ប្រចាំខែមិថុនានេះ សម្រាប់អ្នកកើតឆ្នាំទាំង ៣ ខាងក្រោម អាចនឹងជួបរឿងល្អៗ ហើយមានរាសីឡើងខ្ពស់ត្រដែត ដោយបុគ្គលខ្លះក៏ត្រូវប៉ាន់ធំអាចសល់លុយទិញផ្ទះ ទិញឡានបានធូរ៖
១) ឆ្នាំជូត (កណ្តុរ)
ជាមនុស្សដែលមានភាពឧស្សហ៍ព្យាយាម ហើយមានទេពកោសល្យពីកំណើត ដោយនៅខែមិថុនានេះពួកគេនឹងជោគជ័យខ្លាំង ដែលអាចរកលុយបានច្រើន តាមរយៈអាជីពការងារ និងការរកស៊ីដែលពួកគេមាន។
ពេលវេលាលំបាកៗទាំងឡាយក៏នឹងត្រូវបានឆ្លងផុត ហើយចូលមកដល់ដំណាក់កាលនៃជីវិតថ្មីដែលស្រស់បំព្រងជាងមុន។
២) ឆ្នាំច (ឆ្កែ)
អ្នកកើតឆ្នាំច នឹងមានការផ្លាស់ប្តូរវាសនាឲ្យទៅជួបរឿងវិជ្ជមានជាច្រើននៅខែមិថុនា ដោយពួកគេពោរពេញដោយសំណាង ពោរពេញដោយលាភ អ្នកមានឡានហើយក៏សល់លុយអាចឡានឡើងសេរ៊ីថ្មី អ្នកមានផ្ទះហើយក៏អាចសល់លុយមើលឃើញផ្ទះទីតាំងល្អ ដែលទេវតានាំលាភនឹងតាមនៅក្បែរអ្នកក្នុងខែថ្មីនេះ។ ប្រសិនអ្នកគិតគូរចង់ធ្វើអាជីវកម្មអ្វីមួយ គួរតែចាប់ផ្តើមនៅខែនេះគឺល្អបំផុត។
៣) ឆ្នាំរោង (ពស់)
អ្នកកើតឆ្នាំរោងភាគច្រើន តែងតែធ្វើឲ្យមនុស្សទូទៅច្រណែននឹងជីវិតដ៏សម្បូរសប្បាយរបស់អ្នក។ ខែមិថុនានេះ រាសីរបស់អ្នកក៏នឹងឡើងខ្ពស់ត្រដែត ហើយអាចទាំងប្រទាញមនុស្សជុំវិញខ្លួនឲ្យឡើងកូដថែមទៀតផង។
អ្នកមានឱកាសទទួលបានការឡើងតំណែងនិងប្រាក់ខែ ក្នុងអាជីពការងារ ហើយការវិនិយោគលើអាជីវកម្មនឹងទទួលបានផលចំណេញខ្ពស់។ ទ្រព្យក្រៅខ្លួននឹងរំកិលចូលមកច្រើននៅខែនេះសម្រាប់អ្នកកើតឆ្នាំរោង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក