ក្លិបបាល់ទាត់ អង្គរថាយហ្គឺរបានប្រកាសក្នុងវេបសាយ និងទំព័រហ្វេកបុករបស់ខ្លួនថា ពួកគេបានតែងតាំងលោក Kota Miyagi នឹងក្លាយជាជំនួយការគ្រូបង្វឹកឈុតធំរបស់ក្លិបសម្រាប់រដូវកាល ២០២១ នេះ។
លោក Kota គឺជាគ្រូបង្វឹកមួយរូបដែលកាន់អជ្ញាបណ្ឌ Japan Football Association(JFA) C License។មុនក្លាយជាគ្រូជំនួយរបស់ក្រុម អង្គរថាយហ្គឺរ គ្រូបង្វឹកវ័យ ២៧ ឆ្នាំរូបនេះ ធ្លាប់ជាកីឡាករ លេងឲ្យក្រុមលីគលំដាប់ទី ៣ ជប៉ុន FC Ryukyu (ដែលបច្ចុប្បន្នស្ថិតក្នុងលីគលំដាប់ទី ២) ពីឆ្នាំ ២០១៦ ដល់ ២០១៧។ ក្រោយមកលោកក៏ត្រូវបានតែងតាំងជាគ្រូបង្វឹកឈុត U12 របស់ FC Ryukyu ក្នុងឆ្នាំ ២០១៧ និងបន្តក្លាយជាគ្រូជំនួយឈុត U18 នៅក្នុងឆ្នាំ ២០១៨។
នៅក្នុងឆ្នាំ ២០១៨ ដដែល លោកបានមកប្រទេសកម្ពុជាតាមរយៈអង្ការ JICA នឹងបានធ្វើជាជំនួយការគ្រូបង្វឹកក្រុមជម្រើសខេត្ត ក្រចេះ ឈុត U15 និង U18 រហូតដល់ឆ្នាំ ២០២១។ ក្រៅពីភាសា ជប៉ុន និង អង់គ្លេស លោក Kota Miyagi ក៏អាចប្រើប្រាស់ភាសា ខ្មែរ បានផងដែរ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក