គ្រូបង្វឹកអ៊ីរ៉ង់មិនពេញ​ចិត្ត​ស្មៅក្នុងកីឡដ្ឋាន Al Muharraq មុនជួបហុងកុងយប់នេះ

គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់លោក Dragan Skocic បានរិះគន់ទីលាននៃពហុកីឡដ្ឋាន Al Muharraq មុនការប្រកួតជាមួយជម្រើសកោះហុងកុង។

3786934

អ៊ីរ៉ង់នឹងបន្តការប្រកួតជម្រុះ FIFA World Cup ឆ្នាំ ២០២២ ជាមួយនឹងការប្រកួតជាមួយហុងកុងក្នុងពូល C នៅថ្ងៃព្រហស្បតិ៍នេះ។ គ្រូបង្វឹកអ៊ីរ៉ង់មិនពេញចិត្តនឹងទីលាននេះទេ ហើយនិយាយថាគាត់មិនដែលឃើញទីលានដូចនេះទេក្នុងអាជីពទាំងមូលរបស់គាត់។

Download

“ ខ្ញុំមិនមានលេសទេ ប៉ុន្តែទីលានគឺអាក្រក់មើលណាស់។ ខ្ញុំមិនដែលឃើញទីលានដូចនេះទេ។ ខ្ញុំសូមអញ្ជើញអ្នកឱ្យមើល។ ខ្ញុំមិនត្រូវបានអនុញ្ញាតឱ្យពិនិត្យទីលានក្រោយពីការមកដល់របស់យើង ហើយនេះគឺជារឿងគួរឱ្យចាប់អារម្មណ៍មួយ"។

"យើងជាក្រុមខ្លាំងមួយ ហើយនៅទីនេះដើម្បីឈ្នះការប្រកួតរបស់យើង ប៉ុន្តែខ្ញុំមិនពេញចិត្តនឹងទីលាននេះទេ។ យើងមិនត្រូវបានអនុញ្ញាតឱ្យធ្វើជាម្ចាស់ផ្ទះនៃការប្រកួត​របស់យើង នៅក្នុងប្រទេសអ៊ីរ៉ង់ទេ ហើយសហព័ន្ធកីឡាបាល់ទាត់អាស៊ីបានផ្តល់សិទ្ធិឱ្យប្រទេសបារ៉ែន ប៉ុន្តែយើងមានការខកចិត្តចំពោះស្មៅក្នុងកីឡដ្ឋាននេះ"។

Head Coach Dragan Skocic Of Sanat Naft Abadan Reacts During The Persian Gulf Pro League Match Between Perspolis FC And

កាល​ពី​ជើង​ទី​មួយ អ៊ីរ៉ង់បានផ្តួលហុងកុងក្នុង​លទ្ធផល ២-០ កាលពីខែកញ្ញាឆ្នាំ ២០១៩ ប៉ុន្តែទោះយ៉ាងណាក្ដី​! គ្រូបង្វឹកក្រូអាតនិយាយថាពួកគេមិនមាន និង​មិនដែលដឹងអំពីព័ត៌មានអំពីក្រុមមកពីតំបន់អាស៊ីបូព៌ាមួយនេះ​ទេ។

លោកបន្ត​ថា៖ “ ហុងកុងមិនបានលេងតាំងពីឆ្នាំមុន ហើយវាធ្វើឱ្យការងាររបស់យើងមានការលំបាក។ កីឡាកររបស់យើងត្រូវតែផ្តោតអារម្មណ៍ទៅលើការប្រកួតនេះ។ យើងគោរពហុងកុង ប៉ុន្តែយើងចង់ផ្តួលពួកគេ"។

Al Muharraq Stadium

ពហុកីឡាដ្ឋាន Al Muharraq គឺជាពហុកីឡដ្ឋានដែលមានទីតាំងនៅតំបន់អារ៉ាត ប្រទេសបារ៉ែន។ ភាគច្រើនវាត្រូវបានគេប្រើសម្រាប់ការប្រកួតបាល់ទាត់ និងជាទឹកដីកំណើតរបស់ក្លឹប Muharraq FC ។ ពហុកីឡដ្ឋាននេះផ្ទុកមនុស្ស ២០.០០០ នាក់។ ពហុកីឡដ្ឋាននេះធ្វើការជួសជុលរយៈពេលមួយខែ អំឡុងខែកញ្ញាឆ្នាំ ២០១២៕

 

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: