"វាជាដំណឹងល្អសម្រាប់ក្រុមជម្រើសជាតិបារាំង។ នេះគឺជាអាវុធបន្ថែមមួយទៀតក្នុងការបង្កើនឱកាសរបស់យើងឲ្យបំពេញតួនាទីបានល្អ"។ នេះគឺជាសម្ដីរបស់ខ្សែប្រយុទ្ធជម្រើសជាតិបារាំងOlivier Giroud និយាយពេលដែល Karim Benzema ត្រូវបានគ្រូបង្វឹកជម្រើសជាតិកោះហៅមករួមក្រុមសម្រាប់ព្រឹត្តិការណ៍ Euro 2021។
ខ្សែប្រយុទ្ធ Chelsea រូបនេះបាននិយាយក្នុងកាសែតបារាំង RMCថា៖" ខ្ញុំមានអារម្មណ៍ថាវាល្អ សម្រាប់ក្រុមជម្រើសជាតិ។ ក្រៅពីនេះយើងនឹងត្រូវបានគេរំពឹងថានឹងបំពេញតួនាទីជាជើងឯករងពានទ្វីបអឺរ៉ុប និងម្ចាស់ជើងឯកពិភពលោកដែលយើងធ្លសប់បាន។ យើងមានស្តង់ដារជាក់លាក់មួយ ក្នុងការលើកស្ទួយដើម្បីឆ្លើយតបរាល់អាវុធ(ខ្សែប្រយុទ្ធ)ទាំងអស់ត្រូវបានស្វាគមន៍ដូច្នេះ ពិតណាស់ Karim ត្រូវបានស្វាគមន៍"។
ចំណែក Karim Benzema វិញបាននិយាយថាគាត់ជាមនុស្សដែលសប្បាយចិត្តជាងគេបំផុត ដែលបានកោះហៅចូលជម្រើសជាតិឡើងវិញ។ ខ្សែប្រយុទ្ធ Real Madrid រូបនេះបាននិយាយក្នុងកាសែត MARCA របស់អេស្ប៉ាញថា៖
"ប្រាកដណាស់! ខ្ញុំមានអារម្មណ៍ដូចជាបុរសដែលមានសុភមង្គលបំផុតនៅលើពិភពលោក។ សម្រាប់ខ្ញុំអ្វីដែលធ្វើឱ្យខ្ញុំរីករាយបំផុតគឺគ្រួសារ និងបាល់ទាត់"។
“ ហើយខ្ញុំសប្បាយចិត្តនៅម៉ាឌ្រីដ ហើយគ្មានអ្វីដែលខ្ញុំសប្បាយចិត្តបានវិលត្រឡប់មកវិញជាមួយជម្រើសជាតិបារាំង ដើម្បីលេងជើងឯកទ្វីបអ៊ឺរ៉ុបទេ។ ខ្ញុំអាចមានមោទនភាព រីករាយ និងទន្ទឹងរងចាំការចាប់ផ្តើមការប្រកួត"។
"រឿងរ៉ាវជាច្រើនបានកើតឡើង បន្ទាប់ពីពេលវេលាជាច្រើនបានកន្លងផុតទៅ។ យើងបានឈ្នះការប្រកួតបាល់ទាត់ពិភពលោក យើងបានឈានដល់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់អ៊ឺរ៉ុប ... ខ្ញុំគ្រាន់តែចង់រីករាយ និងឈ្នះការប្រកួត។ វាច្បាស់ណាស់ថាការលេងប្រឆាំងនឹងToni Kroos នឹងមានភាពខុសប្លែកពីគេ ព្រោះខ្ញុំធ្លាប់លេងជាមួយគាត់។ គាត់បញ្ជូនបាល់ឱ្យខ្ញុំជាច្រើន ហើយឥឡូវនេះគាត់នឹងក្លាយជាគូប្រជែងរបស់ខ្ញុំ” ។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក