ក្នុងសន្និសីទកាសែតជាមួយទូរទស្សន៍ប៉ុស្តិ៍លេខ២របស់ន័រវេសលោក Ole Gunnar Solskjaer បាននិយាយថា"យើងជាក្រុមលេខ២ល្អបំផុតប៉ុន្តែនៅឆ្ងាយខ្លាំងពេកដើម្បីគំរាមក្រុមឈ្នះពាន។ដូច្នេះចាំបាច់ត្រូវពង្រឹងខ្លួនយើង"។
លោកបន្តថា៖" ពិតណាស់!នឹងមានអ្វីមួយកើតឡើងនៅក្នុងទីផ្សារដោះដូរកីឡាករ។ ពិភពលោកបានប្រែប្រួលខុសពីកាលពី ១៥-១៦ ខែមុន ប៉ុន្តែយើងមិនត្រឹមតែធ្វើការផ្លាស់ប្តូរខ្លះៗនៅលើទីផ្សារដោះដូរកីឡាករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើការផ្លាស់ប្ដូរជាមួយក្រុមដែលមានស្រាប់ផងដែរ"។
"វាមិនអាចទៅរួចទេ ក្នុងការអង្គុយនៅកៅអីខាងក្រោយគេ។ អ្នកត្រូវតែកំពុងស្វែងរកការពង្រឹងជានិច្ច។ បាល់ទាត់មានលក្ខណៈស្វាហាប់ ដូច្នេះអ្វីៗដែលមិននឹកស្មានដល់អាចកើតឡើង ដូចជាការរងរបួសជំងឺអ្វីមួយ ឬអាចនរណាម្នាក់ចង់ចាកចេញជាដើម"។
"អ្នកត្រូវតែយកអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ក្នុងការពិចារណានិងការឆ្លុះបញ្ចាំងមកវិញ។ ខ្ញុំមិនអាចអង្គុយហើយគិតថា" ឥឡូវនេះ! ក្រុមមួយនេះគឺជាវិធីដែលខ្ញុំចង់បាន ពីព្រោះខ្ញុំតែងតែឃើញក្រុមដទៃទិញកីឡាករល្អហ់ើយគិតថាយើងក៏ចង់បានកីឡាករល្អដែរ"។
ក្រុមបិសាចក្រហម Manchester United មានជំនឿចិត្តកាន់តែខ្លាំងឡើងៗ លើកិច្ចព្រមព្រៀងជាមួយ Jadon Sancho ដែលកំពុងបំពេញការងារនៅយូរ៉ូ២០២០ បន្ទាប់ពីមានរឿងអាស្រូវផ្ទេរដ៏យូរមួយកាលពីឆ្នាំមុន។ ទន្ទឹមនឹងនេះដែរ! ទំនាក់ទំនងជាមួយ Kieran Trippier ក៏កំពុងត្រូវបានដំណើរការផងដែរ ដោយខ្សែការពារស្លាបខាងស្តាំរូបនេះកំពុងស្វែងរកផ្ទះនៅទីក្រុង Manchester ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក