ជ្រើសរើសក្រឡមួយ ដើម្បីលាតត្រដាងពីអារម្មណ៍សោកសៅរបស់អ្នកពេលនេះ

តើអ្នកកំពុងមានរឿងពិបាកចិត្តអ្វី មានរឿងតប់ប្រមល់អ្វីខ្លះនៅក្នុងចិត្ត? តាមរយៈការតេស្តបែបវិទ្យាសាស្រ្តមួយនេះ យើងសូមចូលរួមចំណែកដឹងលឺរបស់អ្នក ដោយគ្រាន់តែអ្នកជ្រើសរើសនូវក្រឡកមួយក្នុងចំណោមក្រឡទាំង ៤ ហើយផ្ទៀងផ្ទាត់ចម្លើយដូចខាងក្រោម៖

ក្រឡទី ១

1

អ្នកជាមនុស្សរួសរាយ ទន់ភ្លន់ មិនឆ្មើងឆ្មៃ ហើយមានបេះដូងធំ ដែលតែងតែខ្វល់ពីអ្នកដទៃ យោគយល់ដល់អ្នកដទៃដែលនៅជុំវិញអ្នក។ អ្នករមែងបង្កើតភាពរីករាយដល់ពួកគេតាមដែលអាចធ្វើទៅបាន ហើយបើទោះបីជាពេលខ្លះអ្នកត្រូវហត់នឿយបន្តិច ដើម្បីតែបំពេញតម្រូវការរបស់ពួកគេ ក៏នឹងមិនរារែកក្នុងការធ្វើនោះដែរ។

សរុបមកដោយសារចំណុចខាងលើទាំងអស់នេះហើយ ការដែលអ្នកខ្វល់ខ្វាយពីអ្នកដទៃលើសលប់ពេក លើសពីព្រំដែនកំណត់ វាក៏បាននាំឲ្យអ្នកពេលខ្លះមានអារម្មណ៍ថាភ្លេចគិតពីខ្លួនឯង ភ្លេចបង្កើតភាពរីករាយសម្រាប់ខ្លួនឯង ហើយចុងក្រោយមនុស្សមួយចំនួនគេមិនទាំងខ្វល់ និងដឹងនូវអ្វីដែលអ្នកបានលះបង់ថែមទៀត។

ក្រឡទី ២

2

អ្នកតែងតែគិតវិជ្ជមាន មានភាពសុទិដ្ឋិនិយមទៅលើមនុស្សជុំវិញខ្លួន អ្នករមែងបង្កើតរឿងរ៉ាវអស្ចារ្យមួយចំនួន ដែលធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើល និងគោរពអ្នកបំផុត។

យ៉ាងណាក៏នៅតែមានមនុស្សមួយចំនួនតូច គេបែរជាច្រណែននឹងអ្នក យល់ឃើញថាអ្នកធ្វើចេញមកជាការសម្តែង គេពេបជ្រាយ គេចង់ឃើញអ្នកបរាជ័យ តែអ្នកត្រូវបន្តរឹងមាំ ព្រោះសម្តីនិងកាយវិការរបស់មនុស្សមួយក្តាប់តូច មិនសមមានតម្លៃអាចរង្គើចិត្តអ្នកបានឡើយ។

ក្រឡទី ៣

3

អ្នកតែងតែផ្តល់ដំបូន្មានឲ្យអ្នកដទៃ ពិគ្រោះចែករំលែកយោបល់ល្អៗទៅកាន់អ្នកដទៃ ព្រោះវាហាក់ដូចជាទេពកោសល្យរបស់អ្នកពីធម្មជាតិក្នុងការជួយដោះស្រាយបញ្ហារបស់មនុស្សនានាទាំងអស់។

អ្នកដែលមានអ្នកជាមិត្ត គឺពួកគេមានអារម្មណ៍ថាកក់ក្តៅខ្លាំងបំផុតពេលដែលបាននៅក្បែរ យ៉ាងណាពេលអ្នកជួបបញ្ហា អ្នកហាក់ដូចជាពិបាករកទីប្រឹក្សាចែករំលែកបន្តិច ពោលគឺពិបាកនឹងជួបមនុស្សដូចជាអ្នកខ្លួនឯងផ្ទាល់ខ្លាំងណាស់ ហេតុនេះហើយធ្វើឲ្យពេលខ្លះអ្នកទទួលរងអារម្មណ៍ថាខ្លួនឯង ឯកោ។

ក្រឡទី ៤

4

អ្នកជួយគេដោយមិនចង់បានអ្វីត្រលប់មកវិញ ជួយចេញពីបេះដូង ហើយពេលជួយអ្នកដទៃ ហាក់ធ្វើឲ្យអ្នកសប្បាយចិត្ត។

ប៉ុន្តែមនុស្សមួយចំនួនហាក់ជាមិនផ្តល់តម្លៃ និងបែរជាគិតថា អ្នកជួយដើម្បីចង់បានប្រយោជន៍ ឬសម្លឹងឃើញអ្វីត្រលប់មកវិញ ដែលវាខុសពីការពិតរបស់អ្នកទាំងស្រុង៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក