខ្លាំងបន្តិច ស្រាប់តែថ្លោះចង្កេះ ឬឈឺសន្លាក់ត្រង់ទីតាំងណាមួយលើរាងកាយ។ ពេលខ្លះទៅក៏រមួលក្រពើ វាក៏ជាសញ្ញាបង្ហាញច្បាស់ៗមួយដែរ។
៤) ភ្នែកឡើងក្រហម
ដោយសារអ្នកប្រើប្រាស់ភ្នែកច្រើនពេក ទៅលើការសម្លឹងមើលអ្វីមួយជាប្រចាំ ដូចជាអេក្រង់ទូរសព្ទ ឬកុំព្យូទ័រ។ យូរទៅសាច់ដុំភ្នែកនឹងចុះខ្សោយ វិវត្តទៅរកភាពចំណាស់ឯង។
៣) ស្បែកសឹករិចរិល
ជាធម្មតាពេលស្បែកឡើងសឹករិចរិលវាជាសញ្ញាបង្ហាញថា មុខងារថ្លើមដំណើរការមិនល្អ។ ការបន្សាបជាតិពុលនិងបញ្ចេញកាកសំណល់ពីរាងកាយ ដំណើរការទៅមិនបានល្អនោះទេ វាជាសញ្ញាថាអ្នកកំពុងខ្សោះជីវជាតិ នោះក៏ជាបញ្ហាចាស់ជាងវ័យមួយដែរ។
២) ស្បែកឧស្សាហ៍ឡើងស្នាមជាំ
ជាទូទៅក្មេងៗមានកោសិកាស្បែករឹងមាំណាស់ តែបើស្បែកឧស្សាហ៍ឡើងស្នាមជាំ វាបង្ហាញថាអាយុកាលនៃស្បែកកាន់តែយ៉ាប់យ៉ឺនទៅហើយ។
១) គេងមិនស្កប់ស្កល់
ពេលខ្លះអស់កម្លាំងហើយតែគេងមិនងាយលក់ទេ ហើយរមែងភ្ញាក់នៅពាក់កណ្ដាលអធ្រាត្រ ដែលវាជាសញ្ញាបង្ហាញថាអ្នកមានអរម៉ូនស្រ្តេសកើតឡើងច្រើនពេក ហើយពេលស្រ្តេសច្រើននាំឲ្យអ្នកឆាប់ចាស់ជាងវ័យជារឿងធម្មតា៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក