ក្រុមជម្រើសជាតិកម្ពុជាបានរងបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះបារ៉ែនក្នុងលទ្ធផល៨ទល់០នាការប្រកួតក្នុងពានរង្វាន់ 2022 FIFA World Cup & 2023 AFC Asian Cup Qualifier ជុំទី២ខណៈការប្រកួតទើបតែចប់នៅមុននេះបន្តិច។
នៅវគ្គទី១ម្ចាស់ផ្ទះដែលគេដឹងថាមានប្រៀបជាងក្រុមភ្ញៀវនោះបានធ្វើការនាំ២គ្រាប់មុនដោយកីឡាករ Kamil Al Aswad នាទីទី៨ និង Mohamed Al Romaihi នាទី៤៥+៣។ ចូលវគ្គទី២ ម្ចាស់ផ្ទះបន្ថែម៦គ្រាប់ទៀតដោយកីឡាករ Ali Madan ២គ្រាប់, Jasim Al Shaikh, Kamil Al Aswad និងកីឡាករ Ismaeel Abdulatif ២គ្រាប់។
កម្ពុជានៅសល់២ប្រកួតក្នុងដៃទៀតត្រូវប៉ះអ៊ីរ៉ាក់ និងអីរ៉ង់ដែលជាក្រុមខ្លាំងជាងបារ៉ែនទៅទៀត។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក