ជ្រើសរើសបើកវាំងននមួយ ដើម្បីទទួលបានសារណែនាំដ៏ល្អសម្រាប់ជីវិតអ្នកពេលនេះ

ជីវិតយើងពេលខ្លះប៊ិះតែសម្រេចរឿងអ្វីមួយបានទៅហើយ តែវាក៏មានបញ្ហាមករាំងស្ទះត្រឹមពាក់កណ្តាលទី ដែលខ្លះសឹងតែរកដំណោះស្រាយគ្មាន នាំឲ្យអស់សង្ឃឹមលែងចង់បន្តទៅមុខ។

យ៉ាងណាគ្រប់យ៉ាងអ្នកមិនគួរបញ្ចប់ដោយងាយពេកនោះទេ ព្រោះផ្លូវដែលយើងបានឆ្លងកាត់កន្លងមកវាឆ្ងាយណាស់ទៅហើយ។ ក្នុងអត្ថបទនេះ សូមអ្នកជ្រើសរើសវាំងននមួយក្នុងចំណោមវាំងននទាំង ៣ ដើម្បីទទួលយកសារណែនាំដ៏ល្អបំផុតសម្រាប់ជីវិតរបស់អ្នក។

វាំងននទី ១

1

អ្នកជាមនុស្សដែលមើលទៅកាន់ពិភពខាងក្រៅ ដោយការគិតវិជ្ជមាន ហើយរមែងមើលឃើញពីភាពស្រស់ស្អាតពិតប្រាកដរបស់វា។ អ្នកមានទំនួលខុសត្រូវខ្ពស់ មិនខ្លាចនឹងការប្រឈមមុខជាមួយបញ្ហានោះទេ។

ប៉ុន្តែអ្វីដែលអ្នកកំពុងប្រឈមពេលនេះ គឺអតុល្យភាពនៃជីវិត គឺការដែលអ្នកភ្លេចថាខ្លួនឯងជាខ្លួនឯង ហើយបណ្តែតបណ្តោយខ្លួនទៅតាមបរិយាកាសនៅជុំវិញខ្លួន រហូតពេលខ្លះទាញឲ្យអ្នកមានអារម្មណ៍ថាធុញទ្រាន់ តប់ប្រមល់ ភ្លេចគិតអស់អ្វីដែលអ្នកធ្លាប់បានសម្រេចនិងជោគជ័យកន្លងមក។ ពេលនេះចូរព្យាយាមស្រលាញ់ខ្លួនឯងឲ្យបានច្រើន លើកទឹកចិត្តខ្លួនឯងឲ្យបានច្រើនដើម្បីបន្តដំណើរជីវិតទៅមុខទៀត។

វាំងននទី ២

2

អ្នកជាមនុស្សដែលស្រលាញ់សេរីភាព សន្តិភាពផ្លូវចិត្ត ហើយក៏ជាមនុស្សដែលពិបាកទស្សន៍ទាយទុកជាមុននូវអ្វីដែលអ្នកគិតដែរ។ ពេលខ្លះអ្នកគិតរបៀបខុសពីមនុស្សរាល់គ្នា តែមិនប្រាកដថាការគិតផ្ទុយគំនិតនោះ នាំឲ្យអ្នកដើរផ្លូវខុសទាំងស្រុងនោះឡើយ។

ចូរចាំថា អ្នកមិនអាចបំពេញចិត្តរបស់មនុស្សជុំវិញខ្លួនបានទាំងអស់នោះទេ បើអ្នករស់នៅដើម្បីតែបំពេញតាមមាត់អ្នកដទៃ នោះថ្ងៃមួយអ្នកនឹងមានអារម្មណ៍ថានឿយហត់ ហើយក៏បាត់បង់ក្តីសុខសម្រាប់ខ្លួនឯង។ នរណារាប់បានក៏រាប់ ហើយជឿទៅក៏នៅតែមានមនុស្សដែលគេយល់ពីអ្នកច្បាស់ដែរ អ៊ីចឹងពុំចាំបាច់បារម្ភថាឯកាពេកទេ។

វាំងននទី ៣

3

អ្នកមិនចូលចិត្តមនុស្សដែលចាំតែរិះគន់គេនោះទេ អ្នកជាមនុស្សដែលយកចិត្តទុកដាក់ និងចេះកែតម្រូវអ្នកដទៃឲ្យធ្វើអ្វីដែលត្រឹមត្រូវ។ អ្វីគ្រប់យ៉ាងគឺឆ្លងកាត់ការគិតគូរយ៉ាងល្អិតល្អន់ចេញពីខួរក្បាលរបស់អ្នកបាន។

មនុស្សដែលអាចដើរជាមួយអ្នកចុះ លុះត្រាតែគេជាមនុស្សដែលមិនសូវចេះខ្វល់ពីរឿងរ៉ាវរបស់អ្នកដទៃ ពោលមិនចាំតែអង្គុយមើលឃើញកំហុសរបស់គេនោះទេ។ មនុស្សប្រភេទនោះ បើពេលនេះអ្នកមិនទាន់ជួប សូមរង់ចាំបន្តិច គេកៀកនឹងចូលមកដល់ក្នុងជីវិតរបស់អ្នកហើយ៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក